21/06/2022 - 09:05

ព្រមាន​អំ​ពី​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​ព័ត៌​មាន​គណ​នី​ធនា​គារ​ អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​

រយៈ​ពេល​កន្លង​ ការ​ធ្វើ​សកម្ម​ភាព​ប្រ​មូល​ ជួញ​ដូរ​ព័ត៌​មាន​ខុស​ច្បាប់​អំ​ពី​គណ​នីធនា​គារ​ អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ អត្ត​សញ្ញាណ​បណ្ណ​របស់​ប្រ​ជា​ជន​ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​។​

នគរ​បាល​ភូមិ​ភាគ​នានា​ បាន​អនុ​វត្ត​នូវ​វិធាន​ការ​វិជ្ជា​ជីវៈ ដើម្បី​បង្ការ​ទប់ស្កាត់​ ប្រ​ទះ​ឃើញ​និង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​តាម​ផ្លូវ​ច្បាប់​។​ រូប​ថត​៖ ជា​ឧទាហរណ៍​។​

តាម​ការ​វាយ​តម្លៃ​របស់​នាយ​កដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ (ក្រសួង​នគរ​បាល​) កល​ល្បិច​ធ្វើ​សកម្ម​ភាព​បំ​ពាន​ច្បាប់​លេច​ឡើង​របស់​មុខ​សញ្ញា​ គឺ​៖ ឆ្លៀត​យក​ការ​ធ្វេស​ប្រ​ហែស​របស់​ប្រ​ជា​ជន​ក្នុង​ការ​ចែក​រំលែក​ រូប​ភាព​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ អត្ត​សញ្ញាណ​បណ្ណ​ សៀវ​ភៅ​គ្រួ​សារ​នៅ​លើ​បណ្តាញ​សង្គម​ (Zalo, Facebook ជា​ដើម​) និង​ប្រើ​ប្រាស់​ក្នុង​ការ​ចុះ​ឈ្មោះ​ប្រើ​សេវា​កម្ម​អន​ឡាញ​ (ទិញ​ទំ​និញ​ ដាក់​ពាក្យ​សុំ​ការ​ងារ​បុល​ប្រាក់​ជា​ដើម​) ដើម្បី​លួច​ព័ត៌​មាន​ឯក​ជន​របស់​ប្រ​ជា​ជន​។​ ឆ្លៀត​ឱកាស​ការ​មិន​សូវ​យល់​ដឹង​របស់​ប្រ​ជា​ជន​ មុខ​សញ្ញា​ដាក់​ចេញ​នូវ​មូល​ហេតុ​ជា​ច្រើន​ សុំ​ថត​រូប​ ថត​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ អត្ត​សញ្ញាណ​បណ្ណ​ (ដោយ​ការ​ផ្តល់​ប្រាក់​ជូន​ប្រ​ជា​ជន​ពី ១០០.០០០-៣០០.០០០ ដុង​ក្នុង​ការ​ថត​អត្ត​សញ្ញា​បណ្ណ​ពល​រដ្ឋ​ ឬ​អត្ត​សញ្ញាណ​បណ្ណ​មួយ​) ឬ​មុខ​សញ្ញា​ជួល​ ទិញ​គណ​នី​ធនាគារ​របស់​ប្រ​ជា​ជន​។​

ក្រោយ​ពីប្រ​មូល​បាន​ព័ត៌​មាន​ទិន្ន​ន័យ​ឯក​ជន​ គណ​នី​ធនា​គារ​របស់​ប្រ​ជា​ជន​ មុខ​សញ្ញា​ដែល​លក់​ព័ត៌​មាន​ដល់​មុខ​សញ្ញា​ដទៃ​ទៀត​ (រួម​ទាំង​ជន​ជាតិ​បរទេស​ផង​ដែរ​) ដើម្បី​ប្រើ​ប្រាស់​ក្នុង​គោល​ដៅ​ប្រ​ព្រឹត្ត​បទ​ល្មើស​ ដូច​៖ ធ្វើ​លិខិត​ស្នាម​ក្លែង​ក្លាយ​ ដើម្បី​បើក​គណ​នី​បោក​ប្រាស់​ យក​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ តាម​រយៈ​ការ​កម្ចី​ប្រាក់​ធនាគារ​អង្គ​ការ​ឥណ​ទាន​ ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​; វេរនិង​ទទួល​ប្រាក់​លេង​ល្បែង​ស៊ី​សង​ ចាត់​តាំង​លេង​ល្បែង​ស៊ី​សង​; ក្លែង​បន្លំ​ឈ្មោះ​ តាងខ្លួន​ជាកម្មា​ភិបាល​នគរ​បាល​ តុលា​ការ​ អយ្យការ​ ផ្នែក​ពន្ធ​គយ។​ល។​ ហៅ​ទូរ​ស័ព្ទ​មក​គំ​រាម​កំ​ហែង​សំ​ណូម​ពរឱ្យ​វេរ​ប្រាក់​ដើម្បី​បម្រើ​ការ​សើុប​អង្កេត​ ឬ​សូម​ស្គាល់​តាម​រយៈ​បណ្តាញ​សង្គម​ សន្យា​ផ្ញើ​អំ​ណោយ​ ប្រាក់​វាយ​ចំ​ទឹក​ចិត្ត​ លោភ​លន់​របស់​ប្រ​ជា​ជន​មួយ​ចំ​នួន​ រួច​សំ​ណូម​ពរ​ឱ្យ​ពួក​គាត់​វេរប្រាក់​កម្រៃ​ សោ​ហ៊ុយ​ចំ​ណាយ​លើ​ទម្រង់​បែប​បទ​ និង​ប្រាក់​រត់​ការ​ ចូល​គណ​នី​ធនា​គារ​ដែល​មុខ​សញ្ញា​កំ​ណត់​ដើម្បី​កិប​កេង​។​

ចំ​ពោះ​មុខ​ការ​ប្រែប្រួល​ស្មុគ​ស្មាញ​នៃ​ស្ថាន​ភាព​ដូច​ពោល​ខាង​លើ​ ដើម្បី​បង្ការ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ និង​ផល​វិបាក​ដែល​ពាក់​ព័ន្ធ​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​ បាន​ផ្តល់​អនុសាសន៍​ដល់​ប្រ​ជា​ជន​ ដាច់​ខាត​មិន​ឱ្យ​ជន​ចម្លែក​ខ្ចី​ ថត​ ជួល​ទិញ​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ (អត្ត​សញ្ញាណ​បណ្ណ​) ឬ​គណ​នី​ធនាគារ​ ប្រ​សិន​បើ​គ្មាន​គោល​ដៅ​ច្បាស់​លាស់​សម​ហេតុ​សម​ផល​។​ មិន​បង្ហោះ​ ចែក​រំលែក​រូប​ភាព​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ អត្ត​សញ្ញាណ​បណ្ណ​ គណ​នីធនា​គារ​លើ​បណ្តាញ​សង្គម​។​ មិន​ផ្តល់​ព័ត៌​មាន​អត្ត​សញ្ញា​ណ​បណ្ណ​ពល​រដ្ឋ​ អត្ត​សញ្ញាណ​បណ្ណ​ដល់​សេវា​កម្ម​ដែល​មិន​សំ​ខាន់​ចាំ​បាច់​ ដែល​គ្មាន​កិច្ច​សន្យា​ធានា​សុវត្ថិ​ភាព​ព័ត៌​មាន​ឯក​ជន​លើ​មូល​ដ្ឋាន​គ្រឹះ​ប្រ​ព័ន្ធ​បណ្តាញ​សង្គម​។​ ក្នុង​ករណី​បាត់​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ អត្ត​សញ្ញាណ​បណ្ណ​ ប្រ​ជា​ជន​គប្បី​ជូន​ដំណឹង​ដល់​ស្ថាប័ន​សមត្ថ​កិច្ច​ភ្លាម​ ដើម្បី​ធ្វើ​លិខិត​ស្នាម​ឡើង​វិញ​។​ ពេល​ត្រូវ​មុខ​សញ្ញា​ ជន​ទុច្ចរិត​បោក​ប្រាស់​ លួច​ព័ត៌​មាន​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ អត្ត​សញ្ញា​ណ​បណ្ណ​ ដើម្បី​ដំណើរ​ការ​សកម្ម​ភាព​បំ​ពាន​ច្បាប់​ ប្រ​ជា​ជន​គប្បី​ទាក់​ទង​ភ្លាម​ជា​មួយ​នឹង​ស្ថាប័ន​សមត្ថ​កិច្ច​កន្លែង​ដែល​ជិត​បំ​ផុត​ ដើម្បី​បាន​ជំនួយ​ទាន់​ពេល​។​ ក្នុង​ករណី​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​ខ្ចី​ ថត​ ជួល​អត្ត​សញ្ញា​ណ​បណ្ណ​ពលរដ្ឋ​ ឬ​អត្ត​សញ្ញា​ណ​បណ្ណ​; ហៅ​ឱ្យ​ជួល​ ខ្ចី​ ទិញ​ លក់​គណ​នី​ធនាគារ​ ប្រ​ជា​ជន​គប្បី​ថ្កោល​ទោស​ និង​ផ្តល់​ឯក​សារ​ភ័ស្តុ​តាង​ដល់​ស្ថាប័ន​សមត្ថ​កិច្ច​ដែល​នៅ​ជិត​បំ​ផុត​ ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​៕​

                           យោង​៖ TTXVN-វិមាន​

ចែករំលែកអត្ថបទ