នគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាកលីវ តែងកសាង ពង្រឹង និងលើកកម្ពស់គុណភាពសកម្មភាពនៃទម្រង់ ហើយអង្គការមហាជនត្រូវបានចាត់ទុកជា “ជំនួយការ” រួមចំណែកធានាសន្តិសុខសណ្តាប់នៅលើភូមិសាស្រ្តមូលដ្ឋាន។
ឧត្តមសេនីយ៍ទោ ឡេក្វឹកហុង សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាល
ជូនវត្ថុអនុស្សាវរីយ៍ដល់គណៈប្រធាន “ក្លិប ៣ សកម្មក្នុងជនរួមជាតិខ្មែរ”
នៅឃុំហឹងហោយ ស្រុកវិញឡើយ។
គិតមកដល់ដើមឆ្នាំ ២០២២ នៅលើភូមិសាស្រ្តខេត្ត បានកសាងនិងបើកទូលាយទម្រង់ស្វ័យការពារស្វ័យគ្រប់គ្រង និងបង្ការប្រឆាំងឧក្រិដ្ឋកម្មបានចំនួន ១៧៧ ទម្រង់ ដោយមានសមាជិក ១៧.០០០ នាក់។ ពិសេស មានទម្រង់ចំនួន ៧ បានក្រសួងនគរបាលទទួលស្គាល់ និងបើកទូលាយទូទាំងប្រទេស រួមមាន៖ “ក្លិបអ្នកកែប្រែខ្លួនល្អឡើងវិញ”; “ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលខាងសន្តិសុខសណ្តាប់ធ្នាប់”; “ក្រុមគ្រិស្តសាសនិកស្វ័យគ្រប់គ្រង ខាងសន្តិសុខសណ្តាប់ធ្នាប់”; “ដងប្រឡាយសុវត្ថិភាពខាងសន្តិសុខសណ្តាប់ធ្នាប់”; “ក្រុមនេសាទករស្វ័យគ្រប់គ្រងខាងសន្តិសុខសណ្តាប់ធ្នាប់លើលំហសមុទ្រ”; “ក្រុមកម្មករសេវាកម្មទីក្រុងស្វ័យគ្រប់គ្រងខាងសន្តិសុខសណ្តាប់ធ្នាប់”; និង“ក្លិប ៣ សកម្មក្នុងជនរួមជាតិខ្មែរ”។ ទម្រង់មួយចំនួនមានលក្ខណៈពិសេសដោយឡែកលើវិស័យជនជាតិ សាសនា ក៏ពង្រីកបានប្រសិទ្ធភាពយ៉ាងសកម្មក្នុងរយៈពេលកន្លង ដូចជា៖ “ក្លិប ៣ សកម្មក្នុងជនរួមជាតិខ្មែរ”; “ក្រុមគ្រិស្តសាសនិកស្វ័យគ្រប់គ្រងខាងសន្តិសុខសណ្តាប់ធ្នាប់”; “ក្រុមស្វ័យគ្រប់គ្រងជនជាតិចិន”; “ក្រុមស្វ័យគ្រង់គ្រងវង្សត្រកូលខាងសន្តិសុខសណ្តាប់ធ្នាប់” និង “ក្រុមស្វ័យគ្រប់គ្រងខាងសន្តិសុខសណ្តាប់ធ្នាប់វត្តហឹងទៀង។
នគរបាលខេត្ត ចលនាសប្បុរសជនសាងសង់ផ្ទះមេត្តាធម៌ជូនបងយ័ញម៉ុកញ៉ា សមាជិក
“ក្លិប ៣ សកម្មក្នុងជនរួមជាតិខ្មែរ” នៅឃុំហឹងហោយ ស្រុកវិញឡើយ។
ពេលដឹងថា បងយ័ញម៉ុកញ៉ា ជាសមាជិក “ក្លិប ៣ សកម្មក្នុងជនរួមជាតិខ្មែរ” នៅឃុំហឹងហោយ ស្រុកវិញឡើយ មានស្ថានភាពសេដ្ឋកិច្ចលំបាក នគរបាលខេត្តក៏បានចលនាសប្បុរសជនឧបត្ថម្ភសង់ផ្ទះមេត្តាធម៌ ដោយតម្លៃជាង ៧០ លានដុង ព្រមទាំងជូនអំណោយមានអត្ថន័យជាក់ស្តែងជាច្រើនទៀត ដូចជា៖ ភួយ ខ្នើយ កង្ហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ឆ្លងតាមរយៈនោះ បង្កលក្ខណៈដើម្បីគ្រួសារបងឈានឡើងចាកផុតពីភាពក្រីក្រ ស្ងប់ចិត្តពលកម្មផលិត សកម្មចូលរួមតស៊ូបង្ការប្រឆាំងឧក្រិដ្ឋកម្ម រួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ៕
យោង៖ baophapluat.vn -ប្រែសម្រួល៖ វិមាន