28/02/2022 - 10:04

បាក​លីវ​ អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺ​ណាម​បូ​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ទើប​ប្រ​កាស​ដាក់​ចេញ​គម្រោង​អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​សិល្បៈ​ចម្រៀង​ដើង​កាតាយ​ទឺ​ណាម​បូ​ លើ​ភូមិ​សាស្ត្រ​ខេត្ត​ ដំណាក់​កាល​ ២០២១-២០២៥។​

ស្ដូបអនុ​ស្សាវរីយ៍​សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺ​ណាម​បូ​ និង​តន្ត្រី​ករ​កាវ​វ៉ាន់​ឡូវ នៅ​បាក​លីវ​ គឺ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​និង​សិក្សា​ស្រាវ​ជ្រាវ​។​

តាម​គម្រោង​ ខេត្ត​បាក​លីវ​នឹង​កសាង​ ព្រម​ទាំង​រក្សា​នៅ​គ្រប់​ភូមិ​ អនុសង្កាត់​ ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ សាលា​មហា​វិទ្យល័យ​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​សាកល​វិទ្យា​ល័យ​ យ៉ាង​តិច​បំ​ផុត​មាន​ក្លិប​ចម្រៀង​ដើង​កា​តាយ​ទឺ​មួយ​សកម្ម​ភាព​។​ ចាត់​តាំង​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺ​ដោយ​រូប​ភាព​សម​ស្រប​ជាច្រើន​ដល់​មជ្ឈ​មណ្ឌល​វប្ប​ធម៌​-កីឡា​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​និង​ក្លិប​សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺ​នៅ​តាម​ភូមិ​ អនុសង្កាត់​។​ ពិសេស​ គឺ​មជ្ឈ​មណ្ឌល​ស្រុក​ ទីរួម​ខេត្ត​និង​ក្រុង​ ត្រូវ​មាន​ផ្លាក​សម្រាប់​ឃោសនា​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺណាម​បូ​។​ ទន្ទឹម​នឹង​នោះ​ ចលនា​សិល្បករ​ឆ្នើម​ៗ​ សិល្ប​ករ​ប្រ​ជា​ជន​ បង្ហាត់​បង្រៀន​ ចម្រៀង​ដើង​កា​តាយ​ទឺ​ណាម​បូ​ដល់​សមាជិក​ក្លិប​សម្ព័ន្ធ​យុវ​ជន​ សមាជិក​សមាគម​និស្សិត​ សិស្ស​សាលា​...៘ នៅ​តាម​បណ្តា​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ និង​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​សា​កល​វិទ្យា​ល័យ​មធ្យម​សិក្សា​វិជ្ជា​ជីវៈ អនុ​មហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​ក្នុង​ខេត្ត​។​ គម្រោង​នេះ​ សំ​ដៅ​លើក​កម្ពស់​ស្មារតី​ទទួល​បន្ទុក​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ និង​ទូទាំង​សង្គម​ ក្នុង​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺ​ណាម​បូ​។​ បង្ក​ភាព​ងាយ​ស្រួល​ដល់​កង​ជួរ​កវី​និពន្ធ​ សិល្បករ​ -ការិ​នី ដោះ​ប្តូរ​ រៀន​សូត្រ​ បង្កើន​វិជ្ជា​ជីវៈ។​ ជា​ជំ​ហាន​ៗ​លើក​កម្ពស់​គុណ​ភាព​និង​អភិវឌ្ឍ​ជាង​ទៀត​នូវ​ចលនា​ចម្រៀង​ដើងកា​តាយ​ទឺរបស់​ភូមិ​ភាគ​នានា​។​ បម្រើ​សេចក្ដី​ត្រូវ​ការ​ខាង​វប្ប​ធម៌​ស្មារតី​និង​បម្រើ​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។​

អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ កាវ​ស្វឹង​ធូវ៉ឹង បញ្ជាក់​៖ “ខេត្ត​កសាង​គម្រោង​នេះ​ គឺ​ចាំ​បាច់​ណាស់​ រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​ដ៏​ពិសេស​នៃ​ចម្រៀង​ដើង​កា​តាយ​ទឺ​ណាម​បូ​របស់​ភូមិ​ភាគ​។​ ទន្ទឹម​នឹង​នោះ​ ក៏​បន្ត​អភិរក្ស​និង​ផ្ទេរ​បន្ត​ដល់​យុវ​ជន​ជំនាន់​ក្រោយ​។​ បញ្ជាក់​ពីតម្លៃ​ដ៏​ធំ​ធេង​របស់​សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺ​ណាម​បូ​ គឺ​ជា​ទម្រង់​សិល្បៈ​មួយ​បាន​យូណេស្កូ​ស្ងើច​សរ​សើរ​ និង​ទទួល​ស្គាល់​ជា​បេតិ​កភ័ណ្ឌ​វប្ប​ធម៌​អរូបី​តំ​ណាង​មនុស្ស​ជាតិ​។​ ជា​ពិសេស​ គម្រោង​បាន​រួម​ចំ​ណែក​អនុវត្ត​ល្អ​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម​ V អា​ណត្តិ​កាល​ VIII ស្ដី​ពី“ការ​កសាង​និង​អភិវឌ្ឍ​ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​” សេចក្តី​សម្រេច​ចិត្ត​លេខ​ ២៣-NQ/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ ស្តីពី​“ការ​បន្ត​កសាង​និង​អភិវឌ្ឍ​អក្សរ​សិល្ប៍​និង​សិល្បៈ​ក្នុង​សម័យ​កាល​ថ្មី​”៕​

យ្វីអាញ-លេង​មី

ចែករំលែកអត្ថបទ