21/02/2023 - 09:18

កង​វរសេនា​ធំ​ថ្មើរ​ជើង​លេខ​ ៩៣២ ទទួល​ហ្វឹក​ហ្វឺន​យោ​ធិន​ថ្មី​ ៩០​នាក់

- កង​វរសេនា​ធំ​ថ្មើរ​ជើង​លេខ​ ៩៣២ បាន​ទទួល​ហ្វឹក​ហ្វឺន​យោ​ធិន​ថ្មី​ ៩០ នាក់ ឆ្នាំ ​២០២៣។​

យោ​ធិនថ្មី​ចូល​បម្រើ​កង​ទ័ព​នៅ​អង្គ​ភាព​កង​វរសេនា​ធំ​ថ្មើរ​ជើង​លេខ​ ៩៣២។​

ក្នុង​ចំ​ណោម​យោ​ធិន​ថ្មី​ ៩០ នាក់ មាន​យោ​ធិន ៣០ នាក់មាន​កម្រិត​វិជ្ជា​មធ្យម​សិក្សា​ អនុមហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​ និង​មួយ​រូប​ជា​បក្ខ​ជន​។ល។​ ចាប់​ពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ​ យោ​ធិន​ថ្មី​ទាំង​អស់​បាន​ទទួល​ហ្វឹក​ហ្វឺន​វគ្គ​សិក្សា​បម្រុង​ រួម​មា​នខ្លឹម​សារ​ដូច​៖ កាយ​សម្បទា​ បទ​បញ្ជា​កង​ជួរ​ ហ្វឹក​ហាត់​យុទ្ធ​សាស្ត្រ​ប្រ​យុទ្ធ​ ការ​ពារ​ស្ថាប័ន​ របៀប​ដោះ​ រៀប​ និង​គ្រប់​គ្រង​អា​វុធ​ដែល​បាន​ផ្គត់​ផ្គង់​តាម​ក្រប​ខ័ណ្ឌ​។ល។​ បន្ទាប់​ពី​ហ្វឹក​ហ្វឺន​ វគ្គ​សិក្សា​បម្រុង​ អង្គ​ភាព​នឹង​ធ្វើ​ការ​ហ្វឹក​ហ្វឺន​វគ្គ​សិក្សា​ជាផ្លូវ​ការ​សម្រាប់​យោ​ធិន​ថ្មី​រយៈ​ពេល​ ៣ ខែ​។​

 ដើម្បី​ត្រៀម​បម្រុង​ដល់​ការ​ហ្វឹក​ហ្វឺន​យោ​ធិនថ្មី​ ឆ្នាំ​ ២០២៣ គណៈ​បញ្ជា​ការ​នៃ​កង​វរសេនា​ធំ​ថ្មើរ​ជើង​ លេខ​ ៩៣២ បាន​ធ្វើ​ការ​ហ្វឹក​ហា​ត់កម្មា​ភិបាល​ចាប់​ពី​ថ្នាក់​កង​ពល​ដល់​កង​វរសេនា​តូច; ធ្វើ​ការ​ជួស​ជុល​ ធ្វើ​ថ្មី​ ទម្រង់​ឧបករណ៍​ហ្វឹក​ហាត់; ពង្រឹង​សម្ភារៈ​ការ​ងារ​បក្ស​ ការ​ងារ​នយោ​បាយ​ដើម្បី​បម្រើ​នូវ​សកម្ម​ភាព​វប្បធម៌​-សិល្បៈ​ សកម្ម​ភាព​នៅ​ទីលាន​ហ្វឹក​ហ្វឺន​ឱ្យ​បាន​ល្អ​។ល។​ ព្រម​ទាំង​រៀប​ចំ​បង្កើន​ការ​ផលិត លើក​កម្ពស់​គុណ​ភាព​របប​អា​ហារ​សម្រាប់​យោ​ធិន​ថ្មី​។​ ឆ្នាំ​នេះ​ អង្គ​ភាព​បន្ត​ខិត​ខំ​ហ្វឹក​ហ្វឺន​យោ​ធិន​ថ្មី​សម្រេច​និទ្ទេស​ពូកែ៕​

         ដំ​ណឹង​និង​រូប​ថត​៖ ផាម​ទ្រុង​- បកប្រែ៖ មុនី​

ចែករំលែកអត្ថបទ