14/03/2022 - 14:35

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​អា​ណិក​ជន​កំ​ពុង​រស់​នៅ​ធ្វើ​ការ​នៅ​កម្ពុជា​

ទោះ​បីរង​ផល​ប៉ះ​ពាល់​ពីជំងឺ​ COVID-១៩ យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​អា​ណិក​ជន​កំ​ពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែរ​។​

នាយ​ក​មន្ទីរ​កិច្ច​ការ​បរទេស​ វ៉ាន់​កុង​ដូវ ផ្តល់​ជូន​ទឹក​ប្រាក់​ដល់​អា​ណិក​ជន​កម្ពុជា​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​ ២០២២ ។​

តាម​ប្រ​សាសន៍​ លោក​វ៉ាន់​កុង​ដូវ នា​យក​មន្ទីរ​កិច្ច​ការ​បរ​ទេស​ មន្ទីរ​កិច្ច​ការ​បរទេស​បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ស្តីពី​ការ​ងារ​គិត​គូរ​ជីវ​ភាព​អា​ណិក​ជន​នៅ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​។​ ជាច្រើន​ឆ្នាំ​មក​នេះ​ ខេត្ត​បាន​ចុះ​កិច្ច​សន្យា​សហប្រ​តិបត្តិ​ការ​លើ​វិស័យ​ជាច្រើន​ ក្នុង​នោះ​មាន​កិច្ច​ការ​បរទេស​ប្រ​ជា​ជន​ និង​ជន​ជាតិ​វៀត​ណាម​នៅ​ប្រ​ទេស​ក្រៅ​ជាមួយ​នឹង​ខេត្ត​ចំ​នួន​ ៤ នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ រួម​មាន៖ ខេត្ត​កំ​ពត​ កែប​ ព្រះ​សីហនុ​ និង​កោះ​កុង​។​ “តាម​រយៈ​ខ្លឹម​សារ​នៃ​កិច្ច​សន្យា​ កម្លាំង​សមត្ថ​កិច្ច​របស់​ខេត្ត​សហការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​កម្ពុជា​ គ្រប់​គ្រង​ព្រំ​ដែន​និង​ត្រួត​ពិនិត្យ​សកម្ម​ភាព​ចេញ​ចូល​ឆ្លង​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពីរ ដើម្បី​មិន​ឱ្យ​កើត​មាន​ករណី​ឆ្លង​ដែន​ខុស​ច្បាប់​; ទប់​ស្កាត់​ ប្រ​យុទ្ធ​ប្រ​ឆាំង​ទាន់​ពេល​ និង​មាន​ប្រ​សិទ្ធ​ភាព​រាល់​សកម្ម​ភាព​ប្រ​ឆាំង​នឹង​បក្ស​ រដ្ឋ​ ការ​ពារ​រឹង​មាំអធិប​តេយ្យ​ព្រំ​ដែន​ កោះ​ សមុទ្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​” - លោក​វ៉ាន់​កុង​ដូវ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

ចាប់​ពីឆ្នាំ​ ២០២០ មក​ តាម​រយៈ​ស្ថាន​អគ្គ​កុង​ស៊ុល​វៀត​ណាម​ប្រ​ចាំ​នៅ​កម្ពុជា​ បក្ខ​ភាគ​និង​ប្រ​ជា​ជន​ក្នុង​ខេត្ត​បាន​ឧបត្ថម្ភ​អា​ណិក​ជន​ដែល​រស់​នៅ​និង​ធ្វើ​ការ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ សរុប​ទឹក​ប្រាក់​ជាង​ ១,២ ពាន់​លាន​ដុង​; ក្នុង​នោះ​ ឧបត្ថម្ភ​ទាន់​ពេល​ដល់​អា​ណិក​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩ និង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​របស់​វៀត​ណាម​ផង​ដែរ​។​

តាម​ប្រ​សាសន៍ ​លោក​វ៉ូវ​ង៉ុក​លី អគ្គ​ស្ថាន​កុង​ស៊ុល​វៀត​ណាម​ប្រ​ចាំ​នៅ​ខេត្ត​ព្រះ​សីហនុ​ ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដើម្បី​ក្តាប់​បាន​ឆាប់​ស្ថាន​ភាព​មាមីង​ ស្ថាន​អគ្គ​កុង​ស៊ុល​បាន​បង្កើត​ក្រុម​ទំ​នាក់​ទំ​នង​រវាង​ស្ថាន​អគ្គ​កុង​ស៊ុល​ជា​មួយ​នឹង​ប្រ​ធាន​សមាគម​ខ្មែរ​ - វៀត​ណាម​បណ្តា​ខេត្ត​ តាម​រយៈ​កម្ម​វិធី​ Viber។​ ហើយ​ឆ្លង​តាម​រយៈ​ក្រុម​នេះ​ ស្ថាន​អគ្គ​កុង​ស៊ុល​បាន​ផ្សព្វ​ផ្សាយ ធ្វើ​បច្ចុ​ប្បន្ន​ភាព​ជូន​អា​ណិក​ជន​ពីព័ត៌​មាន​នៃ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ ក៏​ដូច​ជា​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​

តាម​ប្រ​សាសន៍​ លោក​វ៉ាន់​កុង​ដូវ រយៈ​ពេល​ខាង​មុខ​ ខេត្ត​នឹង​បន្ត​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ជាក់​ស្តែង​ជា​ច្រើន​ទៀត​ ដើម្បី​ឧបត្ថម្ភ​អា​ណិក​ជន​ដែល​រស់​នៅ​និង​ធ្វើ​ការ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​; បង្ក​លក្ខណ​សម្បត្តិ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អា​ណិក​ជន​វិល​ត្រឡប់​មក​ស្រុក​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​ ដើរ​ទេស​ចរ​ ស្វែង​រក​ឱកាស​ វិនិ​យោគ និង​ធ្វើ​អា​ជីវ​កម្ម​។​ល។​ បន្ត​ការ​ចលនា​ អា​ជីវ​កម្ម​ សប្បុរស​ជន​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ពិសេស​អា​ជីវ​កម្ម​វៀត​ណាម​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ រួម​វិភាគ​ទាន​ ឧបត្ថម្ភ​ បង្ក​លក្ខណៈ​អំ​ពី​ការ​ងារ​ធ្វើ​ មុខ​របរ​រក​ស៊ី​សម្រាប់​អា​ណិក​ជន​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដើម្បី​មាមីង​លំ​នឹង​ជីវ​ភាព​៕​

ឡេស៊ាង​-លីសៀ​ 

ចែករំលែកអត្ថបទ