16/01/2023 - 10:11

កសាង​សាខា​ប​ក្ស​ស្អាត​ស្អំ រឹង​មាំ​

សាខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​កសាង​បក្ស​ស្អាត​ស្អំ រឹង​មាំ​ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្បធម៌​សង្គម​នៅ​ភូមិ​ភាគ​។

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វឹក​ហាត់​ត្រៀម​ប្រយុទ្ធ​ការ​ពារ​មាតុ​ភូមិ​។

សា​ខាបក្ស​នៃ​គណៈ​បញ្ជា​ការ​យោធា​ឃុំ​ហ្វា​ឡើយ​ មាន​បក្ខ​ជន​ ៩ រូប​ បន្ត​រក្សា​បាន​ល្អ​នូវ​កិច្ច​ប្រជុំ​តាម​ការ​កំ​ណត់​ និង​ដាក់​ចេញ​ភារ​កិច្ច​ដំណើរ​ការ​ប្រ​ចាំ​ខែ​។ ទន្ទឹម​នឹង​នោះ​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ក្នុង​សកម្ម​ភាព​របស់​បក្ស​។ កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ​មាន​ ១១៩សម​មិត្ត​ ក្នុង​នោះ​ មាន​បក្ខ​ជន​ ២៣ រូប​។ គណៈ​បញ្ជា​ការ​ យោ​ធា​ឃុំ​ហ្វា​ឡើយ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ កសាង​ផែន​ការ​ត្រៀម​ប្រ​យុទ្ធ​ធានា​ទាន់​ពេល​ និង​មាន​ប្រ​សិទ្ធ​ភាព​។ ឆ្នាំ​ ២០២២ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វា​ឡើយ​ បាន​ធ្វើ​សេនា​ធិការ​ ចាត់​កង​សេនា​ជន​ចល័ត ១៦៧ លើក​នាក់​ ត្រៀម​ប្រ​យុទ្ធ​និង​ដើរ​ល្បាត​ការ​ពារ​ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេង​ៗ និង​ទិវា​នៃ​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗក្នុង​ប្រ​ទេស​។ល។ បន្ត​រក្សា​និង​អនុវត្ត​មុឺង​ម៉ាត់​កិច្ច​ប្រចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​ ដោយ​ធានា​ចំ​នួន​ទ័ព សព្វា​វុធ​តាម​សេចក្តី​កំ​ណត់​ សហ​ការ​ដើរ​ល្បាត​មុន​ ក្នុង​និង​ក្រោយ​ពិធី​បុណ្យ​ទាន​ផ្សេង​ៗក្នុង​ឆ្នាំ​ ឬព្រឹត្តិ​ការណ៍​នយោ​បាយ​សំ​ខាន់​ៗ តាម​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​លើ ការ​ពារ​សុវត្ថិ​ភាព​ទិស​ ដៅ​សំ​ខាន់​របស់​ឃុំ​។ កម្មាភិ​បាល​ក៏​ចូល​រួម​ហ្វឹក​ហ្វឺន​យ៉ាង​ត្រឹម​ត្រូវ​តាម​ផែន​ការ​។ ក្រោយ​ពី​ការ​ហ្វឹក​ហ្វឺន​មាន​ការ​ត្រួត​ពិនិត្យ​បាញ់​គ្រាប់​ពិត​ លទ្ធ​ផល​សម្រេច​ ១០០%។

លោក​ថាច់​បាត់​ យុទ្ធ​ជន​កង​សេនា​ជន​ចល័ត​ឃុំ​ ឱ្យ​ដឹង​៖ “ដោយ​កំ​ណត់​ច្បាស់​ ការ​បាន​ចូល​ក្នុង​កង​ជួរ​បក្ស​គឺ​ជាកិត្តិ​យស​ ហើយ​ក៏​ជា​កាតព្វ​កិច្ច​ ដូច្នេះ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​លត់​ដំ​ខ្លួន​គ្រប់​ផ្នែក​។ ខ្ញុំ​តែង​ចូល​រួម​រៀន​សូត្រ​បញ្ជ្រាប​សេចក្តី​សម្រេច​ចិត្ត​និង​បទ​បញ្ជា​របស់​បក្ស​។ ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ជំ​នាញ ខ្ញុំ​តែង​ធ្វើ​ជា​គំរូ មិន​ខ្លាច​លំ​បាក​។ ប្រ​សិន​បើ​បក្ខ​ជន​គ្រប់​រូប​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ភារ​កិច្ច​រួម​ នឹង​រួម​ចំ​ណែក​ជំរុញ​ឱ្យ​សកម្ម​ភាព​របស់​សាខា​បក្ស​កាន់​តែ​ល្អ​ប្រ​សើរ​”។

លោក​ថាច់​មិញ​ទ្រី មេប​ញ្ជា​ការ​យោ​ធា​ឃុំ​ហ្វា​ឡើយ​ ឱ្យ​ដឹង​៖ “ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ ជារៀង​រាល់​ឆ្នាំ​ សាខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ បាន​កសាង​ផែន​ការ​ ចាត់​បក្ខ​ជន​គ្រប់​រូប​ច្បាម​មូល​ដ្ឋាន​ ទទួល​បន្ទុក​ភូមិ​សាស្ត្រ​នីមួយ​ៗដើម្បី​ក្តាប់​ស្ថាន​ភាព​ ស្វែង​រក​វិធាន​ការ​ដោះ​ស្រាយ​បាន​ទាន់​ពេល​។ ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ កម្មាភិ​បាល​ បក្ខ​ជន​គ្រប់​រូប​ តែ​ង​ខ្នះ​ខ្នែង មិន​ខ្លាចលំ​បាក​ មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ ស្មោះ​ត្រង់​ សាមគ្គី​ជួយ​សម​មិត្ត​ មិត្ត​រួម​អា​ជីព​អនុវត្ត​សម្រេច​ភារ​កិច្ច​និង​ធ្វើ​ជា​គំ​រូចំ​ពោះ​មហា​ជន​ ខ្នះ​ខ្នែង​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ វប្ប​ធម៌​នៅ​ភូមិ​ភាគ​”៕                          

សឺនម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ