តាមគណៈកម្មការសុវត្ថិភាពចរាចរណ៍ស្រុកថើយឡាយ ក្រុងកឹងធើ ស្ថានភាពសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅលើភូមិសាស្រ្តស្រុក ត្រូវបានរក្សាលំនឹង។ លទ្ធផលខាងលើ បានមកពីការព្រួតដៃរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្រ្តស្រុក ផ្តុំកម្លាំងផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តផ្សព្វផ្សាយដល់ប្រជាជនអំពីសុវត្ថិភាពចរាចរណ៍។
កម្លាំងប៉ូលិសចរាចរណ៍-សណ្តាប់ធ្នាប់ នគរបាលស្រុកថើយឡាយត្រួតពិនិត្យរដ្ឋបាលចំពោះអ្នកបើកបរលើដងផ្លូវខេត្តលេខ ៩២២។
ឆ្លងតាមរយៈការពិនិត្យរដ្ឋបាល ចំពោះអ្នកបើកបរចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវខេត្តលេខ ៩២២ កម្លាំងប៉ូលិសចរាចរណ៍ -សណ្តាប់ធ្នាប់ នគរបាលស្រុកថើយឡាយ បានកត់សម្គាល់នូវករណីបទល្មើសមួយចំនួន ដោយមិនយកក្រដាសស្នាមជាប់ពាក់ព័ន្ធតាមខ្លួន (ប័ណ្ណបើកបរ វិញ្ញាបនបត្រចុះបញ្ជីយានយន្ត ធានារ៉ាប់រងការទទួលខុសត្រូវរដ្ឋប្បវេណី ។ល។) ខណៈពេលចូលរួមចរាចរតាមផ្លូវ។ វរសេនីយ៍ទោ ង្វៀងហឺវតៀង ប្រធានក្រុមប៉ូលិសចរាចរណ៍-សណ្តាប់ធ្នាប់ នគរបាលស្រុកថើយឡាយ ឱ្យដឹង៖ “ទន្ទឹមនឹងកិច្ចសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជន ចាត់តាំងផ្សព្វផ្សាយ កងកម្លាំងប៉ូលិសចរាចរណ៍-សណ្តាប់ធ្នាប់នៅទាំងបង្កើនការដើរល្បាត ត្រួតពិនិត្យ និងវិនិច្ឆ័យម៉ឺងម៉ាត់រាល់អំពើបំពានច្បាប់ ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ យើងខ្ញុំតែងផ្លាស់ប្តូរពេលវេលា ទីកន្លែងដើរល្បាត ត្រួតពិនិត្យ និងវិនិច្ឆ័យម៉ឺងម៉ាត់នូវអំពើបំពាន។ ឆ្លងតាមរយៈនោះ ពីដើមឆ្នាំរហូតមកទល់ពេលនេះ កម្លាំងប៉ូលិសចរាចរណ៍-សណ្តាប់ធ្នាប់បានប្រទះឃើញ និងធ្វើកំណត់ហេតុចំនួន ១.៧៣៣ ករណី ចេញដីកាពិន័យពីបទបំពានរដ្ឋបាលចំនួន ១.៥៨៩ ករណី ពិន័យព្រមានចំនួន ២២ ករណី ដកហូតប័ណ្ណបើកបរមានរយៈពេលចំនួន ២០៥ ករណី ឃាំងទុកមធ្យោបាយគ្រប់ប្រភេទចំនួន ៤៧៩ គ្រឿង។ ក្នុងនោះ ការបំពានជាទូទៅបំផុតគឺបើកបរលើសល្បឿនកំណត់ បំពានសេចក្តីកំណត់អំពីកម្រិតអាល់កុល មិនពាក់មួកសុវត្ថិភាព ប្រគល់ម៉ូតូឱ្យអ្នកមិនទាន់គ្រប់អាយុបើកបរ គ្មានប័ណ្ណបើកបរ និងបើកបរម៉ូតូដែលមានទំហំស៊ីឡាំងធំ ខណៈពេលមិនទាន់គ្រប់អាយុតាមសេចក្តីកំណត់ជាដើម”។
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ គណៈកម្មការសុវត្ថិភាពចរាចរណ៍ស្រុក ចង្អុលការដល់គណៈ ផ្នែក អង្គការមហាជនស្រុក និងគណៈកម្មការសុវត្ថិភាពចរាចរណ៍ឃុំ ទីប្រជុំជននានា បន្តបញ្ជ្រាបអនុវត្តល្អនូវសេចក្តីកំណត់របស់មជ្ឈិមនិងភូមិភាគដែលជាប់ពាក់ព័ន្ធដល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងផ្លូវទឹកនៅក្នុងស្រុក; ជំរុញការឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់ទីក្រុង ដើម្បីប្រជាជនគ្រប់ជាន់ស្រទាប់យល់និងគោរពម៉ឺងម៉ាត់នូវសេចក្តីកំណត់ ផ្សារភ្ជាប់នឹងការបង្ការប្រឆាំងជំងឺ COVID -១៩។ ជានិច្ចកាលធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់មើល លើកសំណើដល់ផ្នែកនានាដែលជាប់ពាក់ព័ន្ធ ជម្នះនូវបញ្ហាខាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍និងកែលម្អ រៀបចំគមនាគមន៍ឡើងវិញឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង; អនុវត្តត្រឹមត្រូវតាមដំណើរការល្បាត ត្រួតពិនិត្យ ប្រមូលផ្តុំផ្លាស់ថ្មីវិធីសាស្រ្តល្បាត ប្រកាសជាសាធារណៈ តម្លាភាព បង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនបើកបរប្រកបដោយសុវត្ថិភាព៕
យោង៖ កាសែតកឹងធើ-វិមាន