21/02/2023 - 09:18

លើក​កម្ពស់​តួនា​ទីរបស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​

រយៈ​ពេល​កន្លង​ ខេត្ត​គៀង​យ៉ាង​ បាន​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​រ​បស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​នោះ​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​បាន​ល្អ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ផង​ដែរ​។​ ទន្ទឹម​នឹង​នោះ​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ ដើម្បី​អ្នក​មាន​ប្រ​ជា​ប្រិយ​លើក​កម្ពស់​តួនា​ទីនិង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហគមន៍៘

លោក​យ័ញ​ភុក ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​។​

យោង​តាម​របាយ​ការណ៍​របស់​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ដំ​ណា​ក់​កាល​ ២០១២- ២០២១ ទូទាំង​ខេត្ត​គៀង​យ៉ាង​ មាន​បុគ្គ​ល ២.៥៣៤ លើក​នាក់ ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។​ ដោយ​ឡែក​ឆ្នាំ ​២០២២ ទូទាំង​ខេត្ត​មាន​ ២៧៩ រូប​បាន​ជ្រើស​រើស​ ក្នុង​នោះ​ បុរស​មាន​ ២៦៨រូប​ នា​រី ១១ រូប​។​ ដើម្បី​គិត​គូរ​បាន​ល្អ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​លើ​ភូមិ​សាស្រ្ត​​ខេត្ត​គៀង​យ៉ាង​ តែង​ចំ​ណាយ​ប្រ​ភព​ធន​ធាន​ដើម្បី​អនុវត្ត​គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​។​ លេច​ធ្លោ​បំ​ផុត​គឺសកម្ម​ភាព​ផ្តល់​ព័ត៌​មាន​ រៀប​ចំ​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ទៅ​ទស្សន​កិច្ច​សិក្សា​ សួរ​សុខ​ទុក្ខ​ពេល​ឈឺ​ថ្កាត់​ និង​សួរ​សុខ​ទុក្ខ​គ្រួ​សារ​អ្នក​មាន​ប្រ​ជា​ប្រិយ​ជួប​ការ​លំ​បាក​ ជូន​អំ​ណោយ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម    បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ខ្មែរ​  ចាម  ។ល។​ តាម​ការ​ស្ថិតិ​រយៈ​ពេល​កន្លង​ បណ្តា​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​ជំ​នួយ​ទឹក​ប្រាក់​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ដែល​ឈឺ​ថ្កាត់​ ១០៤ ករណី; សួរ​សុខ​ទុក្ខ​ ជំ​រុញ​ទឹក​ចិត្ត​គ្រួ​សារ​អ្នក​មាន​ប្រ​ជា​ប្រិយ​ដែល​ជួប​ការ​លំ​បាក​ដោយ​គ្រោះ​ធម្ម​ជាតិ​ ៣៦ គ្រួ​សារ​។ល។​ ថវិកា​អនុវត្ត​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ ដំ​ណាក់​កាល​ ២០១២-២០២១ គឺជាង ៦,៥ ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ គណៈ​ជន​ជាតិ​ខេត្ត​ ក៏​បាន​ធ្វើ​សេនា​ធិការ​និង​ស្នើ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ១៤ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ ១០៣ នាក់ ដែល​មាន​ស្នា​ដៃ​ឆ្នើម​។​ ដោយ​ឡែក​ គណៈ​ជន​ជាតិ​ខេត្ត​ ក៏​បាន​ជូន​លិខិត​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ២០ និង​បុគ្គល ២៥៣ នាក់។​

ថ្នា​ក់​ដឹក​នាំ​ភូមិ​ភាគ​ជានិច្ច​កាល​តែង​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​មាន​ប្រ​ជា​ប្រិយ​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ រូប​៖ យ័ញ​ភុក

លោក​យ័ញ​តុងក្វាំង​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​មិញ​កឿង​ ឃុំ​មិញ​ធ្វឹង​ ស្រុក​អ៊ូ​មិញ​ថឿង ឱ្យ​ដឹង​៖  “ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ធ្វើ​ឱ្យ​អ្នក​មាន​ប្រ​ជា​ប្រិយ​យល់​ច្បាស់​ពី​តួនា​ទីរបស់​ខ្លួន​។​ ផ្តើម​ពី​នោះ​ យើង​ខ្ញុំ​កាន់​តែ​អនុវត្ត​ល្អ​នូវ​តួនា​ទីរបស់​ខ្លួន​នៅ​ភូមិ​ស្រុក​ រួម​ជា​មួយ​រដ្ឋ​អំ​ណា​ច​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​កម្រិត​ជីវ​ភាព​។​ ព្រម​ជា​មួយ​នោះ​ អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ដើម្បី​មាមីង​យល់​ច្បាស់​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​និយាយ​រួម​ និង​គោល​នយោ​បាយ​ពិសេស​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​”។​

តាម​ប្រ​សាសន៍​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ យោង​លើ​មូល​ដ្ឋាន​ដែល​សម្រេច​បាន​ ខណៈ​ពេល​អនុវត្ត​សេចក្តី​សម្រេច​លេខ​ ១៨, លេខ​ ៥៦ និង​លេខ​ ១២ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្តីពី​ការ​អនុវត្ត​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជាប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ គណៈ​ជន​ជាតិ​នឹង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បន្ត​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ឱ្យ​បាន​គ្រប់​សព្វ​ ដើម្បី​ពង្រីក​នូវ​តួនា​ទីរបស់​ពួក​គាត់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រក្សា​រឹង​មាំ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សង្គម​លើ​ភូមិ​សាស្រ្ត​។​ ទន្ទឹម​នឹង​នោះ​ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ទាន់​ពេល​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ដែល​មាន​ស្នា​ដៃ​ឆ្នើម​៕​

                                   ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ