មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/08/2022 - 14:22

ទឹក​ព្រះ​ទ័យ​ព្រះ​តេជព្រះ​គុណ​ ថា​ច់​តា​រា​

ក្រៅ​ពី​កសាង​សំ​ណង់​នានា​ក្នុង​វត្ត​ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​តារា​ ព្រះ​ចៅ​អធិ​ការ​វត្ត​ធ្លក ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ នៅ​ទាំង​កៀរ​គរ​កសាង​ស្ពាន​ជា​ច្រើន​ខ្សែ​ ជួយ​ពុទ្ធ​បរិ​ស័ទ​នៅ​ទីនេះ​ដឹក​ជញ្ជូន​ទំ​និញ​បាន​ងាយ​ស្រួល​។​

ព្រះ​តេជព្រះ​គុណ​ ថាច់​តារា​ រួម​នឹង​ថ្នាក់​ដឹក​នាំ​ឃុំ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន
​ជន​បទ​។​

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​តារា​ មាន​ថេរ​ដី​កា​៖ “សង្កេត​ឃើញ​ស្ថាន​ភាព​លំ​បាក​របស់​មាមីង​ទៅ​ធ្វើ​ស្រែ​ចម្ការ​ សិស្សា​នុសិស្ស​ទៅ​រៀន​ឆ្លង​ស្ពាន​បណ្ដោះ​អា​សន្ន​ ចៃដន្យ​ត្រូវ​រអិល​ដួល​រហូត​ដល់​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ជា​ដើម​ ទើប​អា​ត្មា​ភាព​មាន​បំ​ណង​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ស្ពាន​ជន​បទ​ ដើម្បី​មាមីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ប្អូន​ៗ​សិស្សា​នុសិស្ស​ទៅ​រៀន​បាន​ងាយ​ស្រួល​។​ រយៈ​ពេល​ខាង​មុខ​ អា​ត្មា​ភាព​នឹង​បន្ត​ការ​ពង្រីក​ថែម​ទៀត​ចំ​ពោះ​ស្នា​ដៃ​ដែល​សម្រេច​បាន​ ដើម្បី​រក្សា​ចលនា​ “រៀន​សូត្រ​ និង​ធ្វើ​តាម​គំ​រូ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​”។​

ចាប់​ពីចុង​ឆ្នាំ​ ២០២១ រហូត​មក​ទល់​បច្ចុប្បន្ន​ ព្រះ​តេជព្រះ​គុណ​ ថាច់​តារា​ បាន​កៀរ​គរ​សាង​សង់​ និង​ជួស​ជុល​ស្ពាន​ ៤ ខ្សែ​ មាន​ប្រ​វែង​សរុប​ ១០០ ម៉ែ​ត្រ ចំ​ណាយ​ថវិកា​សរុប​ជាង​ ៤៥០ លាន​ដុង​។​ បច្ចុប្បន្ន​ កំ​ពុង​កសាង​ស្ពាន​មួយ​កន្លែង​នៅ​ភូមិ​ជូយ (ស្ពាន​ទី៥) ស្ពាន​មាន​ប្រ​វែង​សរុប​ ១៧ ម៉ែ​ត្រ ទទឹង ២,២ ម៉ែត្រ ចំ​ណាយ​ថវិកា​សាង​សង់​សរុប​ ១១៩ លាន​ដុង​។​

ព្រះ​តេជព្រះ​គុណ​ ថាច់​តារា​ ចូល​រួម​ពិធី​បើក​ដំណើរ​ការ​កសាង​ស្ពាន​ជន​បទ​នៅ​ភូមិ​
សុក​ស្វាយ​។​

លោក​ថាច់​សើុង នៅ​ភូមិ​សុក​ស្វាយ​ឃុំ​ហ៊ីប​ហ្វា ឱ្យ​ដឹង​៖ “ពេល​ឮ​ដំណឹង​ស្ពាន​ត្រូវ​បាន​ព្រះ​ចៅ​អធិ​ការ​កៀរ​គរ​កសាង​ ពុទ្ធ​បរិស័ទ​នៅ​ទីនេះ​ រីក​រាយ​ខ្លាំង​ណាស់​។​ ច្រើន​ឆ្នាំ​មក​នេះ​ ការ​ធ្វើ​ដំណើរ​ ដឹក​ជញ្ជូន​ទំ​និញ​លំ​បាក​ខ្លាំង​ណាស់​។​ អា​ស្រ័យ​បាន​ព្រះ​តេជព្រះ​គុណ​ ថាច់​តារា​ កៀរ​គរ​សប្បុរស​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​កសាង​ស្ពាន​ជន​បទ​ យើង​ខ្ញុំ​អរ​គុណ​ព្រះ​ចៅ​អធិ​ការ​ខ្លាំង​ណាស់​”។​ ទន្ទឹម​នឹង​កៀរ​គរ​កសាង​ស្ពាន​ជន​បទ​ ព្រះ​តេជព្រះ​គុណ​ ថាច់​តារា​ នៅ​ទាំង​ចំ​ណាយ​ថវិកា​ជា​ច្រើន​ដើម្បី​គួប​ផ្សំ​នឹង​សប្បុរស​ជន​ជំនួយ​កសាង​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​ជួប​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​ ជំនួយ​ដល់​អ្នក​ជំងឺ​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​ក្រី​ក្រ​ដែល​មាន​ស្នា​ដៃ​រៀន​សូត្រ​ល្អ​។​ល។​

លោក​ត្រឹង​ភឿក​ហៀង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ៊ីប​ហ្វា ឱ្យ​ដឹង​៖ “ព្រះ​តេជ​ព្រះ​គុណ​ ថាច់​តារា​ តែង​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ ចលនា​ពុទ្ធ​បរិស័ទ​ អនុវត្ត​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​។​ ព្រះ​តេជព្រះ​គុណ​ តែង​ចូល​រួម​សកម្ម​ភាព​សប្បុរស​ធម៌​សង្គម​ ដើម្បី​ជួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ព្រះ​តេជ​ព្រះ​គុណ​ នៅ​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​ខ្នះ​ខ្នែង​កែ​លម្អ​ទិដ្ឋ​ភាព​បរិស្ថាន​ ដាំ​ឈើ​បៃ​តង​ ផ្កា​លម្អ​ជុំ​វិញ​ផ្ទះ​ រួម​វិភាគ​ទាន​ថវិកា​កសាង​ដងផ្លូវ​ ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​”៕​

                            សឺន​ម៉ាល័យ​-ថាច់​ធី

ចែករំលែកអត្ថបទ