ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/12/2022 - 14:46

អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ អីុថុង ទទួល​ជួប​គណៈ​ប្រតិ​ភូ​អ្នក​មាន​ប្រ​ជាប្រិយ​ខេត្ត​គៀង​យ៉ាង

នៅ​ទី​ស្នាក់​ការ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ អនុរដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈកម្មា​ធិការ​ជន​ជាតិ អីុថុង បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​គណៈប្រតិ​ភូ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុងតំ​បន់​ជន​រួមជាតិ​ភាគ​តិច​ខេត្ត​គៀង​យ៉ាង។ គណៈប្រ​តិភូ​រួម​មាន​តំ​ណាង​អ្នក​មាន​ប្រ​ជាប្រិយ​ក្នុង​តំ​បន់ជ​ន​រួមជាតិ​ភាគ​តិច​ខេត្ត​គៀង​យ៉ាង ៣២ រូប​ ដឹក​នាំ​ដោយ​លោក​ យ័ញថា​ អនុ​ប្រ​ធាន​គណៈជន​ជាតិ​ខេត្ត​គៀង​យ៉ាង។

អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈកម្មាធិការ​ជន​ជាតិ អីុថុង ថ្លែងយោបល់ក្នុងកិច្ច​ជំនួប។

តំ​ណាង​គណៈប្រតិ​ភូ លោក​យ័ញ​ថា​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង បាន​របាយ​ការណ៍​ជូន​អនុរដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ អុីថុង អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ - សង្គម​កិច្ច​ការ​ជន​ជាតិ​និងគោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភាគ​។ រយៈ​ពេលកន្លង​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​នៅ​ខេត្ត​គៀង​យ៉ាង សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន   ជីវ​ភាព​ប្រ​ជា​ជន​ជា​សារ​វន្ត​រក្សា​បាន​លំ​នឹង​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ត្រូវ​បាន​រក្សា​ខ្ជាប់     ។ល។ គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​តែង​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់អនុវត្ត​។ អា​ស្រ័យ​ហេតុនោះ កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​របស់​ខេត្ត​បាន​ខិតខំ​ប្រឹង​ប្រែង​បំ​ពេញ​ការ​ងារ​ ពង្រីក​កិត្យា​នុភាព អនុ​វត្ត​ល្អ​តួនាទី ប្រ​សិទ្ធ​ភាព​នៃ​សកម្ម​ភាព និង​ជា​ទីបង្អែក​យ៉ាង​សំ​ខាន់​របស់​គណៈកម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្សនិង​អង្គ​ការ​នយោ​បាយសង្គម​ ក្នុង​កិច្ច​សហការ​ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ផ្សព្វ​ផ្សាយ ចលនាប្រ​ជា​ជន​ឈាន​ឡើង​លុប​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​។

ថ្លែង​យោ​បល់​ក្នុង​កិច្ច​ជំនួប អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ អុី​ថុង បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ប្រ​សិទ្ធភាព​នៃ​សកម្ម​ភាព​របស់​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​គៀង​យ៉ាង រយៈ​ពេល​កន្លង​។ អនុរដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ អុី​ថុង រំពឹង​ថា​ កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ខេត្ត​គៀង​យ៉ាង នឹង​ជឿ​ជាក់ បន្ត​គាំ​ទ្រ​និង​បំ​ពេញ​ការ​ងារ​ ប្រ​កប​ដោយប្រ​សិទ្ធ​ភាព​នូវគោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​; នឹង​ជា​គំ​រូឈាន​មុខ​ក្នុងរាល់​សកម្ម​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច; ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស​ រដ្ឋ​អំ​ណាច​និងប្រ​ជា​ជន​ សក្ដិ​សម​ជា​មួយ​នឹង​ទឹក​ចិត្ត​គោ​រព​ស្រ​ឡាញ់របស់​ប្រ​ជា​ជន​ និង​ការ​ទំ​នុក​ចិត្ត​របស់​បក្ស​រដ្ឋ​៕

                យោង៖ cema.gov.vn-ថា​ច់ធី

ចែករំលែកអត្ថបទ