09/05/2022 - 14:25

ទីរួម​ខេត្ត​វិញ​ចូវ​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​

ខេត្ត​សុក​ត្រាំង​ ទើប​ប្រារព្ធ​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​របស់​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ទទួល​ស្គាល់​ទីរួម​ខេត្ត​វិញ​ចូវ​ សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​។​ នេះ​គឺ​ជាអង្គ​ភាព​ស្រុក​ទីរួម​ខេត្ត​ទី ៣ របស់​ខេត្ត​ដែល​សម្រេច​ភារកិច្ច​កសាង​ជន​បទ​ថ្មី​។​

លោក​ឡឹម​វ៉ាន់​ម៉ឹង លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ប្រ​គល់​ប័ណ្ណ​ទទួល​ស្គាល់​ទីរួម​ខេត្ត​វិញ​ចូវ​សម្រេច​ភារកិច្ច​កសាង​ជន​បទ​ថ្មី​។​

អស់​រយៈ​ពេល​ ១០ ឆ្នាំ​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ទីរួម​ខេត្ត​វិញ​ចូវ​ កៀរ​គរ​ទឹក​ប្រាក់​បាន​ជាង​ ១.៩៧៦ ពាន់​លាន​ដុង​ រួម​ជា​មួយ​ដើម​ទុន​គួបផ្សំ​ពីកម្ម​វិធី​គម្រោង​ផ្សេង​ៗ​ និង​ការ​រួម​វិភាគ​ទាន​របស់​ប្រ​ជា​ជន​។​ ផ្តើម​ពីនោះ​ សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ជា​ចាំ​បាច់​នៅ​ជន​បទ​ត្រូវ​បាន​បង្កើន​កម្រិត​ និង​កសាង​ថ្មី​។​ ដូច្នេះ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​កាន់​តែកើន​ឡើង​ជាលំ​ដាប់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​; អត្រា​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​នៅ​តែ​ ១,៣%; ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​មនុស្ស​ម្នាក់​ៗ​ សម្រេច​ជាង​ ៥២ លាន​ដុង​/ម្នាក់​/ឆ្នាំ​; អត្រា​ពលករ​មាន​ការ​ងារ​ធ្វើ​ជាប្រ​ចាំ​សម្រេច​ជាង​ ៩៥%; អត្រា​គ្រួ​សារ​ដែល​មាន​អគ្គិ​សនីប្រើ​ប្រាស់​សម្រេច​ជាង​ ៩៩%៘ ៕​

                                                              លីធាន​-លីសៀ​ 

ចែករំលែកអត្ថបទ