31/10/2022 - 14:23

ស្ងើច​សរ​សើរ​ជូន​រង្វាន់​បន្ទាន់​ដល់​កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ដែល​មាន​ស្នាដៃ​បង្ក្រាប​ការ​រត់​ពន្ធ​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ស្ងើច​សរ​សើរ​ជូន​រង្វាន់​បន្ទាន់​ដល់​កម្មា​ភិបាល​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​យាម​ល្បាត​ ប្រ​ទះ​ឃើញ​និង​ធ្វើ​ការ​ឃាត់​កប៉ាល់​នេសាទ​ពាក់​ផ្លាក​លេខ​ CM៩៩២៤៨TS ដែល​ដឹក​ជញ្ជូន​ប្រេង​ DO ២០.៥០០លីត្រ​ ខុស​ច្បាប់​តាម​សមុទ្រ​។​

វរសេនីយ៍​ឯក​បម្រុង​ភុង​ឌឹក​ហ៊ឹង​ មេបញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ដល់​កម្មា​ភិបាល​ ៣ រូប​ ចំ​ណុះ​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​ ២ ដែល​មាន​ស្នាដៃ​ឆ្នើម​។

មុន​នោះ​ ក្នុង​ពេល​ល្បាត​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​សមុទ្រ​ នៅ​តំ​បន់​ចម្ងាយ​ពីកោះ​ហង​ជូយ​ប្រ​មាណ​ ២០ គាវុត​ ឆ្ពោះ​ទៅ​ទិស​ខាង​លិច កប៉ាល់​ល្បាត​នៃ​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​ ២ ក៏​បាន​ប្រ​ទះ​ឃើញ​កប៉ាល់​ពាក់​ផ្លាក​លេខ​ CM៩៩២៨៤TS មាន​អា​ការៈ​គួរ​ឱ្យ​សង្ស័យ​។​ ឆ្លង​តាម​រយៈ​នៃ​ការ​ត្រួត​ពិនិត្យ​ កង​កម្លាំង​អនុវត្ត​ភារ​កិច្ច​ក៏​ប្រ​ទះ​ឃើញ​ក្នុង​ឃ្លុប​កប៉ាល់​មាន​ផ្ទុក​វត្ថុ​រាវ​ជាច្រើន​ដែល​ធុំ​ក្លិន​ប្រេង​។​ ប្រ​ធាន​នា​វិក ឱ្យ​ដឹង​៖ នោះ​គឺ​ប្រេង​ DO ប៉ុន្តែ​មិន​បាន​បង្ហាញ​វិក្កយ​បត្រ​ ឬ​សំ​បុត្រ​បញ្ជាក់​ជួញ​ដូរ​និង​ប្រ​ភព​ប្រេង​។​ ដូច្នេះ​កង​កម្លាំង​អនុវត្ត​ភារ​កិច្ច​ក៏​បាន​នាំ​មនុស្ស​និង​មធ្យោ​បាយ​ទៅ​កាន់​ប៉ុស្តិ៍​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​ ២ សើុប​សួរ​ច្បាស់​លាស់​។​

 ធ្វើ​ការ​ជា​មួយ​នឹង​កម្មា​ភិបាល​សើុប​អង្កេត​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ប្រ​ធាន​នាវិក​គឺ​លោក​ត្រឹង​ហ៊ឺវ​ឡុក​ (ស្នាក់​នៅ​សង្កាត់​វិញ​ហ៊ីប ក្រុង​រ៉ាច់​យ៉ា ខេត្ត​គៀង​យ៉ាង​) បាន​សារ​ភាព​ថា​ កប៉ាល់​ពាក់​ផ្លាក​លេខ​ CM៩៩២៨៤TS ដែល​គាត់​ជួល​ពីអ្នក​ផ្សេង​តាំង​ពីថ្ងៃ​ ១៥ ខែ​សីហា​ ឆ្នាំ​ ២០២២ ប៉ុន្តែ​មិន​បាន​ចុះ​កិច្ច​សន្យា​នោះ​ទេ។​ គិត​មក​ដល់​ថ្ងៃ​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ​ លោក​និង​ក្រុម​នាវិក បាន​ធ្វើ​ការ​ជួញ​ដូរ​ដោយ​រលូន​ចំ​នួន​ ៤ លើក ហើយ​លើក​ទី ៥ នេះ​ កំ​ពុង​បើក​ស្វែង​រកកប៉ាល់​នេសាទ​ដើម្បី​លក់​ប្រេង​ ស្រាប់​តែ​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​ប្រ​ទះ​ឃើញ​និង​ធ្វើ​ការ​ឃាត់​ខ្លួន​តែ​ម្តង។​ ចំ​នួន​ប្រេង​ដែល​បាន​ជួញ​ដូរ​សរុប​ប្រ​មាណ​ជាង​ ១២០ ពាន់​លីត្រ​។​

ដោយ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​បង្ការ​ បង្ក្រាប​ការ​រត់​ពន្ធ​ និង​ក្លែង​បន្លំ​ពាណិជ្ជ​កម្ម​នៃ​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​ ២ ដូច្នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ បាន​ចេញ​សេចក្តី​សម្រេច​ជូន​ប័ណ្ណ​សរ​សើរ​ដល់​កម្មា​ភិបាល​ ៣ រូប​ ចំ​ណុះ​អង្គ​ភាព​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​ ២ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាម៉ាវ; បញ្ជា​ការ​ដ្ឋា​ន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ជូន​លិខិត​សរ​សើរ​ដល់​កម្មា​ភិបាល​ ២ រូប​ ចំ​ណុះ​អង្គ​ភាព​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​ ២ ផង​ដែរ​។​ ពិសេស​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ក៏​បាន​ជូន​រង្វាន់​បន្ទាន់​ចំ​នួន​ទឹក​ប្រាក់​ ១០ លាន​ដុង​ដល់​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​ ២ បន្ទាប់​ពីប្រ​ទះ​ឃើញ​ និង​ធ្វើ​ការ​ឃាត់​កប៉ាល់​ពាក់​ផ្លាក​លេខ​ CM៩៩២៨៤TS ដែល​ដឹក​ជញ្ជូន​ប្រេង​ខុស​ច្បាប់​៕​

                      យោង​៖ កាសែត​កាម៉ាវ -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ