10/10/2022 - 10:51

យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​

គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ តែង​ដាស់​តឿន​ ចង្អុល​ការ​ដល់​គណៈ​ ផ្នែក​ គ្រប់​លំ​ដាប់​ថ្នាក់​ យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​។​

ថ្នាក់​ដឹក​នាំ​ក្រុង​អប​អរ​សាទរ​ ព្រម​ទាំង​ប្រ​គេន​និង​ជូន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ឱកាស​បុណ្យ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​។​

រៀង​រាល់​ឆ្នាំ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ក្រុង​តែង​ចង្អុល​ការ​ដល់​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ធ្វើ​ការ​ជ្រើស​រើស​និង​ពិគ្រោះ​ជ្រើស​រើស​អ្នក​មាន​ប្រ​ជា​ប្រិយ​​ក្នុង​ជន​ជាតិ​ភាគ​តិច​ តាម​រយៈ​ការ​ប្រ​ជុំ​ប្រ​ជា​ជន​ ដើម្បី​ពិគ្រោះ​ពិនិត្យ​ ជ្រើស​រើស​ដោយ​បើក​ចំ​ហ។​ ចាប់​ពីឆ្នាំ​ ២០១២ រហូត​ដល់​ឆ្នាំ​ ២០២១ ក្រុង​បាន​ផ្តល់​សច្ចា​នុម័តិ​ទទួល​ស្គាល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ចំ​នួន​ ៨៣៣ នាក់​។​ ក្នុង​នោះ​ បុរស​ ៧០៩ នាក់​ ស្រ្តី ១២៤ នាក់​ ជាប្រ​ធាន​មណ្ឌល​ និង​ប្រ​ហាក់​ប្រ​ហែល​ ១០៣ នាក់​ កម្មា​ភិបាល​ចូល​និវត្តន៍​ ៨០ នាក់​ អ្នក​មុខ​អ្នក​ការ​សាសនា​ ១០៧ នាក់​ គ្រូ​បង្រៀន​ ១៧ នាក់​ អ្នក​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ ២៧៩ នាក់​ បក្ខ​ជន​ ១០២ នាក់​ និង​សមាស​ភាព​ដទៃ​ទៀត​ចំ​នួន​ ១៤៥ នាក់​។​

អ្នក​មាន​ប្រ​ជា​ប្រិយ​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ពីគោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​
ច្បាប់​របស់​រដ្ឋ​។​

អនុវត្ត​របប​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​បាន​ធ្វើ​សេនា​ធិការ​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង ​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​ចិត្ត​កំ​ណត់​ពី​កម្រិត​ឧបត្ថម្ភ​បង់​ថ្លៃ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​សាស្រ្ត​ក្រុង​។​ ចាប់​ពីឆ្នាំ​ ២០១៨-២០២១ ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ចំ​នួន​ ២២០ លើក​នាក់​ គិត​ជា​ទឹក​ប្រាក់​ជាង​ ១៧៧ លាន​ដុង​។​ ចាប់​ពីឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០២១ ដាក់​ពាក្យ​ទិញ​កាសែត​គ្រប់​ប្រ​ភេទ​ចែក​ជូន​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ ៨៨៣ លើក​នាក់​ គិត​ជា​ទឹក​ប្រាក់​ សរុប​ ២,២ ពាន់​លាន​ដុង​; រៀប​ចំ​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ ៣៧៦ នាក់​ ទៅ​ទស្សន​កិច្ច​ រៀន​សូត្រ​បទ​សោធន៍​នៅ​ហា​ណូយ​ និង​នៅ​តាម​ខេត្ត​មួយ​ចំ​នួន​ក្នុង​ប្រ​ទេស​ គិត​ជា​ទឹក​ប្រាក់​ ២ ពាន់​លាន​ដុង​។ល។​ លោក​លីវ​សាង​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​តឹង​ថាញ់ ស្រុក​ថើយ​ឡាយ​ ឱ្យ​ដឹង​៖ “បក្ស​ រដ្ឋ​បាន​ប្រ​កាស​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ជា​ច្រើន​គិត​គូរ​ដល់​ជន​ជាតិ​ភាគ​តិច។​ ក្នុង​នោះ​ អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ធ្វើ​បច្ចុប្បន្ន​ ភាព​ព័ត៌​មាន​ ចំ​ណេះ​ដឹង​ថ្មី​ៗ​ ដើម្បី​ផ្សព្វ​ផ្សាយ ចលនា​ដល់​ជន​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​ និង​សាមគ្គី​រួម​ជា​មួយ​នឹង​បណ្តា​ជន​ជាតិ​ រួម​កម្លាំង​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។​

ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ តែង​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​ដល់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ អនុវត្ត​ឱ្យ​បាន​សព្វ​គ្រប់​ និង​ទាន់​ពេល​នូវ​របប​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​។​ ព្រម​ជា​មួយ​នោះ​ ក៏​រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ក្នុង​ឱកាស​បុណ្យ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ សួរ​សុខ​ទុក្ខ​អ្នក​មាន​ប្រ​ជា​ប្រិយ​ ឬ​គ្រួ​សារ​អ្នក​មាន​ប្រ​ជា​ប្រិយ​ដែល​មាន​ជំងឺ​តម្កាត់​ ស្ថាន​ភាព​គ្រួ​សារ​ជួប​លំ​បាក​ជា​ដើម៕​

              ង៉ុក​ក្វៀង​-វិមាន

ចែករំលែកអត្ថបទ