07/02/2022 - 14:21

ទឹក​ចិត្ត​របស់​គ្រូ​ពេទ្យ​យោធា​

ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំងឺ​ COVID-១៩ នៅ​ប្រ​ឈម​នឹង​ការ​លំ​បាក​ គ្រោះ​ថ្នាក់​ជាច្រើន​។​ ប៉ុន្តែ​ដោយ​ស្មារតី​ជាកង​ទ័ព​ ជម្នះ​គ្រប់​ឧបសគ្គ​ យុទ្ធ​ជន​ វេជ្ជ​បណ្ឌិត​នៃ​កង​កម្លាំង​ពេទ្យ​យោធា​ កំ​ពុង​រួម​ដំណើរ​ជួយ​ដល់​បណ្ដា​ខេត្ត​ ក្រុង​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​

ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​យោធា​កំ​ពុង​ព្យា​បាល​អ្នក​ជំងឺ​ COVID-១៩ ធ្ងន់​នៅ​
មន្ទីរ​ពេទ្យ​របេងសួត​ក្រុង​កឹង​ធើ ។​

អនុសេនីយ៍​ឯក​បម្រុង​ វេជ្ជ​បណ្ឌិត​ ង្វៀង​ម៉ាញ​ត្វឹង​ ឯក​ទេស​កម្រិត​ ១ វិទ្យា​ស្ថាន​ពេទ្យ​យោធា​ (សមាជិក​ក្រុម​ពេទ្យ​យោធា​នៃ​ក្រសួង​ការ​ពារ​ជាតិ​ មក​ជួយ​តំ​បន់​តីណាម​បូ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩) កំ​ពុង​ធ្វើ​ការ​នៅ​ក្រុម​សុខា​ភិបាល​ចល័ត​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​រ៉ាយ​រ៉ាប់​ថា​ យប់​ណា​គាត់​ក៏​ទទួល​ទូរ​ស័ព្ទ​ហៅ​មក​ និង​ត្រូវ​បក​ស្រាយ​ ផ្ដល់​ពិគ្រោះ​ជូន​អ្នក​ជំងឺ​ គ្រួ​សារ​អ្នក​ជំងឺ​ មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ។​ ចួន​ថ្ងៃ​ខ្លះ​ មាន​ករណី​ F0 ពីរ​បី​នាក់​ដែល​ព្យា​បាល​ នៅ​ផ្ទះ​ជំងឺ​ប្រែ​ធ្ងន់​ ក្រុម​សុខា​ភិបាល​ក៏​ប្រ​ញាប់​ទៅ​ដល់​ផ្ទះ​សង្រ្គោះ​អ្នក​ជំងឺ​។​ “នេះ​ជាលើក​ទីពីរ ខ្ញុំ​បាន​បង្កើន​មក​ជួយ​ភូមិ​ភាគ​ខាង​ត្បូង​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ លើក​ដំបូង​ ខ្ញុំ​ទៅ​ក្រុង​ហូជីមិញ​ ហើយ​ប្រ​ពន្ធ​ក៏​សម្រាល​កូន​ច្បង​។​ ឥឡូ​វនេះ​ កូន​ខ្ញុំ​មាន​អា​យុ​ជាង​ ២ ខែ ហើយ​ មិន​ទាន់​បាន​ទៅ​ជួប​មុខ​កូន​ផង​ក៏​បន្ត​ដំណើរ​មក​កាន់​ខេត្ត​ត្រា​វិញ​។​ ទោះ​បីនឹក​ប្រ​ពន្ធ​កូន​ក៏​ដោយ​ ប៉ុន្តែ​ក្នុង​ពេល​ប្រ​ជា​ជន​ត្រូវ​ការ​ ខ្ញុំ​ត្រូវ​ទុក​ម្តុំ​សិន ហើយ​ខិត​ខំ​សម្រេច​ល្អ​នូវ​ភារកិច្ច​” អនុ​សេនីយ៍​ឯក​បម្រុង​ ង្វៀង​ម៉ាញ​ត្វឹង​ បាន​សំ​ណេះ​សំ​ណាល​ដូច្នេះ​។​

វេជ្ជ​បណ្ឌិត​យោធា​គ្រប់​រូប​មក​ជំនួយ​តំ​បន់​តីណាម​បូ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​សុទ្ធ​តែ​មាន​សុទិដ្ឋិ​និយម​ ដោយ​បេជ្ញា​ចិត្ត​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ “មិន​ឈ្នះ​មិន​ទៅ​ស្រុក​”។​ វរសេនីយ៍​ឯក​បម្រុង​ ឌិញ​ស្វឹង​ណាម​ ប្រ​ធាន​ក្រុម​ពេទ្យ​យោធា​ បង្កើន​មក​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “បង​ប្អូន​កម្មា​ភិបាល​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ ខណៈ​ពេល​បាន​អង្គ​ភាព​ជ្រើស​រើស​ចូល​រួម​បង្កើន​កម្លាំង​ដល់​ជួរ​មុខ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ តាម​អ្នក​ណាក៏​រីក​រាយ​ មោទនភាព​ ព្រោះ​បាន​រួម​កម្លាំង​ស្ដួចស្ដើង​របស់​ខ្លួន​ ដើម្បី​ជួយ​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ​ខាង​ត្បូង​។​ ខណៈ​ពេល​ចូល​មក​ដល់​ ក៏​ម្នី​ម្នាលំ​នឹង​កន្លែង​ស្នាក់​នៅ​ ហូប​ចុកនៅ​កន្លែង​ ពេទ្យ​បំ​ពេញ​ភារកិច្ច​ ដើម្បី​ចាប់​ដៃ​អនុវត្ត​ភារ​កិច្ច​ភ្លាម​”។​ អនុសេនីយ៍​ឯក​ ភុង​តៀង​យ៉ាង​ វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ ៣៥៤ មក​ជួយ​ព្យា​បាល​អ្នក​ជំងឺ​ COVID-១៩ នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ ចែក​រំលែក​៖ “ថ្ងៃ​ណាបញ្ជូន​អ្នក​ជំងឺ​ធ្ងន់​ ២ ទៅ​ ៣ នាក់​ចុះ​ព្យា​បាល​នៅ​ជាន់​ក្រោម​ គឺ​ថ្ងៃ​នោះ​សប្បាយ​ក្នុង​ចិត្ត​ណាស់​។​ ការ​ចែក​ដៃ​ជាមួយ​អ្នក​ជំងឺ​ធ្ងន់​ ទទួល​ពាក្យ​អរ​គុណ​ អំ​ពី​សំ​ណាក់​អ្នក​ជំងឺ​ យើង​ខ្ញុំ​រំភើប​ចិត្ត​ក្រៃ​លែង​។​ នោះ​គឺ​របស់​ដ៏​មាន​តម្លៃ​ដែល​គ្រូ​ពេទ្យ​យើង​ខ្ញុំ​តែង​ចង់​បាន​”។​ ក្រោយ​រយៈ​ពេល​ ១០ ថ្ងៃ​ទប់​ទល់​ជាមួយ​ជំងឺ​ COVID-១៩ លោក​ង្វៀង​ ហ.ដ នៅ​ខ័ណ្ឌ​និញកេវ​ ក្រុង​កឹង​ធើ រ៉ាយ​រ៉ាប់​៖ “ ដោយ​សារ​មាន​ជំងឺ​ប្រ​ចាំ​កាយ​ បាន​ជាជំងឺ​ខ្ញុំ​ប្រែប្រួល​ធ្ងន់​យ៉ាង​ឆាប់​។​ ប្រ​សិន​បើ​គ្មាន​កង​ជួរ​គ្រូ​ពេទ្យ​ ថែទាំ​អស់​ពីចិត្ត​ពីថ្លើម​ទេនោះ​ ខ្ញុំ​មិន​សង្ឃឹម​ថា​ អាច​ក្រោក​អង្គុយ​ មាន​ជីវិត​រស់​រាននោះ​ទេ”។​

 តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ឯក​ទេស​ ២ ត្រឹង​ក្វឹក​ល្វឹង​ នាយក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ ការ​បញ្ជូន​កង​កម្លាំង​មក​ជំនួយ​ទាន់​ពេល​របស់​កង​ជួរ​គ្រូ​ពេទ្យ​យោធា​ បាន​បង្ក​ជាកម្លាំង​ចលករ​យ៉ាង​ធំ​សម្រាប់​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ទាំង​មូល​ឆ្លង​កាត់​ការ​លំ​បាក​ពេល​នេះ៕​ 

                   ធ្វីអា​ង​ - ថាច់​ធី

ចែករំលែកអត្ថបទ