កំសាន្ត និពន្ធ

14/04/2022 - 07:19

ពិធីផ្ទេរតំណែងរវាងគោនិងខ្លា

ព្រហស្បតិ៍តិថីថ្ងៃដប់បីកើត

ត្រូវថ្ងៃដប់បួននៃខែមេសា

វេលាម៉ោងដប់សូន្យនាទីព្រឹក

ឱកាសឈានចូលសង្រ្កាន្តឆ្នាំថ្មី

កិរិណីទេវីអង្គទេព្តាថ្មី

ដែនជម្ពូទ្វីបត្រជំត្រជាក់

ស្គរជ័យបីបទកំណត់សញ្ញា

នូវអស់រេហ៍ពលគាល់តាមលំអាន

គោក្រោកឡើងឈរបន្ទរសំឡេង

លើកពីស្នាដៃដែលខ្លួនកាន់ការ

ហៃ! អនុជខ្លាចូរបាផ្ទៀងស្ដាប់

ប្រជាប្រឹងប្រែងខ្នះខ្នែងលកលៃ

សេដ្ឋកិច្ច-សង្គមដំណើរការល្អ

គោលការណ៍បក្សរដ្ឋប្រាកដជាក់ស្បាន់  

តាំងពីប្រឡាយស្ពានថ្នល់ទឹកភ្លើង

មន្ទីរពេទ្យសាលារៀនគ្រប់កន្លែង

ភូមិស្រុកឥឡូវបៃតង ជ្រះ ស្អាត

ស្ថិរភាពសង្គមលំនឹងណាស់ថ្លៃ

ក្រុងស្រែជនបទវិវឌ្ឍន៍ខ្លាំងណាស់

វិនិយោគទាំងព្រមមិនថាទីណា

ហៃ! អនុជខ្លាកិច្ចការច្រើនណាស់ 

លទ្ធផលការងារឆ្នាំកន្លងធ្វើ

ពិសេសឆ្នាំនេះប្រសើរអស្ចារ្យ

មហាសន្និបាតបក្សលើកទីដប់បី 

កិច្ចការបោះឆ្នោតតំណាងរដ្ឋសភា

ទូទាំងប្រទេសសស្រាំសស្រាក់

បំផុសស្មារតីសាមគ្គីជនជាតិ

ដើម្បីមាតុភូមិវៀតណាមស្នេហា

ទោះបីស្ថានភាពជំងឺរាតត្បាត

ប្ដេជ្ញាប្រយុទ្ធប្រឆាំងទប់ទល់

ដូច្នេះគ្រប់គ្នាចូលប្រកាន់ខ្ជាប់

ចូលរួមប្រយុទ្ធទប់ស្កាត់បង្ការ

ឥឡូវពេលនេះបងសូមប្រគល់

ជូនដល់អនុជពូជអ្នកក្លាហាន

ខ្លាក្រោកស្វាគមន៍ជំនុំសន្និបាត  

ដើរតាមមាគ៌ាបក្សរដ្ឋបន្ត

បន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ពង្រឹងសាមគ្គីកសាងទឹកដី

សង្ក្រាន្តឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី 

ទឹកមុខស្រស់ស្រាយសប្បាយជួបជុំ 

ឆ្នាំខាលនាំជោគលាភសំណាងល្អ

ពុទ្ធពរបួនប្រការកើតមាន​បាន    

 


ខែចេត្រខាងខ្នើតកាលគិម្ហន្តា

តាមក្បួនតម្រាថាចូលឆ្នាំថ្មី។

ថ្ងៃនក្ខត្តឫក្សយាមយោគសិរី

ឆ្នាំខាលសួស្ដីចំចត្វាស័ក។

កាន់ភពផែនដីបីបាច់ពិភ័ក្ដិ

ប្រពៃអន័គ្ឃបានសុខក្សេមក្សាន្ត។

គម្ដែងគោខ្លាទាំងពីរអង្គប្រាណ

កិច្ចផ្ទេរក៏បានស្ដែងស្ដីសាច់ការណ៍។

ឫកពាខែងរ៉ែងថ្លាថ្លែងវាចា

ប្រាយប្រាប់ទៅខ្លាបានយល់សេចក្ដី។

បងនឹងរ៉ាយរ៉ាប់អំពីស្នាដៃ

ម្ចាស់ការព្រួតដៃរួមសាងភូមិឋាន។

អប់រំវប្បធម៌ក៏ល្អថ្កើងថ្កាន

ធានាសុខសាន្តនិរន្តរ៍អង្វែង។

តែងបានរដ្ឋយើងរៀបចំចាត់ចែង

សមរម្យក្រៃលែងជាក់ស្ដែងប្រពៃ។

តាមក្រឹត្យក្រមខ្នាតនៃជនបទថ្មី

ប្រជាសប្បាយប្រកបកិច្ចការ។

គោលការណ៍ជាក់ច្បាស់នៃបក្សរដ្ឋា

ជីវភាពគ្រួសារបានល្អប្រសើរ។

គ្រាន់តែលើកខ្លះបង្ហាញសើៗ

ជាដានដំណើរដល់ប្អូនឆ្នាំថ្មី។

ទូទាំងរដ្ឋាអនុវត្តជោគជ័យ

ប្រជាប្រុសស្រីសាទរស្មោះស្ម័គ្រ។

ទាំងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់

ដាក់ក្ដីជឿជាក់លើបក្សរដ្ឋា។

មិនឱ្យរវាតពីមហាគ្រួសារ

រុងរឿងថ្លៃថ្លាសុភមង្គល។

បង្កវិបត្តិស្មុគស្មាញអំពល់

ក្រោមទិសស្លោកផ្ដល់គឺសារប្រាំកា(៥K)។

អនុវត្តជាប់លាប់ទៅតាមគោលការណ៍

ដើម្បីរក្សាភាពសុខក្សេមក្សាន្ត។

ការងារសេសសល់នៅទាំងប៉ុន្មាន

សម្រេចឱ្យបានជោគជ័យបន្ត។

ប្រកាសពាក្យស័ត្យតាំងចិត្តស្មោះសរ

ប្ដេជ្ញាធ្វើល្អការងារឆ្នាំថ្មី។

វប្បធម៌អប់រំរឹងរឹតល្បាញល្បី

វៀតណាមថ្លាថ្លៃរុងរឿងឧត្តម។

ខេមរាប្រុសស្រីអំណរស្វាគមន៍

រស់ក្រោមទ្រនំនៃភាពសុខសាន្ត។

មង្គលបវរសុខដុមក្សេមក្សាន្ត

កុំបីអាក់ខានតរៀងទៅអើយ៕

ដោយៈ ពេជ្រ សឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ដោយៈ ពេជ្រ សឿន