10/01/2022 - 08:55

យុវ​ជន​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ ខ្នះ​ខ្នែង​បំ​ពេញ​កាតព្វ​កិច្ច​យោធា​

គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ ស្ថាប័ន​យោ​ធាឃុំ​មិញ​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​ តែង​ផ្សព្វ​ផ្សាយ​លើក​ទឹក​ចិត្ត​យុវ​ជន​ជារឿយ​ៗ​ ក្នុង​នោះ​ មាន​យុវ​ជន​ខ្មែរ​ជា​ច្រើន​រូប​បាន​សកម្ម​ ស្ម័គ្រ​ចិត្ត​ ចូល​បម្រើ​កង​ជួរ​ទ័ព​។​

កម្មា​ភិបាល​គណៈ​បញ្ជា​ការ​យោធា​ឃុំ​មិញ​ហ្វា ស្រុក​ចូវ​ថាញ់ ជួប​សំ​ណេះ​សំ​ណាល​និង​ផ្សព្វ​ផ្សាយ អំ​ពី​ការ​ជម្រើស​យោ​ធិន​ជាមួយ​គ្រួ​សារ​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​។​

ឃុំ​មិញ​ហ្វា​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា​ប្រ​មាណ​ ៦០% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ឃុំ​។​ ប្រ​ជា​ជន​រស់​នៅ​សំ​ខាន់​គឺ​ប្រ​កប​របរ​ផលិត​កសិកម្ម​ យុវជន​ឋិត​ក្នុង​វ័យ​ចូល​បម្រើ​កង​ជួរ​ទ័ព​ភាគ​ច្រើន​តែង​ទៅ​ធ្វើ​ការ​រក​ស៊ី​នៅ​ស្រុក​ឆ្ងាយ​។​ ទោះ​បីដូច្នោះ​ក្ដី​ រៀង​រាល់​ឆ្នាំ​ ឱ្យ​តែដល់​ពេល​កំ​ណត់​ជម្រើស​យោ​ធិន​ គឺ​យុវ​ជន​តែង​មាន​មុខ​នៅ​ភូមិ​ភាគ​ដើម្បី​ចូល​បម្រើ​កង​ជួរ​ទ័ព​តាម​សេច​ក្តី​កំ​ណត់​។​ លោក​យ័ញ​តឹង​ មេបញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​មិញ​ហ្វា ឱ្យ​ដឹង​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ឃុំ​ជម្រើស​យោ​ធិន​ចាប់​ពី ១៦ ដល់​ ១៩ នាក់​ សម្រេច​អត្រា​ ១០០%។​ មាន​ឆ្នាំ​ខ្លះ​ ឃុំ​ជម្រើស​យោ​ធិន​ច្រើន​បំ​ផុត​ ៣៣ នាក់​។​ ក្នុង​ចំ​ណោម​យុវ​ជន​ដែល​ជាប់​ជម្រើស​ជារៀង​រាល់​ឆ្នាំ​គឺ​មាន​យុវ​ជន​ខ្មែរ​ប្រ​មាណ​ ៦០%។​ ប្រ​ការ​គួរ​ឱ្យ​រីក​រាយ​គឺ​យុវ​ជន​ជាប់​ជម្រើស​ទាំង​ ១០០% បាន​សរ​សេរ​លិខិត​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ជួរ​ទ័ព​; គ្មាន​ករណី​គេច​វេះ​ប្រ​ឆាំង​កាតព្វ​កិច្ច​ឡើយ​។​

អនុវត្ត​ការ​ងារ​ជម្រើស​យោ​ធិន​ឆ្នាំ​ ២០២២ ចំ​ពោះ​មុខ​ស្ថាន​ភាព​ជំងឺ​ COVID - ១៩ ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ស្ថាប័ន​យោ​ធាបាន​ខ្នះ​ខ្នែង​ ធ្វើ​សេនា​ធិការ​ជូន​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោធា​ ឃុំ​ចង្អុល​ការ​អនុវត្ត​ល្អ​ដំណាក់​កាល​ក្ដាប់​ប្រ​ភព​ពល​រដ្ឋ​ក្នុង​វ័យ​ត្រៀម​ចូល​បម្រើ​កង​ជួរ​ទ័ព​។​ ដំណាក់​កាល​ពិនិត្យ​ជម្រើស​ ពិនិត្យ​សុខ​ភាព​បំ​ពេញ​កាតព្វ​កិច្ច​យោធា​ ការ​ជ្រើស​រើស​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ហ្មត់​ចត់​ ប្រ​កាស​ជា​ចំ​ហ ប្រ​ជា​ធិប​តេយ្យ​។​ ឆ្លង​តាម​រយៈ​នោះ​ ទូទាំង​ឃុំ​បាន​ក្ដាប់​ប្រ​ភព​ពល​រដ្ឋ​ត្រៀម​ចូល​បម្រើ​កង​ជួរ​ទ័ព​ ១.៣៤៨ នាក់​ និង​កោះ​ហៅ​ដំបូង​ចំ​នួន​ ១១៣ នាក់​។​ មក​ទល់​ពេល​នេះ​ ជម្រើស​បាន​ពល​រដ្ឋ​ ៥៦ នាក់​គ្រប់​លក្ខណៈ​ពិនិត្យ​សុខ​ភាព​បំ​ពេញ​កាត​ព្វ​កិច្ច​យោធា​នៅ​ថ្នាក់​ស្រុក​។​

អាច​និយាយ​បាន​ថា​ ការ​ងារ​ជម្រើស​យោ​ធិន​នៅ​ឃុំ​មិញ​ហ្វា​បង្ក​បាន​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ប្រ​ជា​ជន​។​ លោក​យ័ញ​ថន នៅ​ភូមិ​អាង​ខឿង ឃុំ​មិញ​ហ្វា មាន​កូន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ជួរ​ទ័ព​ឆ្នាំ​២០២០។​ លោក​យ័ញ​ថន ឱ្យ​ដឹង​ បាន​រដ្ឋ​អំ​ណាច​ ស្ថាប័ន​យោ​ធាភូមិ​ភាគ​ផ្សព្វ​ផ្សាយ គ្រួ​សារ​គាត់​ក៏​យល់​បាន​ថា​ ពល​រដ្ឋ​ឋិត​ក្នុង​វ័យ​កំ​ណត់​ត្រូវ​បំ​ពេញ​កាតព្វ​កិច្ច​យោ​ធា​។​ ព្រោះ​ហេតុ​នោះ​ គ្រួ​សារ​បាន​គាំ​ទ្រ​កូន​ប្រុស​ចូល​បម្រើ​កង​ជួរ​ទ័ព​។​ លោក​យ័ញ​ថន ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​កូន​ប្រុស​ខ្ញុំ​កំ​ពុង​បំ​ពេញ​កាតព្វ​កិច្ច​យោ​ធា​នៅ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ថូចូវ​ នៅ​ឃុំ​កោះ​ថូចូវ​ ក្រុង​ភូក្វឹក និង​ជិត​គ្រប់​ឆ្នាំ​ហើយ​ ប្រ​ហែល​ជា​វិល​មក​ផ្ទះ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ឆ្នាំ​ ២០២២ ជាមួយ​គ្រួ​សារ​”។​

ជា​ពលរដ្ឋ​ម្នាក់​ឋិត​ក្នុង​វ័យ​ចូល​បម្រើ​កង​ជួរ​ទ័ព​ ប្អូន​ហ្វិញ​តឹង​ខាង​ កើត​ឆ្នាំ​២០០២ នៅ​ភូមិ​អាង​ខឿង ចែក​រំលែក​៖ “បំ​ណង​ប្រាថ្នា​របស់​ប្អូន​ គឺ​ចូល​បម្រើ​កង​ជួរ​ទ័ព​អនុវត្ត​កាតព្វ​កិច្ច​ ពលរដ្ឋ​និង​ខិត​ខំ​អនុវត្ត​ល្អ​ភារកិច្ច​ ដើម្បី​បម្រើ​ការ​យូរ​អង្វែង​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​”៕​

                                 ឡេស៊ាង​ - ថាច់​ធី

ចែករំលែកអត្ថបទ