29/08/2022 - 15:02

កេថាញ់ ពង្រីក​តួនាទី​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​

ឃុំ​កេ​ថាញ់ ស្រុក​កេសាច់ ខេត្ត​សុក​ត្រាំង​ អនុវត្ត​ល្អ​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សុខ​សន្តិ​សុខ​មាតុ​ភូមិ​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ដល់​សមូហ​ភាព​ចំ​នួន​ ២ ដែល​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​ឃុំ​កេ​ថាញ់។​

យោង​តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ទោ គឹម​យុង ប្រ​ធាន​នគរ​បាល​ឃុំ​កេ​ថាញ់ ឱ្យ​ដឹង​៖ ឆ្នាំ​កន្លង​ នគរ​បាល​ឃុំ​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ ជំរុញ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។​ នគរ​បាល​ឃុំ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ ដោយ​រូប​ភាព​យ៉ាង​សម្បូរ​បែប​ ម្ល៉ោះ​ហើយ​តាំង​ពីការ​យល់​ដឹង​ ក៏​ដូច​ជា​សកម្ម​ភាព​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ បាប​គ្រោះ​សង្គម​ មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​។​ ចាប់​ពីឆ្នាំ​ ២០២២ មក​ទល់​នឹង​បច្ចុប្បន្ន​ ប្រ​ជា​ជន​បាន​ផ្តល់​ជាង​ ៣១ ដំណឹង​ពីបទ​ល្មើស​ បាប​គ្រោះ​សង្គម​ ជួយ​ឱ្យ​កង​កម្លាំង​បង្ក្រាប​បន​ល្បែង​ ៥ កន្លែង​ ឃាត់​ខ្លួន​មុខ​សញ្ញា​ ២៦ នាក់​ វិនិច្ឆ័យ​ ៦ ករណី​ ដោយ​មាន​មុខ​សញ្ញា​ ១៥ នាក់​ដែល​ពាក់​ព័ន្ធ​ពីបទ​ល្មើស​បង្ក​អុក​ឡុក​សណ្តាប់​ធ្នាប់​សហ​គមន៍ វាយ​ប្រ​តប់​គ្នា​ លួច​របស់​របរ។ល។​ ទន្ទឹម​នឹង​នោះ​ ឃុំ​កេ​ថាញ់​ក៏​បាន​ផ្សព្វ​ផ្សាយ​និង​ពង្រីក​ទូលំ​ទូលាយ​ចំ​នួន​ ៦ ទម្រង់​បង្ការ​ ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដូច​៖ “កា​មេរ៉ា​សន្តិ​សុខ​” “បើក​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” “ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”។ល។​ ព្រះ​តេជព្រះ​គុណ​ សើុង​សាង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ពោធិ​ផ្តោក មាន​ថេរ​ដី​កា​៖ “ទម្រង់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ពិត​ជា​មាន​ប្រ​សិទ្ធ​ភាព​ណាស់​។​ ទម្រង់​នេះ​ទាក់​ទាញ​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​ចូល​រួម​ ១០០% ដូច្នេះ​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ក្នុង​វត្ត​ ពុទ្ធ​បរិស័ទ​តែង​ចែក​គ្នា​ជា​ក្រុម​ចូល​រួម​ជា​មួយ​នឹង​កង​កម្លាំង​នគរ​បាល​ យោ​ធា​រក្សា​សន្តិ​សុខ​។​ អា​ស្រ័យ​ហេតុ​នេះ​ ពិធី​បុណ្យ​ទាន​ក្នុង​វត្ត​ តែង​ធានា​បាន​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ មាមីង​ស្ងប់​ចិត្ត​មក​វត្ត​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ កម្សាន្ត​សប្បាយ​”។​

វរសេនីយ៍​ឯក​ ផាម​ក្វឹក​វៀត​ នាយក​រង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ គូស​បញ្ជាក់​៖ តួនាទី​ ចំ​ណុច​សំ​ខាន់​នៃ​ការ​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី​ គឺ​ត្រូវ​ផ្តោត​លើ​ការ​អនុវត្ត​ល្អ​នូវ​ការ​ចលនា​ប្រ​ជា​ជន​ ជំរុញ​ការ​ពង្រីក​ទូលំ​ទូលាយ​ទម្រង់​គំ​រូ​ និង​សកម្ម​ភាព​ដែល​មាន​ប្រ​សិទ្ធ​ភាព​។​ កេ​ថាញ់​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដូច្នេះ​ ត្រូវ​ពង្រីក​ប្រ​សិទ្ធ​ភាព​តួនាទី​នៃ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ការ​ផ្សព្វ​ផ្សាយនូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ គណៈ​ចង្អុល​ការ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ បាប​គ្រោះ​សង្គម​ពេល​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ត្រូវ​ពង្រីក​ប្រ​សិទ្ធ​ភាព​កម្លាំង​ចម្រុះ​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន​ ចូល​រួម​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ បាប​គ្រោះ​សង្គម​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​៕​                                 

                                        យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ