ចលនា”ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” អាស្រ័យនគរបាលក្រុងកឹងធើ សហការកសាងបានពង្រីកនូវតួនាទីរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ក្នុងការតស៊ូ បង្ការបង្រ្កាបបទល្មើស និងបាបគ្រោះសង្គមលើភូមិសាស្រ្ត។ល។
ប្រជាជនមានយោបល់ក្នុងវេទិកានគរបាលសង្កាត់ស្វឹងខាញ់ស្តាប់យោបល់ប្រជាជន។
តាមប្រសាសន៍ វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាន់ង៉ូង ប្រធានការិយាល័យកសាងចលនាការពារសន្តិសុខមាតុភូមិនៃនគរបាលក្រុងកឹងធើ ការកសាងចលនាត្រូវបានគណៈកម្មាធិការបក្សនិងថ្នាក់ដឹកនាំនគរបាលក្រុងយកចិត្តទុកដាក់ចង្អុលការ ម្ល៉ោះហើយមានការផ្លាស់ថ្មីជាច្រើននិងវិវឌ្ឍន៍យ៉ាងសកម្ម កងកម្លាំងបំពេញការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ពោលគឺសកម្មភាពឃោសនា កសាងចលនាត្រូវបានផ្សព្វផ្សាយដោយរូបភាពសម្បូរបែប ស្មារតីភ្ញាក់រលឹកអនុវត្តច្បាប់របស់ប្រជាជនត្រូវបានលើកកម្ពស់។
បច្ចុប្បន្ន នគរបាលក្រុងកំពុងអនុវត្តមានប្រសិទ្ធភាពនូវទម្រង់ “នគរបាលសង្កាត់ធ្វើជាគំរូ អំពីសន្តិសុខសណ្តាប់ធ្នាប់និងក្រុងស៊ីវិល័យ”; “ឃុំគំរូអំពីចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ត្រូវបានរដ្ឋអំណាចភូមិភាគនិងប្រជាជនស្របគំនិតគាំទ្រ និងវាយតម្លៃខ្ពស់។ ទន្ទឹមនឹងនោះ បន្តរក្សាបានទម្រង់ចំនួន ១៣ និងទម្រង់ចលនាប៉ិនប្រសប់ ៦ ក្រុម (រួមមានទម្រង់ចំនួន ៦១) អំពីសន្តិសុខសណ្តាប់ធ្នាប់និងធានាសុវត្ថិភាពបង្ការ និងពន្លត់អគ្គិភ័យ។ ម្យ៉ាងទៀត នគរបាលក្រុងសហការកសាងទម្រង់ថ្មីចំនួន ២ គឺ៖ “លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហការក្នុងការគ្រប់គ្រង ទទួលប្រើប្រាស់នូវប្រភពជំនួយ ឥតសំណងពីអង្គការក្រៅរដ្ឋាភិបាលបរទេសលើភូមិសាស្រ្តក្រុង” និងទម្រង់ “ជនរួមជាតិខ្មែរធានាសន្តិសុខសណ្តាប់ធ្នាប់ អភិរក្សអត្តសញ្ញាណវប្បធម៌”; ពង្រីកទម្រង់ចំនួន ៤ ក្នុងចំណោមនៃក្រុមទម្រង់ដែលបានផ្សព្វផ្សាយនិងអនុវត្ត។ ព្រមជាមួយនោះ ទំនាក់ទំនងរវាងកងកម្លាំងនគរបាលជាមួយនឹងប្រជាជនត្រូវបានពង្រឹងនិងបង្កើនតាមរយៈវេទិកា “នគរបាល ស្តាប់មតិប្រជាជន”។ល។ ឆ្លងតាមរយៈនោះ កម្មាភិបាលយុទ្ធជនកែតម្រូវបានទាន់ពេលនូវចន្លោះខ្វះខាត លើកកម្ពស់ស្មារតីទទួលខុសត្រូវ បង្កទំនុកចិត្តក្នុងប្រជាជន។ តាមរយៈនៃការចលនា ផ្សព្វផ្សាយ មានស្ថាប័ន អាជីវកម្ម និងគ្រឹះស្ថានអប់រំចំនួន ១.៨៥១ បានចុះឈ្មោះកសាងសម្រេចបទដ្ឋានសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់។
ដើម្បីចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” កាន់តែរីកសាយភាយនិងស៊ីជម្រៅ។ វរសេនីយ៍ឯក វ៉ូវថាញ់ធឹក នាយករងនគរបាលក្រុងកឹងធើ បានចង្អុលការ រយៈពេលខាងមុខគប្បីបន្តការរក្សា ពង្រីកទម្រង់សន្តិសុខ សណ្តាប់ធ្នាប់នាំមកប្រសិទ្ធភាពខ្ពស់ក្នុងការប្រជាចលនា។ ទន្ទឹមនឹងនោះ ផ្តោតការយកចិត្តទុកដាក់ផ្លាស់ថ្មីរបៀបចលនា ផ្សព្វផ្សាយឱ្យសមស្របទៅនឹងភូមិសាស្រ្តនីមួយៗ បង្កលក្ខណសម្បត្តិដើម្បីប្រជាជនសកម្មចូលរួមបង្ការ ប្រឆាំងបទល្មើស លុបបំបាត់បាបគ្រោះសង្គម៕
កេវជិញ-លីសៀ