ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/12/2022 - 15:16

ស្ងើច​សរ​សើរ​សិស្ស​ និស្សិត​ យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​គំរូ​ឆ្នើម ១៤២ នាក់​

គណៈ​កម្មាធិ​ការ​ជន​ជាតិ​ បាន​សហ​ការ​ជា​មួយ​នឹង​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ​ ទើប​បាន​រៀប​ចំ​ពិធី​ស្ងើច​សរ​សើរ​សិស្ស​ និស្សិត​ យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​គំរូ​ឆ្នើម។ ក្រោម​ប្រធាន​បទ​ “ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ក្តី​ប្រាថ្នា” ពិធី​ស្ងើច​សរ​សើរ​នេះ​ ដើម្បី​លើក​តម្កើង​ប្រវេ​ណី​សង្វាត​រៀន​សូត្រ​របស់​ប្រជា​ជាតិ​វៀត​ណាម​។ ទន្ទឹម​នឹង​នោះ​ ស្ងើច​សរ​សើរ​ ជំរុញ​ស្មារតី​ខិត​ខំឈាន​ឡើង​ ឆ្លង​កាត់​លំ​បាក​ សាក​ល្បង​ ដើម្បី​សម្រេច​បាន​នូវ​ស្នា​ដៃ​ឆ្នើម គំរូ​ក្នុង​ការ​រៀន​សូត្រ លត់​ដំ និង​ចូល​រូម​សកម្ម​ភាព​សង្គម​របស់​សិស្ស​ និស្សិត​ យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច។

 សម​មិត្ត​ក្នុង​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ចូល​រួម​ពិធី​ស្ងើច​សរ​សើរ​។ 

ក្នុង​ចំ​ណោម​សិស្ស​ និស្សិត​ យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ឆ្នើម​គំរូ​ទាំង​ ១៤២ នាក់​ មក​ពី​ខេត្ត​ ក្រុង​ចំ​នួន​ ៤៧ ដោយ​មាន​ ៥០ ជន​ជាតិ​ បាន​ជ្រើស​រើស​ដើម្បី​ចូល​រួម​ពិធី​ស្ងើច​សរ​សើរ​ មាន​ប្អូន​ៗ ១៩ នាក់​ទទួល​បាន​រង្វាន់​លេខ​ ១ លេខ​ ២ ក្នុង​សម័យ​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ជាតិ​; មាន​ប្អូន​ៗ ៥ នាក់​ ទទួល​រង្វាន់​លេខ​ ១ លេខ​ ២ ក្នុង​សម័យ​ប្រ​ឡង​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស​ថ្នាក់​ជាតិ​; ប្អូន​ៗ ១៣ នាក់​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ជន​ជាតិ​លំ​បាក​ពិសេស​ ដោយ​ឡែក​ជាប់​ជម្រើស​ចូល​មហា​វិទ្យា​ល័យ​; មាន​ប្អូន​ៗ ៦២ នាក់​ ជាប់​ជម្រើស​ចូល​មហា​វិទ្យា​ល័យ​វិទ្យា​ស្ថាន​នានា​ដែល​មាន​ពិន្ទុ​សរុប​ ២៧ ពិន្ទុ​ឡើង​ទៅ​ យោង​តាម​សមា​យោគ​វិញ្ញា​សា​ពិនិត្យ​ជម្រើស​ និង​មាន​និទ្ទេស​សិក្សា​គ្រាន់​បើ ពូកែ​ក្នុង​អំ​ឡុង​ ៣ ឆ្នាំ​ សិក្សា​វិទ្យា​ល័យ​; យុវ​ជន​ ១៨ នាក់​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​គំរូ​ក្នុង​ការ​ងារ​ និង​សកម្ម​ភាព​សង្គម​ និង​អ្នក​មាន​ស្នា​ដៃ​ឆ្នើម គំរូ​ចំ​នួន​ ២៥ នាក់​ អា​ស្រ័យ​ភូមិ​ភាគ​នានា​ស្នើ​ឧទ្ទេស​នាម​៕

      យោង​៖ កា​សែត​ជន​ជាតិ​និង​អភិវឌ្ឍន៍

ចែករំលែកអត្ថបទ