យោងតាមតួលេខស្ថិតិរបស់សមាគមខ្មែរ-វៀតណាម និងស្ថាប័នតំណាងប្រទេសវៀតណាមនៅកម្ពុជា បច្ចុប្បន្ន មានទីតាំងសាលារៀន បន្ទប់រៀនដែលបើកបង្រៀនពីរភាសា គឺភាសាខ្មែរនិងភាសាវៀតប្រហែល ៣០ នៅរដ្ឋធានីភ្នំពេញនិងខេត្តចំនួន ១៤ លើទឹកដីប្រទេសកម្ពុជា ដោយមានសិស្សចូលរៀនជិត ១.៤០០ នាក់។
ប្អូនៗសិស្សានុសិស្សដើមកំណើតវៀតណាមនៅខេត្តសៀមរាប អំណរបុណ្យ
សែនព្រះខែឆ្នាំ ២០២២។
លោកស្រី ផាមថាញធ្វី អនុប្រធានសមាគមខ្មែរ-វៀតណាម នៅកម្ពុជា ឱ្យដឹង៖ កូនចៅសហគមន៍ជនជាតិវៀតណាមមករៀននៅតាមសាលារៀន បន្ទប់រៀនទាំងនេះ ត្រូវបានលើកលែងបង់ថ្លៃសិក្សាតាមកម្មវិធីនៃក្រសួងអប់រំ យុវជននិងកីឡាកម្ពុជា ព្រមជាមួយនោះ រៀនភាសាវៀតតាមសៀវភៅសិក្សាគោលនៃក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម។ តាមប្រសាសន៍លោក ស្រីធ្វី ជាច្រើនឆ្នាំមកនេះ កិច្ចការកសាងសាលារៀន រៀបចំបើកបង្រៀនជូនកូនចៅសហគមន៍ជនជាតិវៀតណាម ត្រូវបានអង្គការមហាជនភូមិភាគនៅក្នុងប្រទេសយកចិត្តទុកដាក់ជួយឧបត្ថម្ភយ៉ាងខ្លាំងក្លា។ “សាលាបឋមសិក្សា មិត្តភាពខ្មែរ-វៀតណាម នៅខេត្តព្រៃវែងនិងខេត្តស្វាយរៀង គឺអាស្រ័យខេត្តដុងថាបនិងខេត្តឡុងអាងធ្វើហិរញ្ញប្បទាន។ សាលារៀននៅខេត្តកណ្ដាល អាស្រ័យធនាគារ Agribank ឧបត្ថម្ភសាងសង់” អនុប្រធានសមាគមបានចែករំលែកឱ្យដឹងដូច្នេះ។
អ្នកគ្រូឡេធីធ្វីលិញ ទទួលបន្ទុកបង្រៀនវិញ្ញាសាភាសាវៀតជូនប្អូនៗសិស្សានុសិស្ស នៅខេត្តសៀមរាបចំនួន ៤៨ នាក់ បានរ៉ាយរ៉ាប់៖ មានអាណាព្យាបាលសិស្សខ្លះអាយុ ៤០ ឆ្នាំ ដូចអ្នកគ្រូដែរ តែមិនចេះអក្សរវៀត។ ពួកគាត់មកកាន់សាលារៀនអង្វរនាងខ្ញុំឱ្យជួយបង្រៀនអក្សរដល់កូនៗរបស់គាត់ ដើម្បីអនាគតប្អូនៗមានចំណេះដឹង មានជីវភាពសមរម្យ និងមិនភ្លេចដើមកំណើតវៀតណាម។ “ប្អូនៗរៀនឆាប់ចេះណាស់ គឺចេះអាន ចេះសរសេរអក្សរវៀត បន្ទាប់ពីរៀនត្រឹមពីរបីខែប៉ុណ្ណោះ។ និយាយតាមត្រង់ ក្នុងចិត្តខ្ញុំពោរពេញដោយក្ដីរំភើបក្រៃលែង ពេលបានបង្ហាត់បង្រៀនអក្សរដល់ប្អូនៗកុមារដែលមានស្ថានភាពលំបាកនៅទីនេះ ហើយពេលឮប្អូនៗអានច្បាស់ភាសាវៀត គឺនាងខ្ញុំរឹតតែមានក្ដីសោមនស្សរីករាយ” អ្នកគ្រូឡេធីធ្វីលិញ ចែករំលែកដូច្នេះ។ អ្នកគ្រូបានទៅរដ្ឋធានីហាណូយរៀនវគ្គបំពាក់បំប៉នវិជ្ជាជីវៈ លុះវិលត្រឡប់មកថ្នាក់រៀននៅមណ្ឌលអាគារពហុមុខងារសហគមន៍ជនជាតិ វៀតណាមនៅខេត្តសៀមរាប អ្នកគ្រូលិញ សង្ឃឹមថា មានថ្ងៃណាមួយប្អូនៗនឹងបានវិលត្រឡប់ទៅលេងប្រទេសជាតិ រដ្ឋធានី បាននិយាយនិងស្ដាប់ភាសាវៀតនៅមាតុភូមិវៀតណាម។
លោកង្វៀងញីអាញ់ ប្រធានសមាគមខ្មែរ-វៀតណាម សាខានៅខេត្តកោះកុង ឱ្យដឹង៖ បន្ទប់រៀនភាសាវៀតទាំងពីរនៅទីនេះតែងបានរក្សាខ្ជាប់។ គណៈប្រតិបត្តិការសមាគមតែងចុះទៅតាមគ្រួសារដើម្បីលើកទឹកចិត្តឱ្យជូនប្អូនៗទៅកាន់សាលារៀន។ ពេលថ្ងៃ ប្អូនៗមកកាន់សាលារៀនសិក្សាកម្មវិធីភាសាខ្មែរ។ ពេលយប់ ឪពុកម្ដាយជូនប្អូនៗមករៀនភាសាវៀតដោយឥតគិតថ្លៃ។ គ្រួសារប្អូនៗក៏យល់ច្បាស់ពីប្រយោជន៍នៃរៀនសូត្រ ដើម្បីមានចំណេះដឹង ចេះអក្សរវៀត រក្សាប្រវេណីរបស់ជនជាតិ”។
លោកចូវវ៉ាន់ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ឱ្យដឹង៖ “សមាគមចលនាអាហារូបករណ៍ក្នុងប្រទេសបានជាង ២០០ ចំណែក ចាប់តាំងពីឆ្នាំ ២០០៦ មកទល់សព្វថ្ងៃ។ បច្ចុប្បន្ន មានប្អូនៗជាង ១៥០ នាក់ប្រឡងជាប់សញ្ញាបត្រមហាវិទ្យាល័យនៅវៀតណាម ហើយវិលត្រឡប់មកកាន់ប្រទេសកម្ពុជារស់នៅនិងធ្វើការ។ នេះជាប្រភពធនធានដើម្បីរួមជាមួយ នឹងប្រជាជនកម្ពុជា កសាងប្រទេសជាតិ រួមចំណែកលើកកម្ពស់តួនាទីនៃជនជាតិវៀតណាម នៅប្រទេសកម្ពុជា”៕
យោងតាមកាសែតប្រជាជន - ថាច់ធី