ដោយកំណត់ច្បាស់ថា ការកសាងជនបទថ្មីគឺជាការងារត្រូវធ្វើជាបន្តបន្ទាប់និងរឿយៗ មានចំណុចចាប់ផ្ដើមតែគ្មានចំណុចបញ្ចប់ ទើបខេត្តបាកលីវ ជំរុញខ្លាំងក្លាការផ្សព្វផ្សាយ ដើម្បីប្រជាជនម្ចាស់ការហើយចូលរួមអនុវត្ត។ ខេត្តខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ អនុវត្តសម្រេចកសាងជនបទថ្មី។
កសិករខេត្តបាកលីវ បង្វែរមកផលិតស្រូវ ST ២៥ សម្រេចប្រសិទ្ធភាពសេដ្ឋកិច្ច។
តាមប្រសាសន៍លោក ផាមវ៉ាន់ទេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ដើម្បីអនុវត្តសម្រេចការកសាងជនបទថ្មីនៅឆ្នាំ ២០២៥ ខេត្តបាកលីវតម្រូវឱ្យមាន៖ ស្រុកភឿកឡុងសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់; មានឃុំចំនួន ៤២ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់; មាន ១៥/៤៩ ឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូ; ចំណែកអង្គភាពស្រុកក្រៅពីនោះ យ៉ាងតិចបំផុតត្រូវមាន ១ ឃុំសម្រេចបទដ្ឋានគំរូ។ អាស្រ័យហេតុនោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ គប្បីពង្រីកតួនាទីប្រធានរបស់ប្រជាជន និងអនុវត្តល្អការងារផ្សព្វផ្សាយ; ចលនាប្រជាជនសកម្មបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល និងបំផុសចលនាប្រឡងប្រណាំង ផ្សារភ្ជាប់ជាមួយនឹងអនុវត្តលក្ខឋានជនបទថ្មីកម្រិតខ្ពស់។ ម្ចាស់ការផ្សព្វផ្សាយអនុវត្តភារកិច្ច ដំណោះស្រាយយ៉ាងជាក់ស្ដែង តម្កល់ការប្ដេជ្ញាចិត្តនយោបាយខ្ពស់បំផុតក្នុងការកសាងជនបទថ្មី។
ជនរួមជាតិខ្មែរនៅឃុំហ៊ឹងហោយ ស្រុកវិញឡើយ ព្រួតដៃកសាងផ្លូវជនបទថ្មីគំរូ។
រយៈពេល ១០ ឆ្នាំកសាងជនបទថ្មី ខេត្តបាកលីវ មាន ១០០% ឃុំសម្រេចបទដ្ឋានជនបទថ្មី មានឃុំចំនួន ១៥ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ មានឃុំចំនួន ៣ សម្រេចបទដ្ឋានជនជនបទថ្មីគំរូ និងមានភូមិ ១០០% សម្រេចបទដ្ឋានជនបទថ្មីគំរូ។ ស្រុកភឿកឡុង និងក្រុងបាកលីវ បានសម្រេចការកសាងជនបទថ្មី។ លោកង្វៀងហ្វាងអែម ប្រធានគណៈកម្មាធិការប្រជាជនឃុំហឹងហោយ ឱ្យដឹង៖ “ការកសាងជនបទថ្មី គឺភារកិច្ចទូទាំងប្រព័ន្ធនយោបាយ និងទូទាំងប្រជាជនកំពុងសកម្មគាំទ្រ។ ប៉ុន្មានឆ្នាំកន្លង ឃុំបានជំរុញការផ្សព្វផ្សាយដើម្បីទូទាំងប្រជាជនព្រួតដៃជាមួយនឹងរដ្ឋអំណាច អនុវត្តនូវលក្ខឋាន ស្ដីពីការកសាងជនបទថ្មី។ ដើម្បីនៅឆ្នាំ ២០២៤ ឃុំកសាងសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ នោះគឺ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អង្គការមហាជន កំពុងសហការជាមួយនឹងអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរ ជំរុញការងារផ្សព្វផ្សាយ ចលនាមាមីងខ្មែរ បន្តព្រួតដៃអនុវត្តល្អលក្ខឋានជនបទថ្មី កម្រិតខ្ពស់”។
លោកផាមវ៉ាន់ទេវ គូសបញ្ជាក់៖ “ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ខេត្តបាកលីវ បន្តអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវសេចក្ដីសម្រេច ០៣-NQ/TU របស់គណៈប្រតិបត្តិការបក្ខភាគខេត្ត នីតិកាល XVI ស្ដីពីការកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទថ្មីគំរូ។ បន្តការអនុវត្តគម្រោង កម្មវិធីឃុំមួយមានផលិតផលមួយ ខិតខំឱ្យមានផលិតផលសម្រេចបទដ្ឋានផ្កាយប្រាំ។ ទន្ទឹមនឹងនោះ ចលនាប្រជាជនបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច។ ដើម្បីទិសដៅចុងក្រោយក្នុងការកសាងសម្រេចបទដ្ឋានជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់ គឺធានាជីវភាពប្រជាជនត្រូវបានលើកកម្ពស់”៕
យ្វីអាញ - ថាច់ធី