សមាគមអតីតយុទ្ធជនខេត្តសុកត្រាំង ទើបរៀបចំជោគជ័យមហាសន្និបាតតំណាងលើកទី VII អាណត្តិកាល ២០២២-២០២៧ ។ នេះជាទីតាំងដែលសមាគមអតីតយុទ្ធជនវៀតណាមមជ្ឈិម ជ្រើសរើសរៀបចំសម្រាប់ធ្វើការដកបទពិសោធន៍ដល់ខេត្ត ក្រុងចំនួន ២២ នៅតំបន់ភូមិភាគខាងត្បូង។
គណៈប្រតិបត្តិការនីតិកាលថ្មី បង្ហាញមុខមហាសន្និបាត។
អាណត្តិកាលកន្លង សមាគមអតីតយុទ្ធជនខេត្តសុកត្រាំង តែងសហការជាមួយនឹងផ្នែកសមត្ថកិច្ច ចលនាទឹកប្រាក់បានជិត ១៤ ពាន់លានដុង ដើម្បីជំនួយជាអង្ករដល់គ្រួសារក្រីក្រជាង ៧៥ តោន; ជូនអាហារូបករណ៍ជាង ៤៤០ ចំណែក សៀវភៅសរសេរជាង ៤០ ពាន់ក្បាលដល់សិស្សក្រីក្រ ជម្នះនូវការលំបាក។ល។ ក្រៅពីនោះ សមាគមនៅទាំងឧទ្ទេសនាមសមាជិកបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គមជាង ៩៣០ ពាន់លានដុង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច; ដោះស្រាយការងារធ្វើជូនពលករ ២០.២១៦ នាក់; និងសាងសង់ផ្ទះ ៥៥៤ ខ្នងជូនសមាជិកដែលមានកង្វល់អំពីផ្ទះសម្បែង សួរសុខទុក្ខនិងជូនអំណោយ ៤៤.៦១៩ ចំណែក គិតជាទឹកប្រាក់សរុបជាង ១៦ ពាន់លានដុង។
អាណត្តិកាលថ្មី សមាគមផ្តុំកម្លាំងលុបបំបាត់ភាពក្រីក្រ ១០០% ដល់គ្រួសារអតីតយុទ្ធជន; ខិតខំមានគ្រួសារគ្រាន់បើនិងធូរធារចាប់ពី ៦០% ឡើងទៅនិងលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមត្រូវដោះស្រាយបន្ទាន់ ជូនគ្រួសារអតីតយុទ្ធជនដែលកើតមានថ្មី។ បង្កើតការងារធ្វើលំនឹងជូនសមាជិក ៥.០០០ នាក់ ដែលនៅមានលទ្ធភាពពលកម្ម និងគ្រួសារសមាជិកផលិតធ្វើអាជីវកម្មពូកែពី ៤៥% ឡើងទៅជាដើម។
មហាសន្និបាតបានបោះឆ្នោតគណៈប្រតិបត្តិការ នីតិកាលថ្មី រួមមានសមមិត្ត ២៩ រូប បោះឆ្នោតជ្រើសតំណាង ៤ រូប ទៅចូលរួមមហាសន្និបាតថ្នាក់លើ។ សមមិត្ត ឡេទ្រុងហូវ បន្តជាប់ឆ្នោតជាប្រធានសមាគមអតីតយុទ្ធជនខេត្តសុកត្រាំង អាណត្តិកាល ២០២២-២០២៧ ៕
យ្វីអាញ-វិមាន