ចាប់ពីឆ្នាំ ២០១៦ រហូតមកទល់ពេលនេះ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងសម្រេចកិត្តិនាម “អង្គភាពប្តេជ្ញាឈ្នះ” អាស្រ័យអនុវត្តល្អនូវភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្រ និងរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត។
ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ជូនអង្ករដល់មនុស្សចាស់ដែលមានស្ថានភាពលំបាក (រូបថតកាលជំងឺCOVID-១៩ មិនទាន់រាតត្បាត)។
តាមប្រសាសន៍វរសេនីយ៍ទោ ត្រឿងមិញហុង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ដើម្បីចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះសម្រេចប្រសិទ្ធភាពខ្ពស់ ថ្នាក់ដឹកនាំ មេបញ្ជាការអង្គភាព តែងផ្ដោតការចង្អុលការនិងគ្រប់គ្រងកម្មាភិបាល យុទ្ធជន រក្សាវិន័យ គោរពវិន័យម៉ឺងម៉ាត់ ធានាសុវត្ថិភាពក្នុងការហ្វឹកហ្វឺន ផលិតកម្ម និងអនុវត្តល្អ របៀបរៀបរយ អាកប្បកិរិយាការងាររបស់កម្មាភិបាល យុទ្ធជន។ ខ្លឹមសារ និងភាគកម្រិតនៃចលនាបានធ្វើឱ្យជាក់ស្តែងដោយច្បាមភារកិច្ចនយោបាយ និងបានផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្អិតល្មួត ផ្សារភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំងមុខជំនាញ និងរបស់ភូមិភាគ។ ផ្អែកលើមូលដ្ឋាននោះ សមូហភាព បុគ្គល បានចុះឈ្មោះខ្លឹមសារអនុវត្ត រៀងរាល់ខែដកពិសោធន៍ការងារដែលធ្វើបាន និងធ្វើមិនទាន់បាន ដើម្បីជម្នះកែលម្អឱ្យបានទាន់ពេល។ ជាមួយនឹងផែនការជាក់ស្តែង ឆ្នាំ ២០២១ អង្គភាពបានសម្រេចខ្លឹមសារនិងភាគកម្រិតប្រឡង ប្រណាំង ១០០%។ ជាក់ស្តែង អង្គភាពបានធ្វើសេនាធិការជូនភូមិភាគរៀបចំជោគជ័យទីតាំងគំរូអំពី ”ទិវាការពារព្រំដែនទូទាំងប្រជាជន” ចុះទៅសួរសុខទុក្ខនិងជូនអំណោយចំនួន ១១៥ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គិតជាទឹកប្រាក់សរុបជាង ៣៧ លានដុង ជូនអាហារូបករណ៍ចំនួន ៤០ ចំណែកដល់សិស្សក្រីក្រដែលមានស្ថានភាពលំបាក (ក្នុងមួយចំណែកតម្លៃ ១ លានដុង) ប្រគល់ជូនផ្ទះ”មហាសាមគ្គី”ចំនួន ៨ ខ្នង ទង់ជាតិចំនួន ៤៦០ ឆាយាលក្ខណ៍អ៊ំហូ ១២០ ផ្ទាំង និងអាវពោងចំនួន ៦០ ដើម្បីនេសាទករនឹងនរចិត្តច្បាមសមុទ្រ។ ទន្ទឹមនឹងនោះ អនុវត្តកម្មវិធី “និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់ប្រជាជនតំបន់សមុទ្រ” ជូនអំណោយ ៤៤ ចំណែកដល់គ្រួសារគោលនយោបាយ មនុស្សចាស់មានស្ថានភាពលំបាក ជូនអង្ករជាង ១៤ តោន និងរបស់របរប្រើប្រាស់ចាំបាច់ជូនគ្រួសារដែលមានស្ថានភាពលំបាកខ្លាំងរងផលប៉ះពាល់ដោយជំងឺ COVID-១៩ជាដើម។
វរសេនីយ៍ឯក ឡេវ៉ាន់អាញ់ ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនសុកត្រាំង ឱ្យដឹង៖ “ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ មោះមុតជម្នះភាពទន់ខ្សោយរបស់អង្គភាពនិងផ្តុំកម្លាំង ពង្រីកនូវកិច្ចការងារដែលសម្រេចបាន ម្ល៉ោះហើយអង្គភាពតែងសម្រេចបានលទ្ធផលជាវិជ្ជមាន។ មកទល់ពេលនេះ អង្គភាពទទួលបានប័ណ្ណសរសើរជាច្រើនរបស់ក្រសួងការពារប្រទេស មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន គណៈកម្មាធិការប្រជាជនខេត្ត។ ជាពិសេស អង្គភាពតែងជាគំរូក្នុងការចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះរបស់កងទ័ពការពារព្រំដែនខេត្តសុកត្រាំង”៕
យ្វីអាញ-វិមាន