មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/03/2022 - 14:19

ទឹក​ព្រះ​ទ័យ​របស់​ព្រះ​តេជព្រះ​គុណ​ ត្រឹង​វ៉ាន់​ថា​

ព្រះ​តេជព្រះ​គុណ​ ត្រឹង​វ៉ាន់​ថា​។​

ព្រះតេជព្រះ​គុណ​ ត្រឹង​វ៉ាន់​ថា​ ព្រះ​ចៅ​អធិ​ការ​វត្ត​សេរី​តាម៉ឺន​ ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែង​យក​ព្រះ​ទ័យ​គិត​គូរ​ ប្រ​តិបត្តិ​ល្អ​ការ​ងារ​សាសនា​ អនុវត្ត​ល្អ​ការ​ងារ​សង្គម​ បាន​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​គោរព​រាប់​អាន។​

ឆ្នាំ​ ១៩៩១ យុវជន​ត្រឹង​វ៉ាន់​ថា​ បាន​សាង​ផ្នួសបួស​រៀន​នៅ​វត្ត​សេរី​តាម៉ឺន​។​ អា​ស្រ័យ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​បង្ក​លក្ខណៈ​ឱ្យ​សិក្សា​រៀន​សូត្រ​ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​មាន​ឱកាស​និមន្ត​ទៅ​សិក្សា​ថ្នាក់​ពុទ្ធិ​កសិក្សា​នៅ​តាម​វត្ត​នានា​ និង​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​។​ ឆ្នាំ​ ២០០០ ព្រះ​អង្គ​បាន​ចុះ​ឈ្មោះ​ចេញ​ទៅ​សិក្សា​ផ្នែក​ពុទ្ធិ​កសិក្សា​នៅ​ប្រ​ទេស​ភូមា។​ បន្ទាប់​ពីនោះ​ ព្រះ​អង្គ​បន្ត​កាសិក្សា​ថ្នាក់​អនុបណ្ឌិត​ នៅ​មហា​វិទ្យា​ល័យ​ KELANIYA នៅ​ប្រ​ទេស​សិរី​លង្កា។​ លុះ​ដល់​ឆ្នាំ​ ២០០៨ ព្រះ​អង្គ​បាន​និមន្ត​វិល​ត្រឡប់​មក​វត្ត​កំ​ណើត​វិញ​ រួច​បាន​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ និង​ពុទ្ធ​បរិស័ទ​តែង​តាំង​ជាព្រះ​ចៅ​អធិ​ការ​វត្ត​ រហូត​មក​ទល់​សព្វ​ថ្ងៃ​។​

ដោយ​មាន​ការ​ឯកច្ឆ័ន្ទ​របស់​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ និង​ការ​រួម​វិភាគ​ទាន​របស់​ពុទ្ធ​បរិស័ទ​ ព្រះ​តេជព្រះ​គុណ​ ត្រឹង​វ៉ាន់​ថា​ បាន​កសាង​សម​ណកុដិ​ សាលា​រៀន​ ជួស​ជុល​សាលា​ និង​កសាង​រោង​ភត្ត​ថ្មី​ ។​ល។​ បម្រើ​ដល់​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​។​ ពិសេស​គឺ​កសាង​ព្រះ​វិហារ​ថ្មី​ គិត​ជាទឹក​ប្រាក់​ជាង​ ១៤ ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ ព្រះ​អង្គ​បាន​កសាង​ពុទ្ធ​មណ្ឌល​តាំង​ពីប្រ​សូត ត្រា​ស់​ដឹង​ រហូត​ដល់​ចូល​ព្រះ​និព្វាន​ បង្កើត​ទៅ​ជាទេស​ភាព​ស្ងប់​ស្ងាត់​ ស្រស់​ស្អាត​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​យ៉ាង​កុះ​ករ។​ ព្រះ​តេជព្រះ​គុណ​ ត្រឹង​វ៉ាន់​ថា​ មាន​ថេរដី​កា​៖ “អា​ត្មា​ភាព​បាន​កំ​ណត់​ច្បាស់​ថា​ ក្នុង​នាម​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ ត្រូវ​តែទទួល​ខុស​ត្រូវ​ក្នុង​ការ​កសាង​វត្ត​អា​រាម​ឱ្យ​បាន​ស្អាត​បាត​ ហើយ​គ្រប់​សំ​ណង់​ក្នុង​វត្ត​ទាំង​អស់​ ត្រូវ​តែរឹង​មាំ មាន​គុណ​ភាព​ ម្ល៉ោះ​ហើយ​ពុទ្ធ​បរិស័ទ​តែង​ជឿទុក​ចិត្ត​ ជ្រះ​ថ្លា​ក្នុង​ការ​កសាង​ ទើប​វត្ត​អា​រាម​មានសោ​ភណភាព​ស្រស់​ស្អាត​ដូច​សព្វ​ថ្ងៃ​”។​

ព្រះ​វិហារ​វត្ត​សេរី​តាម៉ឺន​ ។​

ពិសេស​ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ និង​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​ព្រះ​សង្ឃ​សិក្សា​ធម៌​វិន័យ​ និង​អក្សរ​សាស្រ្ត​ជាតិ​។​ បច្ចុ​ប្បន្ន​ ព្រះ​សង្ឃ​គង់​នៅ​វត្ត​សេរី​តាម៉ឺន​ បាន​ចាត់​ទុក​ថា​មាន​កម្រិត​វិជ្ជា​ខ្ពស់​បំ​ផុត​របស់​ខេត្ត​។​ វត្ត​មាន​ព្រះ​សង្ឃ​បញ្ចប់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​ពុទ្ធិ​កសិក្សា​ ៣ អង្គ​ បញ្ចប់​បរិញ្ញា​បត្រ​ ៤ អង្គ​ កំ​ពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ២ អង្គ​ និង​ព្រះ​សង្ឃ​ជាច្រើន​អង្គ​ទៀត​កំ​ពុង​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ និង​រៀន​បាលី​នៅ​តាម​វត្ត​នានា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​។​ ព្រម​ជា​មួយ​នោះ​ ក្នុង​រដូវ​វិស្សមកាល​ វត្ត​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ខ្មែរ​មក​រៀន​សូត្រ​ទៀត​ផង​។​

ព្រះ​តេជព្រះ​គុណ​ ត្រឹង​វ៉ាន់​ថា​ នៅ​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​អង្ករ​ជាង​ ២១ តោន​ បន្លែ​បង្ការ​ជាច្រើន​តោន​ និង​គ្រឿង​ឧបភោគ បរិភោគ​ជាច្រើន​ទៀត​ សម្រាប់​ឧបត្ថម្ភ​ដល់​មាមីង​ខេត្ត​សុក​ត្រាំង​ដែល​កំ​ពុង​ធ្វើ​ការ​នៅ​ខេត្ត​ដុង​ណាយ​ ឡុង​អាង​ និង​ប៊ិញ​យឿង។​ល។​ ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩; និង​ឧបត្ថម្ភ​បាយ​រាប់​ពាន់​ចំ​ណែក​ មាន​ទាំង​មុង ផួយ ខ្នើយ​ដល់​ប្រ​ជា​ជន​ដែល​វិលមក​ពី​តំ​បន់​ផ្ទុះ​ជំងឺ​ធ្វើ​ចត្តា​ឡីស័ក​ប្រ​មូល​ផ្តុំ​នៅ​ភូមិ​ភាគ​។​ ព្រះ​តេជព្រះ​គុណ​ ត្រឹង​វ៉ាន់​ថា​ មាន​ថេរដី​កា​៖ “បំ​ណង​ប្រាថ្នា​មួយ​ជីវិត​របស់​អា​ត្មា​ គឺ​គិត​គូរ​ដល់​ការ​ងារ​សាសនា​ ការ​ងារ​សង្គម​ និង​ចលនា​ពុទ្ធ​បរិស័ទ​រស់​នៅ​សាម​គ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ហេតុ​នេះ​ហើយ​ អា​ត្មា​ភាព​តែង​ចលនា​ពុទ្ធ​បរិស័ទ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ បំ​ផុត​គឺ​អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​ភូមិ​ភាគ​”៕​

យ្វីអាញ់-វិមាន​

ចែករំលែកអត្ថបទ