ឆ្នាំ ២០២២ ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅខេត្តសុកត្រាំង ត្រូវបានជំរុញខ្លាំងក្លានិងកៀរគរទូទាំងប្រជាជនសកម្មចូលរួម។ អាស្រ័យហេតុនេះ មានទម្រង់បង្ការប្រឆាំងបទល្មើសជាច្រើនមានប្រសិទ្ធភាព រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង លោកត្រឹងវ៉ាន់ឡៅ ជូនទង់ប្រឡងប្រណាំងដល់សមូហភាពចំនួន ៣ ដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ឆ្នាំ២០២២។
ឆ្នាំ ២០២២ ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ចាប់ពីថ្នាក់ខេត្តដល់មូលដ្ឋានត្រូវបានផ្សព្វផ្សាយយ៉ាងសកម្ម កៀរគររាល់ប្រភពកម្លាំងក្នុងប្រជាជនចូលរួមការងាររក្សាសន្តិសុខនយោបាយ និងបង្ការ វាយលុក បង្ក្រាបបទល្មើសគ្រប់ប្រភេទ លុបបំបាត់បាបគ្រោះសង្គម ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។ តាមរយៈនោះ កាលពីឆ្នាំមុនខេត្តបានពង្រឹង លើកកម្ពស់គុណភាព និងពង្រីកបាន ១៤ ទម្រង់នៅ ៥៥ ទីតាំង។ បច្ចុប្បន្ន ទូទាំងខេត្តមាន ៦៨ ទម្រង់នៃចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ត្រូវបានផ្សព្វផ្សាយអនុវត្តនៅ ៥៧០ ទីតាំង ក្នុងនោះ មាន ៧ ទម្រង់ធ្វើសកម្មភាពមានប្រសិទ្ធភាព បានក្រសួងនគរបាលវាយតម្លៃខ្ពស់ និងពង្រីកទូលំទូលាយ។ តួយ៉ាងដូចទម្រង់ “កាមេរ៉ាសន្តិសុខ”, “បើកភ្លើងបំភ្លឺផ្លូវជនបទ”, “វង្សត្រកូលអ្នកកាន់សាសនាស្វ័យគ្រប់គ្រង”, “ព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសណ្ដាប់ធ្នាប់”, “បង្ការប្រឆាំងបទល្មើសនិងបាបគ្រោះសង្គម តាមរយៈបណ្តាញសង្គម Zalo”។ល។
បុគ្គលទាំងឡាយដែលសម្រេចស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ បានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។
ក្រៅពីនេះ គណៈចង្អុលការនៅទាំងជំរុញការផ្សព្វផ្សាយពីកលល្បិច សកម្មភាពប្រឆាំង បំផ្លាញរបស់អង្គការប្រតិកិរិយា ឆ្លៀតយកប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម ដើម្បីប្រឆាំង បំផ្លាញវៀតណាម។ ផ្សព្វផ្សាយ នាំយកចំណេះដឹងផ្នែកច្បាប់ដល់កម្មាភិបាលជនជាតិ អ្នកមានប្រជាប្រិយ អ្នកមុខអ្នកការសាសនា និងព្រះសង្ឃ។ កសាង ពង្រីកនិងពង្រឹងទម្រង់ “ធានាសន្តិសុខសណ្ដាប់ធ្នាប់” នៅតំបន់ព្រំដែន សមុទ្រ តំបន់ជនជាតិនិងសាសនា។ លោកម៉ាលឿងធៀង ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិតាបៀង ឃុំភូមី ស្រុកមីទូ មានប្រសាសន៍៖ ទម្រង់ “កាមេរ៉ាសន្តិសុខ” “បើកភ្លើងបំភ្លឺផ្លូវជនបទ” តែងបានមាមីងខ្មែរស្ម័គ្រចិត្តចូលរួម។ ដោយសារទម្រង់បានធ្វើឱ្យជនបទភ្លឺស្វាង គ្រប់គ្រងបានស្ថានភាពប្រព្រឹត្តល្មើស ហើយការពារបានទ្រព្យសម្បត្តិគ្រួសារប្រជាជន។ ពិសេស មាមីងខ្មែរបានម្ចាស់ការរាយការណ៍ ផ្តល់ប្រភពដំណឹងពីការបង្ការ ប្រឆាំងបទល្មើសដល់កងកម្លាំងមានសមត្ថកិច្ច ដើម្បីដោះស្រាយទាន់ពេលវេលា។ អាស្រ័យហេតុនេះ តំបន់ជនបទបានសុខសាន្ត និងបានគណៈកម្មាធិការប្រជាជនឃុំទទួលស្គាល់សម្រេចបទដ្ឋាន “សុវត្ថិភាពអំពីសន្តិសុខ សណ្តាប់ធ្នាប់”។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង លោកត្រឹងវ៉ាន់ឡៅ បានសង្កត់ធ្ងន់៖ “នៅពេលខាងមុខ នគរបាលខេត្តនិងស្ថាប័ន អង្គភាព អាជីវកម្មទាំងឡាយ គប្បីបង្កើនការកសាងនិងពង្រឹងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ជាពិសេស គឺនៅភូមិសាស្រ្តសំខាន់ៗ មានភាពស្មុគស្មាញពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម អនុវត្តល្អការងារក្តាប់ស្ថានការណ៍ និងដោះស្រាយមានប្រសិទ្ធភាព ទាន់ពេលពីថ្នាក់មូលដ្ឋាន។ ម៉្យាងទៀត ត្រូវពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ក៏ដូចជាអ្នកមុខអ្នកការសាសនា ក្នុងការចលនាទូទាំងប្រជាជនចូលរួមការចលនាទាំងនេះ។ល។ ៕
យ៉ីអាញ - បកប្រែ៖ សុផន