អនុវត្តគម្រោង “ជំរុញការងារផ្សព្វផ្សាយអប់រំច្បាប់ និងឃោសនា ចលនាជនរួមជាតិនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៧ -២០២១” គណៈជនជាតិខេត្តសុកត្រាំង បានសហការជាមួយនឹងមន្ទីរ ផ្នែកនានា ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ជួយឱ្យជនជាតិភាគតិចលើកកម្ពស់ស្មារតី ប្រតិបត្តិម៉ឺងម៉ាត់នូវបទប្បញ្ញត្តិច្បាប់។
គណៈជនជាតិខេត្តសុកត្រាំង បើកវគ្គហ្វឹកហ្វឺនផ្សព្វផ្សាយ អប់រំច្បាប់ដល់ព្រះសង្ឃ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ (រូបថតកាលជំងឺ COVID-១៩មិនទាន់កើតមានឡើង)។
គណៈជនជាតិបានសហការអនុវត្តការផ្សព្វផ្សាយបាន ៦៥ លើក ដោយមានកម្មាភិបាលបម្រើការងារនៅតំបន់ជនជាតិ ព្រះសង្ឃ អ្នកមានប្រជាប្រិយ និងជនរួមជាតិខ្មែរចូលរួមជាង ១០.០០០ លើកនាក់។ ខ្លឹមសារផ្សព្វផ្សាយសំខាន់គឺចលនាប្រជាជនប្រតិបត្តិ និងអនុវត្តល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ផ្ដល់ព័ត៌មានអំពីគោលនយោបាយជនជាតិ អំពីឧបាយកលយុទ្ធសាស្រ្ត “បម្រែសម្រួលសន្តិភាព” និងចលនាទូទាំងប្រជាជនចូលរួមការពារបូរណភាពទឹកដី សន្តិសុខព្រំដែនក្នុងស្ថានភាពថ្មី។ល។ ទន្ទឹមនឹងនោះ ខេត្តនៅទាំងផ្គួបបញ្ចូលផ្សព្វផ្សាយអំពីគម្រោងកាត់បន្ថយស្ថានភាពរៀបការមិនទាន់គ្រប់អាយុនិងអាពាហ៍ពិពាហ៍ជាប់ក្រសែលោហិតនឹងគ្នាក្នុងជនរួមជាតិភាគតិច; គម្រោងឧបត្ថម្ភសកម្មភាពសមភាពយេនឌ័រ និងផ្ដល់ព័ត៌មានអំពីគោលនយោបាយជនជាតិ សាសនា។ល។ ឆ្លងតាមរយៈនោះ ជួយឱ្យជនរួមជាតិខ្មែរយល់ដឹងត្រឹមត្រូវអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ លោកត្រឹងលីវ អ្នកមានប្រជាប្រិយនៅឃុំលីវទូ ស្រុកត្រឹងដេ ឱ្យដឹង៖ “ក្រោយពីបានចូលរួមវគ្គហ្វឹកហ្វឺនផ្សព្វផ្សាយ អប់រំច្បាប់ ខ្ញុំបានចលនាសាច់ញាតិនិងមាមីងខ្មែរក្នុងភូមិស្រុកអនុវត្តម៉ឺងម៉ាត់នូវបទប្បញ្ញត្តិច្បាប់ ព្រមទាំងផ្តុំកម្លាំងអភិវឌ្ឍផលិតកម្ម ចៀសឆ្ងាយពីបាបគ្រោះសង្គម មិនស្តាប់ពាក្យញុះញង់របស់អានុភាពអមិត្តពីខាងក្រៅ ដែលមានបំណងបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ អាស្រ័យហេតុនោះ មាមីងព្រួតដៃគ្នាបង្ការប្រឆាំងឧក្រិដ្ឋកម្ម ម្ល៉ោះហើយស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិស្រុកបានរក្សាលំនឹងជានិច្ច”។
លោកឡឹមសិដ្ឋ ប្រធានគណៈជនជាតិខេត្តសុកត្រាំង ឱ្យដឹង៖ “គម្រោង “ជំរុញការងារផ្សព្វផ្សាយ អប់រំច្បាប់” បានពង្រីកប្រសិទ្ធភាព។ បច្ចុប្បន្ន ចំនួនករណីបំពានច្បាប់ក្នុងតំបន់ជនរួមជាតិខ្មែរបានថយចុះ ជនរួមជាតិខ្មែរ តែងសកម្មចូលរួមបង្ការប្រឆាំងឧក្រិដ្ឋកម្ម បានរួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ”៕
យ្វីអាញ-វិមាន