06/12/2021 - 08:24

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ចុះ​ជូន​អង្ករ​ដល់​ផ្ទះ​គ្រួ​សារ​ក្រី​ក្រ ដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ ទើប​ជូន​អង្ករ​ចំ​នួន​ ១,៥ តោន​ ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​បិទ​ខ្ទប់​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩។​ រីឯ​នៅ​ទីរួម​ខេត្ត​វិញ​ចូវ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ក៏​បាន​ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​ចំ​នួន​ ៣០០ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​រួម​មាន​អង្ករ​ ១០ គីឡូ​ក្រាម​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​) ដល់​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​ព្រៃ​ជាប់​ B ឃុំ​ឡាយ​ហ្វា។​

ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​ទាំង​នេះ​នៅ​ទាំង​បង្កើន​ការ​ឃោ​សនា ដើម្បី​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ ប្រតិ​បត្តិ​ម៉ឺង​ម៉ាត់នូវ​វិធាន​ការ​បង្ការ​ និង​ទប់​ស្កាត់​ជំងឺ​ COVID-១៩ និង​សារ​ ៥K របស់​ក្រសួង​សុខា​ភិបាល​៕​

                                                        យ៉ីអា​ញ-បកប្រែ៖ សុផន​ 

ចែករំលែកអត្ថបទ