ដើម្បីបង្ការ បញ្ចៀសគ្រោះថ្នាក់ ធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃពេលចូលរួមចរាចរណ៍ សមាគមសហព័ន្ធនារីខណ្ឌនិញកេវ បានផ្សព្វផ្សាយនូវសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីចលនាសមាជិកព្រួតដៃរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់ទីក្រុង។ សមាគមគ្រប់លំដាប់ថ្នាក់ ក៏បានបង្កើតក្លិបនិងទម្រង់ប្រកបដោយប្រសិទ្ធភាព មានដូច៖ “គ្រួសារសមាជិកនារីធានាពាក់មួកសុវត្ថិភាពឱ្យកុមារពេលចូលរួមចរាចរណ៍- ដើម្បីសុវត្ថិភាពកុមារ” “នារីជាមួយនឹងសុវត្ថិភាពចរាចរណ៍” “គ្រប់គ្រង អប់រំកូនចៅក្នុងគ្រួសារមិនប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍”។ល។ បងស្រីង្វៀងធីម៉ាយ នៅសង្កាត់តឹងអាង រៀបរាប់៖ “ពេលចូលរួមចរាចរណ៍មានឌុបកូន ខ្ញុំតែងរលឹកកូនពាក់មួកសុវត្ថិភាព មិនត្រូវប្រលែងគ្នាពេលជិះមូតូ ដើម្បីធានាសុវត្ថិភាព។ ខ្ញុំក៏អប់រំកូនពីចំណេះដឹងច្បាប់ចរាចរណ៍ ពេលដល់ភ្លើងស្តូបត្រូវគោរពភ្លើងសញ្ញាចរាចរណ៍; បើកបរត្រូវគន្លងផ្លូវ មិនរត់បញ្រ្ចាសទិស បើកភ្លើងសញ្ញាពេលបត់ឆ្វេងស្តាំ។ល។ ជួយឱ្យកូនលើកកម្ពស់ស្មារតីគោរពច្បាប់”។
សមាគមសហព័ន្ធនារីខណ្ឌនិញកេវគ្រប់លំដាប់ថ្នាក់ បើកយុទ្ធនាការអនាម័យបរិស្ថាន រក្សាសោភ័ណភាពទីក្រុង។ រូបថត៖ សហការី
បច្ចុប្បន្ន ទម្រង់”នារីបញ្ចេញមតិ ពិសាគ្រឿងស្រវឹងត្រូវទទួលខុសត្រូវក្នុងការអនុវត្តសុវត្ថិភាពចរាចរណ៍ ដើម្បីសុភមង្គលគ្រួសារនិងសហគមន៍” ត្រូវបានផ្សព្វផ្សាយនៅសង្កាត់ចំនួន ១១ ដោយមានសមាជិកចូលរួម ៤៤០ នាក់។ ក្រៅពីនោះ សង្កាត់នានានៅទាំងផ្សព្វផ្សាយទម្រង់ផ្សេងៗ សមស្របនឹងភូមិសាស្រ្តនីមួយៗ មានដូច៖ “មិនទន្រ្ទានទ្រូងផ្លូវ ចិញ្ចើមថ្នល់” (សង្កាត់អាងហ្វា); “នារីជាមួយនឹងវប្បធម៌ចរាចរណ៍ (សង្កាត់អាងកឺ) “នារីអាងខាញ់ខ្នះខ្នែងចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់”។ល។ តាមប្រសាសន៍ បងស្រីលឺវធូត្រាង ប្រធានសមាគមសហព័ន្ធនារីសង្កាត់អាងខាញ់ បងប្អូនសមាជិកាតែងខ្នះខ្នែងចូលរួមចលនាដោយសកម្មភាពជាក់ស្តែង និងមានអត្ថន័យ។ នៅរាល់ពេលប្រជុំក្រុមម្តងៗ បងប្អូនសមាជិកា តែងពិភាក្សា ក្រើនរំលឹកគ្នាត្រូវប្រតិបត្តិម៉ឺងម៉ាត់ ច្បាប់ចរាចរណ៍ផ្លូវគោក។ ក្រៅពីនោះ បងប្អូនសមាជិកានៅទាំងខ្នះខ្នែងចលនាសមាជិកក្នុងគ្រួសារគោរពច្បាប់ចរាចរណ៍។ នៅសង្កាត់ហឹងឡើយ សមាជិកតែងសហការធ្វើអនាម័យសម្អាតផ្លូវ ជួសជុលកំណាត់ផ្លូវលំដែលខូចខាត រំលឹកអ្នកជួញដូរអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់ មិនដាក់ទំនិញ ប៉ាណូផ្សាយពាណិជ្ជកម្មទន្រ្ទានទ្រូងផ្លូវ ចិញ្ចើមថ្នល់ បាំងផ្លូវប៉ះពាល់ដល់មធ្យោបាយបើកបរទៅមក។
លោកស្រីង្វៀងធីហុងង៉ា ប្រធានសមាគមសហព័ន្ធនារីខណ្ឌនិញកេវ ឱ្យដឹង៖ “សមាគមនារីគ្រប់លំដាប់ថ្នាប់លើភូមិសាស្រ្ត តែងជំរុញមាំការផ្សព្វផ្សាយដល់សមាជិកនិងប្រជាជននូវចំណេះដឹងច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់ទីក្រុង។ល។ ដោយរូបភាពយ៉ាងសម្បូរបែប។ បណ្តាចលនា”នារីជាមួយវប្បធម៌ចរាចរណ៍” “នារីនិយាយថាទេជាមួយគ្រោះថ្នាក់ចរាចរណ៍”។ល។ ត្រូវបានសមាជិកចូលរួមគាំទ្រយ៉ាងពេញទំហឹង និងរីកសាយភាយដល់គ្រួសារជាច្រើន។ ពិសេស នៅឆ្នាំ ២០២១ សមាគមសហព័ន្ធនារីខណ្ឌ បង្កើតបានទម្រង់ថ្មីៗជាច្រើន ដូច៖ “នារីអនុវត្តស្វ័យគ្រប់គ្រង រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ សុវត្ថិភាពចំណីអាហារ អនាម័យបរិស្ថាន” ដំណើរការប្រកបដោយប្រសិទ្ធភាព។ តាមរយៈនោះ រួមចំណែកជាមួយគណៈ ផ្នែក អង្គការមហាជននានារក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ កសាងផ្នត់រស់នៅស៊ីវិល័យ”៕
យោង៖ កាសែតកឹងធើ-មុនី