06/02/2023 - 14:55

ក្រុង​កឹង​ធើ មាន​ពល​រដ្ឋ​ ១.៨៥៥​នាក់​ចូល​បម្រើកង​ទ័ពនៅ​តាម​អង្គ​ភាព​ក្រ​សួង​ការ​ពារ​ជាតិ​និង​ក្រសួង​នគរ​បាល

​យោង​តាម​បញ្ជាការ​ដ្ឋាន​យោធាក្រុង​កឹង​ធើ ឆ្នាំ​២០២៣ ក្រុង​កឹង​ធើ ត្រូវ​បាន​ប្រគល់​ភាគ​កម្រិត​កោះ​ហៅ​ពល​រដ្ឋ ​១.៨៥៥ នាក់​ចូល​បម្រើកង​ទ័ព​នៅ​តាម​អង្គ​ភាព​ក្រសួង​ការ​ពារ​ជាតិ​និង​ក្រសួង​នគរ​បាល​។

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ជូន​បាច់​ផ្កា​លើក​ទឹក​ចិត្ត​យោ​ធិន​ខណ្ឌ​ថូកណូក​
ចេញដំណើរទៅបម្រើកងទ័ព ឆ្នាំ ២០២២។

អង្គ​ភាព​ដែល​ទទួល​យោធិន​របស់​ក្រុង​ គឺ​តំ​បន់​ ៥ កង​ទ័ព​ជើង​ទឹក​ កង​ពល​ធំ​ការ​ពារ​ដែន​ អា​កាស​លេខ​ ៣៦៧ កង​ពល​ធំ​កង​ទ័ព​ជើងអា​កាស​លេខ​ ៣៧០ (កង​ការ​ពារ​ដែន​អា​កាស​-កង​ទ័ព​ជើង​អា​កាស​); កង​ពល​ធំ​ថ្មើរ​ជើង​លេខ ​៣៣០ កង​ពល​តូច​កាំ​ភ្លើង​ធំ​ការ​ពារ​ដែន​អា​កាស​លេខ​ ២២៦ កង​ពល​តូច​ផ្នែក​ព័ត៌​មាន​លេខ​ ២៩ បញ្ជាការ​ដ្ឋាន​យោ​ធាក្រុង​ (យោធ​ភូមិ​ភាគ​៩); នគរ​បាល​ក្រុង​កឹង​ធើ បញ្ជា​ការ​ដ្ឋាន​ប៉ូលិស​ចល័ត (ក្រ​សួង​នគរ​បាល​)។ អង្គ​ភាព​ទទួល​យោ​ធិន​ហ្វឹក​ហាត់​កង​កម្លាំង​បម្រុង​កំ​ណែន​របស់​យោធ​ភូមិ​ភាគ​ ៩ គឺ​កង​ពល​ធំ​ថ្មើរ​ជើង​លេខ​ ៤ កង​ពល​តូច​កាំ​ភ្លើង​ធំ​ការ​ពារ​ដែន​អា​កាស​លេខ​ ២២៦ កង​ពល​តូច​ផ្នែក​ព័ត៌​មាន​លេខ​ ២៩ កង​វរសេនា​ធំ​ដឹក​ជញ្ជូន​លេខ​ ៦៥៩ និង​មន្ទីរ​ពេទ្យ​យោធា ១២១៕

កាសែត​កឹង​ធើ-មុនី

ចែករំលែកអត្ថបទ