14/11/2022 - 14:41

លើក​កម្ពស់​គុណ​ភាព​អប់រំ​ចំ​ណេះ​ទូទៅ​បង្ក​ប្រ​ភព​ធនធាន​មនុស្ស​គុណ​មាន​ភាព​ខ្ពស់​

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ រយៈ​ពេល​កន្លង​ គណៈ​ជន​ជាតិ​ខេត្ត​បាន​ធ្វើ​សេនា​ធិការ​ និង​សហ​ការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​ដើម្បី​អភិ​វឌ្ឍ​ការ​អប់រំ និង​បង្កើត​ប្រ​ភព​ធនធាន​មនុស្ស​ជន​ជាតិ​មាន​គុណ​ភាព​សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

សាលា​បឋម​សិក្សា​ថាច់​ធា ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ បាន​សាង​សង់​ថ្មី
និង​សម្រេច​បទដ្ឋាន​ជាតិ។

តាម​រយៈ​នោះ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួយឱ្យ​សិស្ស​ខ្មែរ​បាន​រៀន​សូត្រ​ក្នុង​បរិស្ថាន​អប់រំ​សម​ស្រប​ ខេត្ត​វិញ​ឡុង​បាន​វិនិ​យោគ​សាង​សង់​សាលា​រៀន​ថ្មី​ ៤០ ខ្នង​ និង​វិនិ​យោគ​អភិវឌ្ឍ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​។​ លោក​គ្រូ​ថាច់​ស៊ុង​ នាយ​ក​រង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិញ​ឡុង​ មាន​ប្រ​សាសន៍​៖ មិន​ត្រឹម​តែបាន​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​សម្រេច​បទ​ដ្ឋាន​ជាតិ​ប៉ុណ្ណោះ​ទេ សាលា​នៅ​ទាំង​បាន​ជំនួយ​ដើម្បី​បង្កើន​កម្រិត​។​ ព្រម​ទាំង​បាន​អនុវត្ត​សព្វ​គ្រប់​នូវ​របប​គោល​នយោ​បាយ​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ដែល​រៀន​សូត្រ​ទៀត​ផង​។​ ផ្តើម​ពីនោះ​ គុណ​ភាព​អប់​រំរបស់​សាលា​កាន់​តែ​បាន​លើក​កម្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ច្រើន​ឆ្នាំ​កន្លង​ សិស្ស​របស់​សាលា​ជាង​ ៨៨% តែង​រៀន​សម្រេច​និទ្ទេស​ពូ​កែ​និង​គ្រាន់​បើ​ ឯអត្រា​សិស្ស​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​ស្រូប​អត្រា​ ៤៨%។​ ដោយ​ឡែក​ឆ្នាំ​សិក្សា​ ២០១៩- ២០២០ អត្រា​សិស្ស​រៀន​ពូកែ​រ​បស់​សាលា​ស្រូប​អត្រា​ជាង​ ២៦% រីឯ​ការ​ប្រ​ឡង​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ជាប់​ ១០០%។​

អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ដុង​ថាញ់ ទីរួម​ខេត្ត​ប៊ិញ​មិញ ជា​សា​លា​មួយក្នុង​ចំ​ណោម​សាលា​ទាំង​ ៤០ ដែល​បាន​សាង​សង់​ថ្មី​នៅ​តំបន់​ជន​រួម​ជាតិ។

ទន្ទឹម​នឹង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ ប្រ​ព័ន្ធ​សា​លា​មត្តេយ្យ និង​វិទ្យា​ល័យ​នៅ​តំ​បន់​ជន​រួម​ជាតិ​ បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ គុណ​ភាព​រៀន​សូត្រ​របស់​សិស្ស​កាន់​តែ​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ តាម​ប្រ​សាសន៍​លោក​គ្រូ​ថាច់​ស៊ុង​ ប្រ​សិន​បើ​មុន​នេះ​ ប្រ​ភព​ជម្រើស​សិស្ស​ចូល​រៀន​នៅ​តិច​ ហើយ​ពិន្ទុ​ជម្រើស​ចូល​ទាប​ តែក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ពិន្ទុ​ជម្រើស​ចូល​របស់​សាលា​បាន​កើន​ខ្ពស់​ ប្រ​ហាក់​ប្រ​ហែល​នឹង​កម្រិត​សាលា​ចំ​ណេះ​ទូទៅ​ទាំង​អស់​។​

 យោង​តាម​ប្រ​សាសន៍​លោក ​ង្វៀង​ង៉ុក​ក្វាង​ ប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ ស្រុក​ត្រា​អូង​ បណ្តាញ​សា​លា​រៀន​ចាប់​ពី​មត្តេយ្យ​ដល់​ចំ​ណេះ​ទូទៅ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​វិនិ​យោគ​យ៉ាង​ទំ​នើប​។​ ទន្ទឹម​នឹង​នោះ​ ផ្នែក​អប់រំ​ក៏​បាន​សហ​ការ​ជា​មួយ​ឃុំ​ ទីប្រ​ជុំ​ជន​ និង​អង្គ​ការ​មហា​ជន​នានា​ ដើម្បី​ចលនា​ឧបត្ថម្ភ​សិស្សា​នុ​សិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ដើម្បី​ជួយ​ប្អូន​ៗ​បន្ត​ការ​សិក្សា​ ដូច្នេះ​បរិមាណ​និង​គុណ​ភាព​សិស្ស​ជន​ជាតិ​ តែង​ធានា​តាម​ភាគ​កម្រិត​និង​ផែន​ការ​ដែល​ថ្នាក់​លើ​បាន​ប្រ​គល់​។​

លោក​ផាង​ថាញ​វ៉ូវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ និង​ជាប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រា​កួង មាន​ប្រ​សាសន៍​៖ “សាលា​រៀន​ បន្ទប់​រៀន​ធំ​ទូលាយ​ គ្រូ​បង្រៀន​មិន​ត្រឹម​តែមាន​កម្រិត​វិជ្ជា​ជីវ​សម្រេច​និង​សម្រេច​លើ​សបទ​ដ្ឋាន​ប៉ុណ្ណោះ​ទេ ព្រម​ទាំង​ប្តេជ្ញា​ចិត្ត​ចំ​ពោះ​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ឃុំ​អនុវត្ត​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​អំ​ពី​អប់រំ។​ ប៉ុន្មាន​ឆ្នាំ​នេះ​ ចំ​នួន​កុមារ​អា​យុ​ចាប់​ពី៣-៥ឆ្នាំ​ លើ​ភូមិ​សាស្រ្ត​បាន​ចូល​រៀន​ស្រូប​អត្រា​ជាង​ ៩២% ហើយ​កុមារ​អា​យុ​ ៦ ឆ្នាំ​ ចូល​រៀន​ថ្នាក់​ទី ១ សម្រេច​ ១០០% ។​ ម៉្យាង​គ្មាន​សិស្ស​បឋម​សិក្សា​បោះ​បង់​ការ​រៀន​សូត្រ​ពាក់​កណ្តាល​ការ​ឡើយ​។​ ពេល​គុណ​ភាព​អប់រំ​បាន​កើន​ឡើង​ ឃុំ​មាន​អតីត​និស្សិត​ជា​ច្រើន​បាន​ត្រឡប់​មក​ស្រុក​កំ​ណើត​បម្រើ​ការ​ងារ​ បន្ទាប់​ពីរៀន​បញ្ចប់​មហា​វិទ្យា​ល័យ​”៕​                 

ហាថា​ញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ