ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/06/2022 - 08:59

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ជំនួប​ពិភាក្សា​ជា​មួយ​កសិករ​

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ទើប​មាន​កិច្ច​ជំនួប​ពិភាក្សា​ផ្ទាល់​ជា​មួយ​កសិករ​វៀត​ណាម​ ក្រោម​ប្រ​ធាន​បទ​ “ជំនួយ​កម្លាំង​ ឧប​ត្ថម្ភ​កសិករ​ ស្តារ​ឡើង​វិញ​ អភិ​វឌ្ឍន៍​កសិកម្ម​ជន​បទ​ប្រ​កប​ដោយ​ចីរ​ភាព​” នៅ​ក្រុង​សើុង​ឡា ខេត្ត​សើុង​ឡា។​

នាយ​ក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ឆ្លើយ​សំ​ណួរ​ដែល​មាមីង​កសិករ​លើក​ឡើង​ក្នុង​កិច្ច​ជំនួប​
ពិភាក្សាផ្ទាល់។      រូបថត៖  VGP/ ញ៉ឹកបាក់

អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​មាន​អ្នក​តំ​ណាង​ជាង​ ៥០០ នាក់​ ដែល​មាន​វត្ត​មាន​ដោយ​ផ្ទាល់​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ខេត្ត​សើុង​ឡា ក្នុង​នោះ​ មាន​កសិករ​ឆ្នើម​ចំ​នួន​ ២០០ នាក់​ តំ​ណាង​ឱ្យ​សមាជិក​កសិករ​ទូទាំង​ប្រ​ទេស​ជាង​ ១០,២ លាន​នាក់​ ដោយ​មាន​កសិករ​ឆ្នើម​ចំ​នួន​ ២៩ នាក់​ បាន​លើក​ជា​សំ​ណួរ​ក្នុង​កិច្ច​ជំនួប​ ពិភាក្សា​ផ្ទាល់​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​។​

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ឱ្យ​ដឹង​៖ តំ​បន់​ជន​ជាតិ​ភាគ​តិច​ស្រូប​អត្រា​ ៣/៤ នៃ​ផ្ទៃ​ដី​ទូទាំង​ប្រ​ទេស​។​ នេះ​ជា​កន្លែង​មាន​សក្តានុ​ពល​ធំ​ធេង​ខាង​វិស័យ​កសិកម្ម​ ទេស​ចរណ៍។​ល។​ ហើយ​ជា​កន្លែង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យា៉ង​ខ្លាំង​ក្លា។​ គោល​នយោ​បាយ​អភិ​វឌ្ឍន៍​ជន​បទ​និយាយ​រួម​ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ កំ​ពុង​ផ្តល់​ឱកាស​យ៉ាង​ធំ​ធេង​ដល់​តំ​បន់​នា​នា​ ដូច​ជា​៖ តីបាក់​ តីង្វៀង​ តីណាម​បូ​។​ល។​ យោង​តាម​ប្រ​សាសន៍​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បច្ចុប្បន្ន​ បក្ស​និង​រដ្ឋ​ មាន​គោល​នយោ​បាយ​ គម្រោង​ផ្លាស់​ប្តូរ​ឌីជី​ថលជាច្រើន​ និង​មាន​សសរ​ស្តម្ភ​សង្គម​ឌីជី​ថល។​ មាន​ន័យ​ថា​ គប្បី​ធ្វើ​ឱ្យ​ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​ ហើយ​ធ្វើ​ឱ្យ​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ទៅ​ជា​ចំ​ណេះ​ដឹង​របស់​ខ្លួន​។​ នៅ​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ នឹង​សហ​ការ​ជា​មួយ​ក្រសួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស​ ដាក់​បញ្ចូល​ព័ត៌​មាន​ដែល​ពាក់​ព័ន្ធ​ដល់​បរិស្ថាន​ អុីន​ធឺ​ណិត ដើម្បី​ប្រ​ជា​ជន​ទទួល​បាន​ព័ត៌​មាន​យ៉ាង​ឆាប់​រហ័ស​។​ បញ្ហា​ចុង​ក្រោយ​ គឺ​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ពង្រីក​ទូលំ​ទូលាយ​ទម្រង់​និង​ណែនាំ​ដោយ​រូប​ភាព​ផ្ទាល់​។​

មាន​ប្រ​សាសន៍​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ សំ​ណូម​ពរ​គប្បី​បន្ត​ធ្វើ​ការ​បញ្ជ្រាប​ច្បាស់​លាស់​អំ​ពី​គោល​ជំហរ​ តួនាទី​យុទ្ធ​សាស្ត្រ​សំ​ខាន់​ៗ​របស់​កសិកម្ម​ កសិករ​ ជន​បទ។​ ពង្រីក​ឧត្តម​ភាព​ តួនាទី​ស្នូល​របស់​កសិករ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម​ជន​បទ​។​ អនុវត្ត​ជោគ​ជ័យ​ទិស​ដៅ​ឧស្សា​ហូប​នីយ​កម្ម​ និង​ភាវូប​នីយ​កម្ម​ទំ​នើប​ប្រ​ទេស​ជាតិ​ ត្រូវ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​តំ​បន់​ជន​បទ​ និង​បង្កើន​ចំ​ណេះ​ដឹង​ដល់​កសិករ​។​ ទិស​ដៅ​គឺ​ អភិវឌ្ឍន៍កសិ​កម្ម​ជីវ​បរិស្ថាន​ កសាង​ជន​បទ​ទំ​នើប​ កសិករ​ស៊ី​វិល័យ​។​ នាយក​រដ្ឋ​មន្ត្រី​ គូស​បញ្ជាក់​ សំ​ណូម​ពរ​ត្រូវ​លើក​កម្ពស់​តួនាទី​ គោល​ជំហរ​ សមត្ថ​ភាព​ធ្វើ​ម្ចាស់​របស់​កសិករ​ ពិសេស​គឺ​កម្រិត​វិជ្ជា​តាម​ទិស​ដៅ​ “ធ្វើ​ឱ្យ​កសិករ​មាន​ចំ​ណេះ​ដឹង​” ដើម្បី​ធ្វើ​ជា​ម្ចាស់​បច្ចេក​ទេស​ ក្នុង​ការ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​និង​អាចធ្វើ​មាន​ពីកសិកម្ម​។​ល។​

នាយក​រដ្ឋ​មន្ត្រី​ សំ​ណូម​ពរ​គ្រប់​ក្រសួង​ គណៈ​ ផ្នែក​ ស្ថាប័ន​ពាក់​ព័ន្ធ​ បូក​សរុប​មតិ​យោ​បល់​ ធ្វើ​ជា​មូល​ដ្ឋាន​ដើម្បី​បន្ត​ការ​ស្រាវ​ជ្រាវ​ ពិនិត្យ​ពិច័យ ​កែ​ប្រែ​ បំ​ពេញ​បន្ថែម​ និង​ធ្វើ​ឱ្យ​សុក្រឹត យន្ត​ការ​គោល​នយោ​បាយ​សម្រាប់​កសិកម្ម​ ជន​បទ​ កសិករ​៕​

               យោង​៖ baodantoc.vn -មុនី​

ចែករំលែកអត្ថបទ