១. ចំពោះសក់
សំខាន់បំផុតគឺប្រូតេអីុន បានផ្សំឡើងដោយអាស៊ីតអាមីន សម្រាប់រាងកាយផលិតជាតិ Keratin ចាំបាច់ ដើម្បីធ្វើឱ្យដុះសក់ ស្បែក និងក្រចកឡើងវិញ។ អាហារដែលសម្បូរជាតិប្រូតេអីុន តែងផ្ទុកជាតិដែកច្រើន ហើយក៏ជាអាហារូបត្ថម្ភដ៏សំខាន់ចំពោះសក់ផងដែរ។ ព្រោះហេតុនោះ គប្បីទទួលទានសាច់ត្រី ស៊ុត សណ្តែក និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ឱ្យបានគ្រប់គ្រាន់។ ទទួលទានផ្លែឈើ និងមើមឈើឱ្យបានច្រើន អាចនឹងជួយផ្គត់ផ្គង់វីតាមីនសំខាន់ៗ (រួមមានវីតាមីន C និង E ជួយឱ្យចរន្តឈាមលំហូរដល់ស្បែកក្បាល) រួមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម មានលទ្ធភាពការពារឫសសក់ និងរំញោចដុះសក់។
រូបជាឧទាហរណ៍។
២. ចំពោះស្បែក
អាទិភាពទទួលទានអាហារដែលសម្បូរដោយជាតិ phytoestrogen ធាតុផ្សំរុក្ខជាតិ សកម្មភាពប្រហាក់ប្រហែលនឹង estrogen ធម្មជាតិក្នុងរាងកាយ ផ្តើមពីនោះ ជួយកែលម្អរចនាសម្ព័ន្ធនិងកម្រិតនៃភាពយឺតរបស់ស្បែក។ ក្រុមអាហារនោះគឺ៖ ផ្លែស្រ្តបឺរី ផ្លែប៊ែរី គ្រាប់ឆ្នៃ គ្រាប់រីករាយ សណ្តែកគ្រប់ប្រភេទផ្កាខាតណាខៀវនិងស។ ទទួលទានអាហារដែលសម្បូរដោយសារធាតុខ្លាញ់មិនឆ្អែត សម្បូរទៅដោយអូមេហ្គា ៣ និងអូមេហ្គា ៦ (ត្រីសូម៉ុង ត្រីសាឌីន ផ្លែប៊ឺរជាដើម) នឹងជួយការពារកោសិកាស្បែករក្សាបានកម្រិតសំណើម ហើយពេលបំប៉ននូវសារជាតិប្រឆាំងអុកស៊ីតកម្ម ដូច៖ ជាតិស័ង្កសីនិងវីតាមីន A, C, E (ពីផ្លែក្រូច គីវី ប៊ឺរ ផ្កាខាតណាខៀវ និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ) ជួយរក្សាស្បែក មិនឱ្យមានស្នាមជ្រីវជ្រួញ ដែលដើរទន្ទឹមនឹងភាពចាស់នៃរាងកាយ។
៣. ចំពោះក្រចកដៃ
គប្បីទទួលទានជាប្រចាំនូវប្រូតេអីុនកម្រិតខ្ពស់ (ទ្រូងមាន់ ត្រីសាម៉ុង ស៊ុត តាវហ៊ូ គ្រាប់រីករាយ សណ្ដែកហោឡាំងតាវ) ដើម្បីផ្គត់ផ្គង់ អាស៊ីតអាមីនឱ្យរាងកាយអាចផលិតបរិមាណជាតិ Keratin ចាំបាច់ ជួយឱ្យក្រចកដៃមានភាពរឹងមាំជានិច្ច។ វីតាមីន B, វីតាមីន C និងសារធាតុស័ង្កសី ក៏ជាអាហារូបត្ថម្ភដ៏សំខាន់ជួយឱ្យក្រចកដៃរឹងមាំផងដែរ ដោយសារអន្តរកម្មកាត់បន្ថយការចែកជាបំណែកៗ ពង្រឹងកោសិកា និងកែលម្អលទ្ធភាពស្រូបយកអាហារូបត្ថម្ភ។ ទន្ទឹមនឹងនោះ បំប៉ននូវអាស៊ីតខ្លាញ់ចាំបាច់ ក៏អាចជួយចិញ្ចឹមក្រចក ពេលទទួលទានបន្លែបង្ការច្រើននឹងផ្គត់ផ្គង់ Silicon ដែលជាសារធាតុជំនួយដល់រចនាសម្ព័ន្ធ និងស្រោមកោសិកា ជួយឱ្យក្រចកកាន់តែរឹងមាំថែមទៀត។
អាហារដែលនារីវ័យកណ្ដាលគប្បីចៀសវាង៖
កាត់បន្ថយគ្រឿងភេសជ្ជៈដែលមានជាតិអាល់កុល និង Caffeine ពីព្រោះវារំញោចនូវសកម្មភាពបត់ជើងតូចបណ្តាលឱ្យបាត់ជាតិទឹក ធ្វើឱ្យថយចុះកម្រិតសំណើម និងបណ្តាលឱ្យស្បែកមានភាពចាស់យ៉ាងច្បាស់។ ស្រាក៏ធ្វើឱ្យចុះខ្សោយបរិមាណវីតាមីន C ដែលចាំបាច់សម្រាប់ផលិត Collagen និងវីតាមីន B ជំនួយមុខងារថ្លើមផងដែរ។
ចៀសវាងទទួលទានអាហារច្នៃស្រាប់ (សាច់កំប៉ុង សាច់ក្រក សាច់អាំង) ឬចៀនដោយប្រើប្រេងឆាច្រើន (ដំឡូងបារាំង មាន់បំពង) ពីព្រោះវាផ្ទុកសារធាតុខ្លាញ់ឆ្អែត និងបង្កើតនូវរ៉ាឌីកាល់សេរី (សារធាតុអុកស៊ីតកម្ម) បណ្តាលឱ្យប៉ះពាល់ដល់ស្បែក ទន្ទឹមនឹងនោះ អាចទប់ស្កាត់សកម្មភាពរបស់សារជាតិខ្លាញ់ដែលល្អដល់ស្បែកផងដែរ។
កាត់បន្ថយការទទួលទានស្ករច្រើន និងអាហារដែលផ្ទុកជាតិស្ករច្រើន ពីព្រោះវាអាចធ្វើឱ្យ រអាក់រអួលសកម្មភាពរបស់ប្រូតេអីុនសំខាន់ក្នុងរាងកាយក្នុងដំណាក់ការមួយ ហៅថា Glyca tion។ ប្រការនេះធ្វើឱ្យប៉ះពាល់ដល់ Collagen ក៏ដូចជាញុាំងឱ្យស្បែកមានស្នាមជ្រីវជ្រួញ ប្រសិនបើ Collagen រងការបំផ្លាញដោយជាតិស្ករលើសកម្រិត៕
យោង៖ អាងញៀង (ប្រែពី Daily Mail)- ប្រែសម្រួល៖ វិមាន