សមាគមកសិករសង្កាត់ ៩ តែងលើកស្ទួយការជំរុញផ្លាស់ថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពចលនាកសិករប្រឡងប្រណាំងផលិតកម្មនិងធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រដោយចីរភាព។
អនុវត្តគោលនយោបាយជនជាតិ លោកពូគឹមចឹម នៅអនុសង្កាត់ ៦ បានសមាគមកសិករសង្កាត់ ៩ ឧបត្ថម្ភចិញ្ចឹមគោបន្តពូជ។
បច្ចុប្បន្ន ទូទាំងសង្កាត់ មានប្រជាជន ៤.៤០០គ្រួសារ ដោយមានចំនួនមនុស្ស ១៣.១៣១ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបអត្រាប្រមាណ ៥៧%។ ប្រជាជនរស់នៅដោយប្រកបការងារចិញ្ចឹមសត្វ ដាំដុះ លក់ដូរកំប៉ិកកំប៉ុក និងធ្វើការឈ្នួល ម្ល៉ោះហើយ ជីវភាពនៅជួបលំបាកច្រើន គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រនៅច្រើន។ ព្រោះហេតុនោះ ដើម្បីជួយដល់គ្រួសារក្រីក្រ និង មុខសញ្ញាស្ថិតក្នុងក្របខណ្ឌគោលនយោបាយដទៃទៀតបានកៀកជិតប្រភពទុនបុល អនុគ្រោះរបស់រដ្ឋាភិបាល សមាគមកសិករសង្កាត់ ៩ បានដំណើរការចុះកិច្ចសន្យាប្រគល់សិទ្ធិជាមួយធនាគារគោលនយោបាយសង្គម បង្កមូលដ្ឋានគតិយុត្តិសម្រាប់អនុវត្តការប្រគល់សិទ្ធិឱ្យបុល។
បច្ចុប្បន្ន សមាគមកសិករសង្កាត់ ៩ មានសមាជិក ៦០៨ នាក់ ក្នុងនោះ មានសមាជិកជាង ៩៥% ជាជនជាតិខ្មែរ។ ច្រើនឆ្នាំកន្លង ការចលនាសមាជិកជួយគ្នាឆ្លងកាត់លំបាក ចាកផុតពីភាពក្រីក្រ និងឈានឡើងធ្វើមាន តែងបានសមាគមគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់។ សមាគមបានចលនា ១០ គ្រួសារដែលជាសមាជិក រួមវិភាគទានកម្លាំងពលកម្មចំនួន ១៥០ ថ្ងៃនិងដី ១.០០០ម២ ជួយសមាជិកមានជីវភាពក្រីក្រ។ ផ្តើមពីនោះ បានជួយសមាជិក ១៦ គ្រួសារ ឈានឡើងចាកផុតពីភាពក្រីក្រ។
លោកថាច់តារា ប្រធានសមាគមកសិករ សង្កាត់ ៩ ឱ្យដឹង៖ “ដោយបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ ម្ល៉ោះហើយការបំផុសចលនាអនុវត្តការចលនា និងអភិវឌ្ឍនូវទម្រង់កាន់តែមានភាពងាយស្រួល។ ចំពោះការចិញ្ចឹមសត្វ សមាគមបានកសាងទម្រង់ចិញ្ចឹមគោបន្តពូជនៅអនុសង្កាត់ ៦ ដោយមានសមាជិកចូលរួមប្រមាណ ១៥ គ្រួសារ ចិញ្ចឹមគោបន្តពូជជាង ៣០ ក្បាល រៀងរាល់ឆ្នាំសមាជិកម្នាក់ៗដែលចូលរួមទម្រង់ រកបានប្រាក់ចំណេញមធ្យមភាគជាង ៣៥ លានដុង”។
លោកពូគឹមចឹម នៅអនុសង្កាត់ ៦ ឱ្យដឹង៖ “ចូលរួមចលនារបស់សមាគម យើងមានឱកាសច្រើន ក្នុងនោះ បានចូលរួមវគ្គហ្វឹកហ្វឺនចំណេះដឹងខាងវិទ្យាសាស្រ្តបច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វ។ ពេលខ្លះជួបស្ថានភាពខ្វះដើមទុនផលិតកម្ម ក៏បានបង្កលក្ខណៈឱ្យបុលទុនដោយកម្រិតប្រាក់ការអនុគ្រោះ។ ព្រោះហេតុនោះ ការដាំដុះ ចិញ្ចឹមសត្វរបស់គ្រួសារខ្ញុំតែងសម្រេចប្រសិទ្ធភាពខ្ពស់។ រៀងរាល់ឆ្នាំ នៅលើផ្ទៃដីរបស់គ្រួសារជិត ៥ កុង ខ្ញុំដាំដំណាំរួមផ្សំផ្សេងៗ ដូចជា៖ សណ្តែក ត្រប់ ម្រះ។ មួយរដូវៗរកបានប្រាក់ចំណូលពី ៣៥-៤០ លានដុង។ ទន្ទឹមនឹងនោះ គ្រួសារខ្ញុំនៅទាំងគួបផ្សំចិញ្ចឹមគោនិងមាន់ទា រកបានប្រាក់ចំណូលជាង ១០០ លានដុងរៀងរាល់ឆ្នាំ”។
ចំណែកគ្រួសារបងស្រី ថាច់ធីហ្វាង នៅអនុសង្កាត់ ១០ ឱ្យដឹង៖ “មុននេះ ជីវភាពគ្រួសារខ្ញុំលំបាកខ្លាំងណាស់ ដោយសារគ្មានមុខរបររកស៊ីលំនឹង។ ពេលបុលទុនបានជាង ១០ លានដុង ខ្ញុំលក់ដូរបន្តិចបន្តួចនៅផ្សារត្រាវិញ រីឯប្តីខ្ញុំគាត់ធ្វើកម្មករសំណង់ ម្ល៉ោះហើយគ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ បានរដ្ឋឧបត្ថម្ភសង់ផ្ទះ ហេតុនោះគ្រួសារខ្ញុំមានសេចក្តីត្រេកអរយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះរដ្ឋដែលបានគិតគូរដល់ប្រជាជន”៕
សើុងម៉ាល័យ- ប្រែសម្រួល៖ វិមាន