ឆ្នាំ ២០២៣ ទូទាំងខេត្តបាកលីវ ជ្រើសរើសយុវជនបានជាង ១.០០០ នាក់ ចេញដំណើរចូលបម្រើកងទ័ព។ ក្នុងនោះ យុវជន ១០០% ស្ម័គ្រចិត្តចូលបម្រើកងទ័ពនិងគ្រប់លក្ខណសម្បត្តិ ដើម្បីចេញដំណើរទៅការពារមាតុភូមិ មកទល់ពេលនេះ យុវជន ១០០% ដែលជាប់ជម្រើស មានមុខនៅភូមិភាគ ត្រៀមលក្ខណៈចេញដំណើរទៅបម្រើកងទ័ព។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ផាមវ៉ាន់ថេវ អញ្ជើញមកសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារយុវជនដែលត្រៀមលក្ខណៈចេញដំណើរទៅបម្រើកងទ័ពឆ្នាំ ២០២៣។
ដើម្បីលើកទឹកចិត្តយុវជនទាំងឡាយ មុនថ្ងៃចេញដំណើរអនុវត្តកាតព្វកិច្ចយោធាការពារមាតុភូមិ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានសហការជាមួយបញ្ជាការដ្ឋានយោធាខេត្ត បង្កើតក្រុមការងារចុះទៅពិនិត្យការងារត្រៀមជូនដំណើរ ទទួលយោធិន សួរសុខទុក្ខនិងលើកទឹកចិត្តដល់គ្រួសារយុវជនទាំងឡាយដែលត្រៀមចេញដំណើរទៅបម្រើកងទ័ពឆ្នាំ ២០២៣ នេះ។ ចុះទៅដល់កន្លែងនីមួយៗ ក្រុមការងារបានរាក់ទាក់សាកសួរសុខទុក្ខ លើកទឹកចិត្ត ជំរុញស្មារតីដល់យុវជនទាំងឡាយឱ្យមានភាពស្វាហាប់ក្នុងការចេញដំណើរទៅបម្រើកងទ័ព ខិតខំខ្នះខ្នែងរៀនសូត្រនិងលត់ដំដើម្បីសម្រេចល្អកាតព្វកិច្ចយោធា។ ទន្ទឹមនឹងនោះ សម្តែងនូវការជឿជាក់ថា យុវជនទាំងឡាយដែលត្រៀមចូលបម្រើកងទ័ព នឹងបន្តពង្រីកនូវប្រវេណី ហាត់ពត់លត់ដំចរិយាសម្បត្តិ សីលធម៌បដិវត្តន៍ ជម្នះការលំបាក សាមគ្គី បន្តរក្សានូវប្រវេណីដ៏ត្រចះត្រចង់របស់បុព្វបុរសគ្រប់ជំនាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ៕
យ្វីអាញ-លីសៀ