គណៈបញ្ជាការយោធាឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងយកចិត្តទុកដាក់កសាងកងកម្លាំងប្រជាស្វ័យត្រាណរឹងមាំ រួមចំណែកធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
គណៈបញ្ជាការយោធាឃុំលឿងហ្វា A កំពុងហ្វឹកហ្វឺនកងកម្លាំងប្រជាស្វ័យត្រាណ។
លោកគឹមង៉ុកស្វឹង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំលឿងហ្វា A ឱ្យដឹង៖ “ដើម្បីកសាងកងកម្លាំងប្រជាស្វ័យត្រាណរឹងមាំ មុនពេលឈានដល់ការហ្វឹកហ្វឺនរៀងរាល់ឆ្នាំ គណៈបញ្ជាការយោធាឃុំបានកសាងផែនការហ្វឹកហ្វឺនដល់មុខសញ្ញា ធានាខ្លឹមសារ ពេលវេលា កម្មវិធីគម្រោង មេរៀន មូលដ្ឋានសម្ភារៈ ទម្រង់ឧបករណ៍សិក្សា។ គណៈបញ្ជាការយោធាឃុំផ្ដុំកម្លាំងហ្វឹកហ្វឺនព្រមៗគ្នា ស៊ីជម្រៅ ជិតដិតនឹងភាពជាក់ស្ដែង។ ដំណើរការហ្វឹកហ្វឺនត្រូវច្បាមខ្ជាប់ គោលលំនាំ “មូលដ្ឋាន ជាក់ស្ដែង រឹងមាំ” គួបផ្សំហ្វឹកហ្វឺនយោធាជាមួយនឹងការអប់រំនយោបាយ គួបផ្សំយ៉ាងហ្មត់ចត់អំពីបច្ចេកទេសនិងយុទ្ធសាស្រ្ត ទ្រឹស្ដីផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែង។ ចាប់ពីដើមឆ្នាំមកទល់បច្ចុប្បន្ន គណៈបញ្ជាការយោធាឃុំបានចូលរួមវគ្គហ្វឹកហ្វឺនកម្មាភិបាលយោធាតាមសេចក្ដីកំណត់ ហ្វឹកហ្វឺនមុខសញ្ញាសម្រេច ១០០% លើខ្លឹមសារកម្មវិធី ពេលវេលា លទ្ធផលត្រួតពិនិត្យរួមសម្រេចនិទ្ទេសគ្រាន់បើ; ចូលរួមពិធីប្រឡងទម្រង់ បង្កើតឧបករណ៍សិក្សាហ្វឹកហ្វឺនថ្នាក់ស្រុក សម្រេចតាមសំណូមពរ សមយុទ្ធកីឡាកងអនុសេនាតូចនៃកងសេនាជនចល័តអនុវត្តសម្រេចល្អភារកិច្ច; ការងារជ្រើសទ័ពឆ្នាំ ២០២២ សម្រេច ១០០% បើប្រៀបជាមួយនឹងផែនការ។ល។”។
លោកសើុងនៅ ប្រធានកងសន្តិសុខភូមិអូរល្បាប់ ឱ្យដឹង៖ “ខ្ញុំចូលរួមកងកម្លាំងប្រជាស្វ័យត្រាណ គឺដើម្បីបំពេញភារកិច្ចការពារប្រទេស និងយោធាភូមិភាគ។ កងកម្លាំងប្រជាស្វ័យត្រាណឃុំ ថែមទាំងឧស្សាហ៍ចូលរួមនឹងកងកម្លាំងនគរបាលរក្សាសណ្ដាប់ធ្នាប់នៅមូលដ្ឋាន ការពារសមរភូមិក្រោយការពារបក្ស រដ្ឋអំណាច អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន; ជាគំរូក្នុងការប្រតិបត្តិនិងចលនាប្រជាជនអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ”។
លោកត្រឹងមិញថៀង លេខាគណៈកម្មាធិការបក្សឃុំលឿងហ្វា A ឱ្យដឹង៖ “ចំពោះមុខ តម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំ ចង្អុលការដល់គណៈបញ្ជាការយោធាឃុំ ជំរុញការងារអប់រំនយោបាយ សតិអារម្មណ៍ ហ្វឹកហ្វឺនដល់កងកម្លាំងប្រជាស្វ័យត្រាណអភិវឌ្ឍលើគ្រប់វិស័យ មានគោលជំហរនយោបាយរឹងមាំ ស្មោះត្រង់នឹងទិសដៅ ឧត្តមគតិរបស់បក្ស។ អនុវត្តល្អគោលលំនាំកសាងកងកម្លាំងប្រជាស្វ័យត្រាណ “រឹងមាំ គ្រប់ទីកន្លែង”៕
សឺនម៉ាល័យ - ថាច់ធី