មកកាន់ភូមិដុំម្ទេស ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ សួររកលោក ថាច់ម៉ីន កើតឆ្នាំ ១៩៥០ មាមីងនៅទីនេះអ្នកណាក៏ស្គាល់ដែរ ពីព្រោះលោកជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។
លោក ថាច់ម៉ីន កំពុងតាមដានកាសែតកឹងធើភាសាខ្មែរ។
លោក ថាច់ម៉ីន សកម្មចលនាប្រជាជនភូមិដុំម្ទេស អនុវត្តភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច អនុវត្តបច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល។ គាត់តែងធ្វើការស្វែងយល់ និងឧបត្ថម្ភមាមីងជ្រើសរើសពូជដំណាំសមស្រប ដើម្បីបង្កើនតម្លៃផលិតកម្ម ។ លោក ថាច់ម៉ីន ឱ្យដឹង៖ “ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ខ្ញុំតែងខិតខំអនុវត្តនូវគោលការណ៍ដែលភូមិភាគបានដាក់ចេញ។ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច គឺគ្រួសារខ្ញុំជាអ្នកដំបូងដែលដាំម្ទេសខ្មាំងតាមជម្រាក់ស្រែជាមួយនឹងផ្ទៃដី ២,៥ កុង រកបានប្រាក់ចំណូលជាង ៧០ លានដុង ទូទាត់រួចស្រេចគ្រួសារខ្ញុំនៅចំណេញបានជាង ៣០ លានដុង។ រៀងរាល់ឆ្នាំ ភូមិតែងរក្សាផ្ទៃដីដាំដំណាំរួមផ្សំសម្រេចជាង ២០០ ហិកតា ក្នុងនោះ ម្ទេសខ្មាំងស្រូបអត្រាពី ៣០-៤០ ហិកតា”។
ដងផ្លូវកៅស៊ូដែលគ្រួសារលោក ថាច់ម៉ីន បរិច្ចាគដីកសាង។
ទន្ទឹមនឹងការឈានមុខក្នុងការអនុវត្តទម្រង់ លោកថាច់ម៉ីន នៅទាំងចូលរួមជាមួយសមាជិកអតីតយុទ្ធជនពិការ អនុវត្តល្អទម្រង់ ៧+១ (គឺសមាជិកអតីតយុទ្ធជនពិការម្នាក់ ទទួលបន្ទុកប្រជាជន ៧ គ្រួសារ) ក្នុងការចលនាសម្អាតអនាម័យតាមដងផ្លូវ និងអនុវត្តនូវលក្ខឋានគ្រួសារវប្បធម៌ជនបទថ្មី សម្រាប់រាល់ការធ្វើសកម្មភាពរបស់ប្រជាជនត្រូវតាមលក្ខឋានដាក់ចេញ។ ពិសេស លោកជ្រោមជ្រែងក្នុងការកសាងដងផ្លូវគមនាគមន៍លើភូមិសាស្រ្ត គ្រួសារលោកបានបរិច្ចាគដីជាង ១.០០០ ម៉ែត្រការ៉េសម្រាប់ធ្វើផ្លូវ និងចលនាគ្រួសារប្រជាជនក្នុងភូមិចូលរួមបរិច្ចាគដីឈើព្រៃ ដំណាំរួមផ្សំដើម្បីកសាងជនបទថ្មី។ ក្នុងនាមជាអ្នកមានប្រជាប្រិយ យោបល់ដែលលោកលើកឡើង តែងបានមាមីងយល់ស្របនិងគាំទ្រ ហើយលោកបានចូលរួមសម្របសម្រួលជោគជ័យជាច្រើនករណីទំនាស់ដីធ្លី ឬអាពាហ៍ពិពាហ៍គ្រួសារជាដើម។ លោកនៅថែមទាំងសកម្មចលនា ផ្សព្វផ្សាយ ដើម្បីមាមីងអនុវត្តល្អគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។
លោក ង្វៀងថាញហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាក ឱ្យដឹង៖ “ដោយមានគំនិតហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ចំពោះមុខមហាជន លោកថាច់ម៉ីន មិនអល់អែកក្នុងការផ្សព្វផ្សាយ ម្ល៉ោះហើយបង្កបានទំនុកចិត្តខ្ពស់ក្នុងជនរួមជាតិខ្មែរ។ ជាពិសេស គ្រួសារលោកបានបរិច្ចាគដី ១.០០០ ម៉ែត្រការ៉េ និងដំណាំ ដើម្បីធ្វើផ្លូវថ្នល់។ លោកថាច់ម៉ីន ទទួលបានលិខិតសរសើរជាច្រើនរបស់ឃុំ ស្រុក និងគណៈជនជាតិខេត្ត ដោយមានទង្វើនិងការរួមចំណែករបស់លោករយៈពេលកន្លង”៕
សឺនម៉ាល័យ-លីសៀ