ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

21/06/2022 - 09:04

ជំរុញការផ្សព្វផ្សាយ ព័ត៌មានកិច្ចការបរទេសស្ដីពីការគ្រប់គ្រង ការពារព្រំដែនដីគោក

គណៈ​ឃោ​សនាអប់​រំមជ្ឈិម​ សហការ​ជា​មួយ​នឹង​ក្រសួង​ការ​បរទេស​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ជាប់​ព្រំ​ដែន​ចំ​នួន​ ២៥ វៀត​ណាម​-ចិន​ វៀត​ណាម​-លាវ វៀត​ណាម​-កម្ពុជា​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ស្ដី​ពីការ​ងារ​ព្រំ​ដែន​ដី​គោក​ឆ្នាំ​ ២០២២។​

ទិដ្ឋ​ភាព​នៃ​អង្គ​កិច្ច​ប្រ​ជុំ​ (រូប​ថត​៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​)។​

កិច្ច​ប្រ​ជុំ​ត្រូវ​បាន​រៀប​ចំ​ឡើង​តាម​រូប​ភាព​ផ្ទាល់​ គួប​ផ្សំ​នឹង​ប្រ​ព័ន្ធ​អន​ឡាញ​សម្រាប់​តំ​ណាង​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​ ក្រសួង​ ផ្នែក​មជ្ឈិម​មួយ​ចំ​នួន​; កង​ជួរ​កម្មា​ភិបាល​មន្ទីរ​ គណៈ​ ផ្នែក​ ថ្នាក់​ដឹក​នាំ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ កម្មា​ភិបាល​ស្នូល​ នៅ​តាម​បណ្ដាស្រុក​ ឃុំ​តំ​បន់​ព្រំ​ដែន​។​ល។​ មាន​ទីតាំង​ភ្ជាប់​បណ្ដាញ​ថ្នាក់​ខេត្ត​ ស្រុក​ ឃុំ​ ចំ​នួន​ ៩១៥ ដោយ​មាន​អ្នក​តំ​ណាង​ចូល​រួម​ជាង​ ២៣.០០០ រូប។​

ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​បាន​ស្ដាប់​និង​ពិភាក្សា​អំ​ពី​ខ្លឹម​សារ​ពាក់​ព័ន្ធ​ចំ​នួន​ ៣៖ ទំ​នាក់​ទំ​នង​វៀត​ណាម​-លាវ វៀត​ណាម​-ចិន​ វៀត​ណាម​-កម្ពុជា​ ក្នុង​អំ​ឡុង​ពេល​ថ្មី​ៗ​នេះ​ និង​ទិស​ដៅ​សហប្រតិ​បត្តិ​ការ​ក្នុង​រយៈ​ពេល​ខាង​មុខ​; ការ​ងារ​ព្រំ​ដែន​ដី​គោក​រវាង​វៀត​ណាម​ជា​មួយ​នឹង​ប្រ​ទេស​ជិត​ខាង​និង​ព្រំ​ដែន​ជាតិ​ ការ​ពារ​ព្រំ​ដែន​ជាតិ​បច្ចុប្បន្ន​។​

អ្នក​ធ្វើ​របាយ​ការណ៍​ទាំង​ឡាយ​បាន​គូស​បញ្ជាក់​ ការ​ងារ​ព្រំ​ដែន​ដី​គោក​រវាង​វៀត​ណាម​ ជា​មួយ​នឹង​ប្រ​ទេស​ជិត​ខាង​ គប្បី​ច្បាម​ទិស​ដៅ​ អភិ​វឌ្ឍប្រ​ទេស​ជាតិ​ ដំណាក់​កាល​ ២០២១-២០៣០ ដែលមហា​សន្និ​បាត​លើកទី XIII របស់​បក្ស​បាន​អនុ​ម័តិ​; បង្កើន​ការ​ផ្សព្វ​ផ្សាយ​ស្ដី​ពីគោល​ការណ៍​ឯក​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ ទឹក​ដី​របស់​វៀត​ណាម​; ផ្សព្វ​ផ្សាយ​អប់​រំ ស្ដី​ពីអត្ថ​ន័យ​ ខ្លឹម​សារ​ក៏​ដូច​ជា​សមិទ្ធ​ផល​ផ្សព្វ​ផ្សាយ​ការ​ងារ​គ្រប់​គ្រង​ព្រំ​ដែន​ ឯក​សារ​ច្បាប់​ស្ដី​ពីព្រំ​ដែន​រវាង​វៀត​ណាម​ជា​មួយ​នឹង​ប្រ​ទេស​ជិត​ខាង​ចំ​នួន​ ៣។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​បង្ហាញ​ឱ្យ​ឃើញ​នូវ​គោល​មាគ៌ា​ គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​ រដ្ឋ​យើង​ក្នុង​ការ​ងារ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ លើក​ឡើង​។​

ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ចូល​រួម​បាន​សន្និ​ដ្ឋាន​ កម្លាំង​សមត្ថ​កិច្ច​ ជាក់​ស្ដែង​គឺ​ភូមិ​ភាគ​នៅ​តាម​តំ​បន់​ព្រំ​ដែន​ គប្បី​ម្ចាស់​ការ​ក្ដាប់​ស្ថាន​ភាព​ពី​ដំបូង​ ពី​ចម្ងាយ​ ធ្វើ​សេនា​ធិការ​បាន​ទាន់​ពេល​ លើក​សំ​ណើ​ជូន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អំ​ពី​គោល​ការណ៍​យុទ្ធ​សាស្រ្ត​ វិនិច្ឆ័យ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ហេតុ​ការណ៍​ដែល​កើត​មាន​ឡើង​នៅ​ព្រំ​ដែន​ យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ភូមិ​សាស្រ្ត​សំ​ខាន់​ៗ​ មិន​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ ភាព​ចៃដន្យ​កើត​មាន​ឡើង​។​ រៀប​ចំ​ការ​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ត្រូវ​តាម​ឯក​សារ​ច្បាប់​ដែល​បាន​ចុះ​ហត្ថ​លេខា​ បន្ត​រក្សា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​តាម​តំ​បន់​ព្រំ​ដែន​ តាម​ច្រក​ទ្វារ​; តស៊ូ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជា​ពិសេស​គឺ​អង្គ​ការ​ចាត់​តាំង​ឧក្រិដ្ឋ​កម្ម​ទ្រង់​ទ្រាយ​ធំ​ ធ្វើ​សកម្ម​ភាព​ឆ្លង​ដែន​ ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​មាន​ប្រ​ដាប់​អា​វុធ​។​ល។​ ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​និង​កិច្ច​ការ​បរ​ទេស​ខាង​ការ​ពារ​ប្រ​ទេស​ កិច្ច​ការ​បរ​ទេស​ខាង​ការ​ពារ​ព្រំ​ដែន​; បន្ត​កិច្ច​ចរចា​ ខ័ណ្ឌ​សីមា​ បោះ​បង្គោល​ព្រំ​ដែន​ ១៦% ដែល​មិន​ទាន់​សម្រេច​នៅ​តាម​ព្រំ​ដែន​ដី​គោក​វៀត​ណាម​-កម្ពុជា​៕​

               ប្រ​ភព​៖ TTXVN- បកប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ