18/10/2022 - 09:04

ថ្នាក់​ដឹក​នាំ​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ ពិនិត្យ​សំ​ណង់​ចំ​នួន​ ២តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​

គម្រោង​វិនិ​យោគ​កសាង​សំ​ណង់​ច្រក​របៀង​វិញ​យ៉ា ត្រូវ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ផ្តល់​សច្ចា​ប័ន​តាម​សេចក្តី​សម្រេច​លេខ​ ៣០៣០/QĐ-UBND ចុះ​ថ្ងៃ​ទី ៣១ ខែ​តុលា​ ឆ្នាំ​ ២០១៦ វិនិ​យោ​គិន​គឺគណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ទ្រីតូង​។​ សំ​ណង់​មាន​ផ្ទៃ​ដី​ប្រើ​ប្រាស់​ដំ​ណា​ក់​កាល​ ១ សរុប​ជាង​ ៦២.០០០ ម៉ែត្រ​ការ៉េ​ រួម​មាន​សំ​ណង់​ដូច​ជា​៖ ដំ​ណាក់​ត្រួត​ពិនិត្យ​ចម្រុះ​ សាខា​នា​យក​ដ្ឋាន​ពន្ធ​ដារ មណ្ឌល​សេវា​ពាណិ​ជ្ជកម្ម​ចម្រុះ​ ប៉ុស្ដិ៍​យាម ​សួន​ច្បារ​ ដើម​ឈើ​ ចំ​ណត​រថ​យ​ន្ត ផ្លូវ​គមនា​គមន៍​ ៧ ខ្សែ​ សរុប​ប្រ​វែង​ ៩០១ ម៉ែ​ត្រ មាន​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​អគ្គិ​សនី​ ទឹក​ស្អាត​ និង​លូរំដោះ​ទឹក​; ថវិកា​វិនិយោគ​សរុប​ជិត​ ៧២,២ ពាន់​លាន​ដុង​។​ ជាពិ​សេស​ គម្រោង​បង្កើន​កម្រិត​ពង្រីក​ប្រ​ឡាយ​ T៤ សរុប​ថវិកា​ជាង​ ៣៤ ពាន់​លាន​ដុង​។​ ដង​ផ្លូវ​ប្រ​វែង​ ៣.៦៥៤ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ត្រូវ​បាន​ចាក់​កៅ​ស៊ូ​ ៣ ស្រ​ទាប់​ ចិញ្ចើម​ផ្លូវ​ ២ ម៉ែ​ត្រ; លើ​ដង​ផ្លូវ​មាន​កសាង​ស្ពាន​បេ​តុង​សរ​សៃ​ដែក​ ទម្រ​ទម្ងន់​ ១ ខ្សែ​និង​ទំ​នប់​លូទឹក​បេ​តុង​សរ​សៃ​ដែក​ចំ​នួន​ ៦។​

លោក​កាវ​ក្វាង​លីម លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជនស្រុក​ទ្រីតូង ខេត្ត​អាង​យ៉ាង រួម​ជា​មួយ​ផ្នែក​ពាក់​ព័ន្ធ ​ចុះ​ទៅ​ពិនិត្យ​ល្បឿន​ដំណើរ​ការ​នៃ​សំ​ណង់​ទាំង​២។

នេះ​គឺជា​សំ​ណង់​សំ​ខាន់​ៗ​ចំ​នួន​ ២ នៅ​តំ​បន់​ព្រំ​ដែន​សម្រាប់​ដោះ​ដូរ​មុខ​ទំ​និញ​ជា​មួយ​ប្រ​ទេស​មិត្ត​កម្ពុជា​ឱ្យ​មាន​ភាព​ងាយ​ស្រួល​និង​បង្ក​សន្ទុះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ឃុំ​ព្រំ​ដែន​ទាំង​ ២ គឺវិញ​យ៉ា និង​ឡាក​វ៉ឺយ៕​

                        យោង៖ កាសែត​អាង​យ៉ាង​-  ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ