13/02/2023 - 16:04

ប្រ​សិទ្ធ​ភាព​នៃ​គោល​នយោ​បាយ​ជំ​នួយ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ

សុក​ត្រាំង​ ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​មជ្ឈិម​វិនិ​យោគ​នូវ​គោលនយោ​បាយ​អនុគ្រោះ​ជា​ច្រើន​ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​ ផ្ដើម​ពី​នោះ​ មាន​រាប់​រយ​គ្រួ​សារ​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​លំ​នឹង។

បណ្ដុះ​បណ្ដាល​មុខ​របរ​ត្បាញ​បន្ទោះ​ដល់​នា​រីខ្មែរ​នៅ​ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​។​

ឆ្នាំ២០២២ សាខា​ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​ បាន​ផ្ដល់​កម្ចី​ឥណ​ទាន​អនុគ្រោះ​ដល់​ ៣៥.០៧១ លើ​ក​គ្រួ​សារ​ ក្នុង​នោះ​ មាន​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រចំ​នួន​ ៨.៧៣៥ គ្រួ​សារ​ ដើម្បី​យក​ទៅ​វិនិ​យោគ​ផលិត​កម្ម​ ទិញ​កូន​ពូជ​ ឈើ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ចំ​ណី​សត្វ​។ល។​ គិត​ជា​ទឹក​ប្រាក់ ៥៦៨,៧ ពាន់​លាន​ដុង​។​ ផ្ដើម​ពី​នោះ​ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ ប្រ​កៀក​ប​ន្ទាត់​ក្រ​ជា​ច្រើន​មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ មាន​ជីវ​ភាព​លំ​នឹង​។​

លោក​លីថាយ​វ៉ូវ នៅ​សង្កាត់​ ៥ ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ខ្ញុំ​ទើប​បុល​ទុន​ ៣០ លាន​ដុង​ដោយ​អត្រា​ការ​ប្រាក់​ទាប​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ដើម្បី​ចិញ្ចឹម​មាន់​។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ អា​ស្រ័យ​រដ្ឋ​បាន​ឱ្យ​គ្រួ​សារ​ក្រី​ក្រ បុល​ទុន​ដោយ​អត្រា​ការ​ប្រាក់​ទាប​ ទើប​ខ្ញុំ​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​ ជីវ​ភាព​បាន​លំ​នឹង​ជា​បណ្ដើរ​ៗ​”។​ ចំ​ណែ​ក​បង​ស្រី​ត្រឹង​ធីង៉ុក​ហឿង​ នៅ​ឃុំ​ថាម​ដូង​ ស្រុក​មី​ស្វៀង​ ឱ្យ​ដឹង​៖ “ខ្ញុំ​បុល​ទុន​ពី​ធនា​គារ​ ៤ លើក​ សរុប​ជាង​ ២០០ លាន​ដុង​ ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​គោ​និង​មាន់​។ល។​ អា​ស្រ័យ​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធភាព​ ទើប​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​លំ​នឹង​។​ អា​ស្រ័យ​រដ្ឋ​មាន​គោល​នយោ​បាយ​ ផ្ដល់​កម្ចី​ឥណ​ទាន​ដោយ​អត្រា​ការ​ប្រាក់​អនុគ្រោះ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មិន​បាច់​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ស្រុក​ឆ្ងាយ​ដូច​ពី​មុន​ទៀត​ ហើយ​គិត​តែ​ផ្ដុំ​កម្លាំង​រក​ស៊ី​ធ្វើ​មាន​បាន​ប៉ុណ្ណោះ​”។​

អា​ស្រ័យ​បាន​ប្រាក់​កម្ចី​ឥណ​ទាន​អនុគ្រោះ​ ទើប​មាមីង​ខ្មែរ​នៅ​ឃុំ​ថាញ​ភូ ស្រុក​មីស្វៀង​ មាន​លក្ខណ​សម្បត្តិ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​។​

ក្រៅ​ពី​នោះ​ ខេត្ត​សុក​ត្រាំង​នៅ​ទាំង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ គម្រោង​ចំ​នួន​ ៦ របស់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ចំ​នួន​ ៥ សរុប​ទឹក​ប្រាក់​ប្រ​មាណ​ ៦១៨.៥១២ ដុល្លា​រ។​ នេះ​ជា​គម្រោង​ “បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​អន្តរជាតិ​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​” រហូត​ដល់​ឆ្នាំ​ ២០២៥។​ ទន្ទឹម​នឹង​នោះ​ គម្រោង​ទាំង​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ មាន​ដូច​៖ គម្រោង​ជំ​នួយ​ដំ​ឡើង​នា​ឡិកា​ទឹក​និង​ទឹក​ប្រើ​ប្រាស់​ជូន​គ្រួ​សារ​ក្រី​ក្រតំ​បន់​ជន​បទ​ខេត្ត​សុក​ត្រាំង​ចំ​នួន​ ៣៥០; គម្រោង​បណ្ដុះ​បណ្ដាល​មុខ​របរ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ប្រ​ជា​ជន ​១៦.៦៣៧ នាក់; គោល​នយោ​បាយ​ជំ​នួយ​អង្ករ​ដល់​សិស្សា​នុសិស្ស​តាម​សាលា​នា​នា​ ចំ​ណុះ​តំ​បន់​មាន​លក្ខណៈ​សេដ្ឋកិច្ច​-សង្គម​លំ​បាក​ខ្លាំង​ គឺបាន​ជំ​នួយ​អង្ករ​ចំ​នួន​ ៣៨៩.៧៣០ គីឡូ​ក្រាម​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ​ ៦.៤៤៤ នាក់។ល។​

អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ហ្វិញ​ធីយីម​ង៉ុក​ ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០២២ ខេត្ត​បាន​មជ្ឈិម​វិនិ​យោគ​រាប់​រយ​ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​។​ ក្នុង​នោះ​ អា​ទិភាព​វិនិ​យោគ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រអភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ ភាគ​ច្រើន​ប្រ​ភព​ទុន​ដែល​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដល់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ សុទ្ធ​សឹង​តែ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​ជីវ​ភាព​របស់​មាមីង​កាន់​តែលំ​នឹង​ និង​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ជាក់​ស្ដែង​ឆ្នាំ​ ២០២២ ទូទាំង​ខេត្ត​មាន​ ២.៤៨៣ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​”៕​   

                                     យ្វី​អាញ-ថាច់​ធី

ចែករំលែកអត្ថបទ