តាមសារាចរលេខ ០៤/២០២២/TT-UBDT ស្ដីពីមោឃភាពសារាចរ សេចក្ដីសម្រេចមួយចំនួនរបស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ចាប់ពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣ គឺមានសារាចរសេចក្ដីសម្រេចចំនួន ៨ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិនឹងអស់សុពលភាព។
ជ្រុងមួយនៃផ្លូវជនបទនៅឃុំអូរឡឹម ដែលជាឃុំមួយចំណុះកម្មវិធី ១៣៥
នៃស្រុកទ្រីតូង ខេត្តអាងយ៉ាង។
ជាក់ស្ដែង៖ សារាចរលេខ ២១៨/២០០៥/TT-UBDT ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០០៥ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ណែនាំពីការវាយតម្លៃឃុំដែលអនុវត្តសម្រេចទិសដៅកម្មវិធី១៣៥។ សារាចរលេខ ០១/ ២០០៧/TT-UBDT ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០០៧ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ណែនាំពីការកំណត់សមត្ថភាពអ្នកវិនិយោគ និងដំណើរការវិមជ្ឈការឱ្យឃុំវិនិយោគនូវសំណង់ គម្រោងចំណុះកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គមដល់ឃុំលំបាកពិសេស តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០០៦-២០១០។ សារាចរលេខ ០៥/២០០៧/TT-UBDT ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០០៧ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ណែនាំពីការវាយតម្លៃ ពិនិត្យទទួលស្គាល់ឃុំដែលសម្រេចទិសដៅកម្មវិធី ១៣៥ ដំណាក់កាល II។ សេចក្ដីសម្រេចលេខ ០៤/២០០៧/QĐ-UBDT ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០០៧ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ស្ដីពីការប្រកាសឱ្យប្រើកម្មវិធីក្របខ័ណ្ឌបណ្ដុះបណ្ដាល បំពាក់បំប៉នដល់កម្មាភិបាលមូលដ្ឋាន និងសហគមន៍ អនុវត្តកម្មវិធី ១៣៥ ដំណាក់កាល II។ សារាចរលេខ ០១/២០០៩/TT-UBDT ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ធ្វើវិសោធនកម្មនូវចំណុចមួយចំនួននៃប្រការ ២ មាត្រា ២ នៃសេចក្ដីសម្រេចលេខ ០៤/២០០៧/ QĐ-UBDT ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០០៧ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ស្ដីពីការប្រកាសឱ្យប្រើកម្មវិធីក្របខ័ណ្ឌបណ្ដុះបណ្ដាល បំពាក់បំប៉នដល់កម្មាភិបាលមូលដ្ឋាន និងសហគមន៍ អនុវត្តកម្មវិធី ១៣៥ ដំណាក់កាល II។ សារាចរលេខ ០១/២០១៥/TT-UBDT ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៥ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ កំណត់ស្ដីពីប្រជាសវនាការ ដោះស្រាយបណ្ដឹងតវ៉ា ថ្កោលទោស ចំណុះក្របខ័ណ្ឌអភិបាលកិច្ចរបស់គណៈកម្មាធិការជនជាតិ។ សារាចរលេខ ០១/២០១៧/TT-UBDT ចុះថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ បានចែងលម្អិតពីការអនុវត្តគម្រោង ២ (កម្មវិធី ១៣៥) ចំណុះកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល ២០១៦ - ២០២០។ សារាចរលេខ ០២/២០១៧/TT-UBDT ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៧ របស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ណែនាំអនុវត្តសេចក្ដីសម្រេចលេខ ២០៨៥/QĐ-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផ្ដល់សច្ចាប័នគោលនយោបាយពិសេសដោយឡែកជំនួយអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៧ - ២០២០៕
ថាញឡុង - ថាច់ធី