មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/02/2022 - 08:33

នាំ​ដំណាំ​ឈើ​ហូប​ផ្លែ​សុក​ត្រាំង​ទៅ​កាន់​ទីផ្សា​របរទេស​

ក្រូច​ថ្លុង​ គឺ​ជាដំ​ណាំ​ឈើ​ហូប​ផ្លែ​ពិសេស​របស់​ខេត្ត​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សា​របរទេស​។​

លោក​ស្រី​ហូធីកឹមដាវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ អំ​ណះអំ​ណាង​៖ គម្រោង​អភិវឌ្ឍ​ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​ជា​ផលិត​ផល​ពិសេស​ខេត្ត​សុក​ត្រាំង​ ដំណាក់​កាល​ ២០១៨-២០២២ និង​កំ​ណត់​ទិស​ដល់​ឆ្នាំ​ ២០២៥ បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាវិជ្ជ​មាន​ និង​បើក​ចេញ​ទិស​ដៅ​អភិវឌ្ឍ​ថ្មី​មួយ​សម្រាប់​ផលិត​ផល​ដំណាំ​ឈើ​ហូប​ផ្លែ​របស់​ខេត្ត​។​ គម្រោង​បាន​រួម​ចំ​ណែក​បង្កើត​ការ​ងារ​ធ្វើ​ និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​កសិករ​ បង្កើន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ចម្ការ​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​។​ ក្រៅ​ពីនោះ​ គម្រោង​នៅ​ទាំង​អនុវត្ត​ល្អ​ការ​រៀប​ចំ​ផែន​ការ​តំ​បន់​ជំនាញ​ដំណាំ​ឈើ​ហូប​ផ្លែ​ សកម្ម​ឧបត្ថម្ភ​កសិករ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ឈើ​ហូប​ផ្លែ​; កសាង​និង​ពង្រឹង​ លើក​កម្ពស់​សកម្ម​ភាព​របស់​សហករណ៍​ ក្រុម​សហ​ការ។​ បំ​ផុត​គឺ​កសាង​តំ​បន់​ដាំ​សម្រេច​បទ​ដ្ឋាន​ ផ្គត់​ផ្គង់​លេខ​កូដ​បម្រើ​នីហរ័ណ​ចេញ​ទៅ​ទីផ្សា​រ ដូច​ជា​៖ សហ​រដ្ឋ​អា​មេរិក​អូស្ត្រា​លី​ នូវ​ែលសែ​ឡង់​ និង​សហភាព​អឺរ៉ុប​។​ សន្សឹម​ៗ​នាំ​ដំណាំ​ឈើ​ហូប​ផ្លែ​របស់​ខេត្ត​សុក​ត្រាំង​បោះ​ជំហាន​ទៅ​កាន់​ទីផ្សា​របរ​ទេស​។​

គម្រោង​អភិ​វឌ្ឍដំណាំ​ឈើ​ហូប​ផ្លែ​ដែល​ជា​ផលិត​ផលពិសេស​ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​តាម​ស្រុក​ ទីរួម​ខេត្ត​ចំ​នួន​ ៧ គឺ​៖ កេសាច់ ឡុង​ភូ កូវ​ឡាវ​យុង មីទូ ចូវ​ថាញ់ វិញ​ចូវ​ និង​ង៉ាណាំ។​ មក​ទល់​ពេល​នេះ​ ខេត្ត​សុក​ត្រាំង​មាន​ផលិត​ផលផ្លែ​ឈើ​ចំ​នួន​ ១៤ មុខ​ និង​ផលិត​ផល​ច្នៃ​ពីផ្លែ​ឈើ​របស់​សហករណ៍​ពីគម្រោង​សម្រេច​បទ​ដ្ឋាន​ OCOP ពីផ្កាយ ៣ ដល់​ផ្កាយ ៤ ដូច​ជា​៖ ក្រូច​ថ្លុង​ត្រឿង​ផាក ស្រាក្រូច​ពោធិ៍​សាត់​ តំ​ណាប់​សម្បក​ក្រូច​ពោធិ៍​សាត់​សម្ងួត​ទន់ និង​តែ​ទៀប​បន្លា​វិញ​កៀង​ជាដើម​៕​       

                       យ្វីអាញ់-វិមាន​

  

ចែករំលែកអត្ថបទ