កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ សាខាបក្ស ៥ ចំណុះបក្ខភាគកាសែតកឹងធើ សហការជាមួយសមាគមសហព័ន្ធនារីស្រុកថើយឡាយ និងគណៈកម្មាធិការប្រជាជនឃុំថើយថាញ់ ស្រុកថើយឡាយ ក្រុងកឹងធើ បានធ្វើការជូនអំណោយ ២២ ចំណែកដល់គ្រួសារស្រ្តីជនជាតិខ្មែរដែលជួបការលំបាក។ អំណោយក្នុងមួយចំណែកតម្លៃ ៥០០.០០០ ដុង អាស្រ័យសាខាបក្ស ៥ ចលនាសប្បុរសជន ២ រូប នៅខណ្ឌនិញកេវ រួមចំណែកជួយដល់គ្រួសារក្រីក្រទាំងនេះមានភាពកក់ក្ដៅទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាម។
តំណាងសាខាបក្ស៥ កាសែតកឹងធើ សមាគមសហព័ន្ធនារីស្រុកថើយឡាយ និងគណៈកម្មាធិការប្រជាជនឃុំថើយថាញ់ ជូនអំណោយដល់គ្រួសារស្ត្រីជនជាតិខ្មែរដែលជួបការលំបាក។
សមមិត្ត ឡេថាញឡុង លេខាសាខាបក្ស៥ កាសែតកឹងធើ ជូនអំណោយដល់
គ្រួសារស្ត្រីជនជាតិខ្មែរដែលជួបការលំបាក។
តំណាងគណៈកម្មាធិការប្រជាជនឃុំថើយថាញ់ ជូនអំណោយដល់គ្រួសារស្ត្រីជនជាតិខ្មែរ
ដែលជួបការលំបាក។
តំណាងសមាគមសហព័ន្ធនារីស្រុកថើយឡាយ ជូនអំណោយដល់គ្រួសារស្ត្រីជនជាតិ
ខ្មែរដែលជួបការលំបាក។
“កម្មវិធីឧបត្ថម្ភដល់បុគ្គលដែលជួបគ្រោះអាសន្នគួរឱ្យអាណិត” គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី “ប្រជាចលនាប៉ិនប្រសប់” របស់គណៈកម្មាធិការបក្សកាសែតកឹងធើ។ ឆ្នាំកន្លង ការងារ “ប្រជាចលនាប៉ិនប្រសប់” របស់បក្ខភាគកាសែតកឹងធើ សម្រេចបានលទ្ធផលគួរជាទីមោទនៈដោយចលនាបានទឹកប្រាក់សរុបប្រមាណ ១,១៣៥ ពាន់លានដុង រួមចំណែកក្នុងការលើកទឹកចិត្តសិស្សក្រីក្រសង្វាតរៀនសូត្រ និងជួយចែករំលែកចំពោះបុគ្គលដែលជួបគ្រោះអាសន្នក្នុងជីវភាព។ ឆ្លងតាមរយៈនោះ កាសែតកឹងធើបានរួមចំណែកអនុវត្តល្អនូវការងារសុខុមាលភាពសង្គម ជំរុញការសិក្សា ជំរុញបញ្ញារបស់ទីក្រុង៕
ហាថាញ-ពេជ្រសឿន