ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបសហការជាមួយឃុំវិញតឹង ឡាយហ្វា ទីរួមខេត្តវិញចូវ រៀបចំកម្មវិធី “និទាឃរដូវនៅតំបន់ព្រំដែន កក់ក្តៅទឹកចិត្តប្រជាជន” ឆ្នាំ២០២៣។ កម្មវិធីរួមមានសកម្មភាពជាច្រើន ដូច៖ រៀបចំតូបសម្លៀកបំពាក់ ០ ដុង; ពិនិត្យជំងឺនិងផ្តល់ថ្នាំឥតគិតថ្លៃដល់មនុស្សចាស់គ្មានទីពឹង អ្នកដែលមានជីវភាពក្រលំបាក; ជូនអំណោយ ៥០ ចំណែកដល់គ្រួសារដែលមានជីវភាពលំបាកលើភូមិសាស្រ្តឃុំឡាយហ្វា និងវិញតឹង; ជូនអាហារូបករណ៍ ១២ ចំណែក តម្លៃទឹកប្រាក់ ៤.២០០.០០០ ដុង និងសៀវភៅសរសេរ ១៥០ ក្បាលដល់ប្អូនៗ សិស្សានុសិស្សក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា”។
ជូនអំណោយដល់គ្រួសារដែលមានជីវភាពក្រីក្រ។
នេះគឺជាសកម្មភាពដ៏មានអត្ថន័យក្នុងការយកចិត្តទុកដាក់គិតគូរបុណ្យចូលឆ្នាំថ្មីដល់ជនរួមជាតិបណ្ដាជនជាតិភាគតិចនៅតំបន់ព្រំដែន ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី សប្បាយរីករាយ សុខសុវត្ថិភាព ប្រិតសំចៃ។ ឆ្លងតាមរយៈនោះ បង្កើនចំណង់សាមគ្គីភាពរវាងកងទ័ពនិងប្រជាជន បញ្ជាក់ពីអត្តចរិតដ៏ថ្លៃថ្លារបស់ “កងទ័ពអ៊ំហូ” ក្នុងស្ថានភាពថ្មី៕
យីអាញ -ត្រឹងរ៉ូន