កីឡា - ទេសចរណ៍ ទេសចរណ៍

26/12/2022 - 15:41

វត្ត​ខ្មែរ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ ខេត្ត​បាក​លីវ ទើប​បាន​សម្ព័ន្ធ​សមាគម​ទេស​ចរណ៍​វាល​រាប​ទន្លេ​គីវ​ឡុង​ ផ្ដល់​ជូន​វិញ្ញា​បន​បត្រ​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោ​របស់​តំ​បន់​។ នេះ​គឺ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​មួយ​ក្នុង​ចំ​ណោម​រមណី​យដ្ឋាន​ទាំង​ ១០ របស់​ខេត្ត​ ដែល​បាន​សម្ព័ន្ធ​សមា​គម​ទេស​ចរណ៍​ទទួល​ស្គាល់​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោ។

ស្ថាបត្យ​កម្ម​ក្នុង​វត្ត​តែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត។

ព្រះ​វិហារ​ដ៏​ស្រស់​ស្អាត​និង​ដិត​ដាម​ដោយ​ស្ថាបត្យកម្ម​វប្បធ​ម៌​ខ្មែរ​។

សម្ព័ន្ធ​សមាគម​ទេស​ចរណ៍​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ ផ្ដល់​ជូន​វិញ្ញា​បន​បត្រ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោរបស់​តំ​បន់​ដល់​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ។

ក្រុម​សិល្បៈ​វត្ត​ព្រែកជ្រៅ សម្ដែងបម្រើសិក្ខា​សាលា​ក្នុង​វត្ត​។

វត្ត​ព្រែក​ជ្រៅ មាន​អា​យុកាល​ជាង​ ១៣០ ឆ្នាំ​ ឆ្លង​កាត់​ដំ​ណាក់​កាល​ព្រះ​ចៅ​អធិការ​វត្ត​ជា​ច្រើន​ជំនាន់​ និង​ធ្វើ​ការ​កសាង​ជួស​ជុល កែល​ម្អអស់​ជា​ច្រើន​លើក។ ព្រះ​ចៅ​អធិការ​មួយ​ជំ​នាន់​ៗ បាន​បញ្ចេញ​កម្លាំង​កសាង​ ថែ​ទាំ និង​អភិរក្ស​ ដើម្បី​វត្ត​មាន​សោ​ភណ​ភាព​ស្រស់​ស្អាត​ និង​សម​រម្យ​ដូច​សព្វ​ថ្ងៃ​នេះ​។ ព្រះ​តេជ​ព្រះ​គុណ​ យឿង​ហ្វឹង ព្រ​ចៅ​អធិការ​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ មាន​ថេរ​ដី​កា៖ “វត្ត​បាន​ទទួល​ស្គាល់​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោ នេះ​គឺ​ជា​ក្តី​មោទនៈ​របស់​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​និង​មាមីង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​។ វត្ត​មាន​សោ​ភណ​ភាព​ស្រស់​ស្អាត​និង​សម​រម្យ ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយ​សារ​ការ​សាម​គ្គី​ព្រួត​ដៃ​របស់​មាមីង​ពុទ្ធ​បរិ​ស័ទ​ទាំង​ខ្មែរ​-កិញ-ចិន​”។ តាម​ថេរ​ដី​កាព្រះ​តេជ​ព្រះ​គុណ​ យឿង​ហ្វឹង ក្រៅ​ពី​សំ​ណង់​ស្ថា​បត្យ​កម្ម​ ទេស​ភាព​ដ៏​ស្រស់​ស្អាត​ វត្ត​នៅ​ទាំង​បង្កើត​ក្រុម​សិល្បៈ​បម្រើភ្ញៀវទេស​ចរ​ទៀត​ផង​។ ក្នុង​នោះ​ មាន​ក្រុម​ភ្លេងពិណ​ពាទ្យ ក្រុម​ចម្រៀង និង​របាំ​ប្រ​ពៃ​ណី ដូច​៖ របាំ​ជូន​ពរ អប្សរា និង​របាំ​ទូល​ក្អម៘ នេះ​គឺ​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​ដ៏​វិសេស​វិសាល​របស់​ជន​រួម​ជាតិ​ខ្មែរ​ដែល​វត្ត​បាន​អភិរក្ស​មក​ទល់​សព្វ​ថ្ងៃ​”។

អ្នក​ទេស​ចរ​ង្វៀង​គីម​ហ្វា មក​ពី​ហា​ណូយ ឱ្យ​ដឹង​៖ “ជាលើក​ដំបូង​ខ្ញុំ​ធ្វើ​ដំ​ណើរ​ទេស​ចរណ៍​មក​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ហើយ​បាន​ទៅ​វត្ត​ជា​ច្រើន​ដែល​មាន​ស្ថាបត្យ​កម្ម​ដ៏​អស្ចារ្យប្លែក​ពី​គេ។ ប៉ុន្តែ​វត្ត​ព្រែក​ជ្រៅ​មាន​ស្ថាបត្យ​កម្ម​ដ៏​ប្រ​ណីត​និង​ទេស​ភាព​បៃ​តងស្រស់​ស្អាត​ ដូច្នេះ​ ខ្ញុំ​ពេញ​ចិត្ត​ណាស់​។ នេះ​ពិត​ជា​វត្ត​ខ្មែរ​ដ៏​ស្អាត​ លេច​ធ្លោនិង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​សម្រាប់​បម្រើ​តម្រូវ​ការ​ភ្ញៀវទេស​ចរ”។

ព្រះ​តេជ​ព្រះ​គុណ​ យឿង​ហ្វឹង មាន​ថេរ​ដី​កា​បន្ថែម​៖ “នៅ​ពេល​ខាង​មុខ​ វត្ត​នឹង​ផ្តោត​ការ​យក​ចិត្ត​កសាង​សំ​ណង់​ស្ថាបត្យ​កម្ម​ផ្សេង​ៗទៀត​ដែល​ដិត​ដាម​ដោយ​វប្ប​ធម៌​ខ្មែរ​ និង​ដាំ​ដើម​ឈើលម្អ​ដើម្បី​បង្កើត​ទេស​ភាព​បៃ​តង ស្រស់​ស្អាត​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ព្រម​ជា​មួយ​នោះ​ ស្ដារ​ឡើង​វិញ​នូវ​របាំ​បុរាណ​និង​នំប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​បម្រើ​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ពេល​មក​ទស្សនា​កម្សាន្តនិង​សិក្សា​ស្រាវ​ជ្រាវ​”៕

               យ្វីអា​ញ-លេងមី

ចែករំលែកអត្ថបទ