ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស ទើបនឹងរៀបចំអង្គសន្និបាតក្នុងទូទាំងប្រទេស សិក្សាស្រាវជ្រាវនិងបញ្ជ្រាបសេចក្តីសម្រេចចិត្តអង្គសន្និបាតលើកទី ៦ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII តាមរូបភាពដោយផ្ទាល់ ផ្គួបផ្សំនិងអនឡាញ។ ទីតាំងស្ពាននៅមជ្ឈិមនៅសាលប្រជុំ យៀងហុង អាគាររដ្ឋសភា ទីក្រុងហាណូយ តភ្ជាប់ជាមួយទីតាំងស្ពានថ្នាក់ស្រុក និងឃុំជាង ១០.០០០ ក្នុងទូទាំងប្រទេស ដោយមានកម្មាភិបាល បក្ខជនជាងមួយលាននាក់ចូលរួមសិក្សាស្រាវជ្រាវ ។
អ្នកតំណាងចូលរួមអង្គសន្និបាតនៅទីតាំងអនឡាញនៃសាលប្រជុំគណៈកម្មាធិ
ការបក្សក្រុងកឹងធើ ។
អង្គសន្និបាតបានប្រព្រឹត្តឡើងក្នុងរយៈពេល ២ ថ្ងៃ អ្នកតំណាងទាំងឡាយបានរៀនសូត្រ បញ្ជ្រាបបណ្តាប្រធានបទរួមមាន៖ “បន្តការកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី”; “បន្តផ្លាស់ថ្មីការដឹកនាំ និងកាន់អំណាចរបស់បក្ស ចំពោះប្រព័ន្ធនយោបាយ ក្នុងសម័យកាលថ្មី”; “បន្តជំរុញខ្លាំងក្លាឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”; កំណត់ទិសដៅផែនការមេជាតិឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។
បណ្តាប្រធានបទខាងលើ ត្រូវបានថ្នាក់ដឹកនាំបក្ស និងរដ្ឋ សមមិត្តដែលជាសមាជិកការិយាល័យនយោបាយ និងលេខាមជ្ឈិមបក្សធ្វើបទបង្ហាញដោយផ្ទាល់ សំដៅជួយឱ្យអ្នកតំណាងយល់ច្បាស់នូវប្រធានបទយ៉ាងពេញលេញ ត្រឹមត្រូវ និងធ្វើការសរុបនូវស្មារតីនៃសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាននៃអង្គសន្និបាតលើកទី ៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII ។ ក្រោយពីកម្មវិធីបញ្ជ្រាបនូវសេចក្តីសម្រេចចិត្ត គណៈកម្មាធិការបក្សខេត្ត ក្រុង គណៈកម្មាធិការបក្សក្រោមឱវាទមជ្ឈិម ទុកពេល ០,៥ ថ្ងៃសម្រាប់កសាងកម្មវិធី និងផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានអង្គសន្និបាតលើកទី ៦ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII៕
កាសែតកឹងធើ - ប្រែសម្រួល៖ វ៉ាន់តឹន