(Chinhphu.vn) - រដ្ឋាភិបាល ទើបប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ១៤៦/NQ-CP សម្រេចបើកថ្មីច្រកទ្វារអន្តរជាតិផ្លូវគោកវិញសឿងនិងរួមបញ្ចូលជាមួយច្រកទ្វារអន្តរជាតិផ្លូវទឹកវិញសឿង ក្លាយជាច្រកទ្វារអន្តរជាតិផ្លូវគោកនិងផ្លូវទឹកវិញសឿង ខេត្តអាងយ៉ាង។
ស្ថានីយចម្រុះច្រកទ្វារអន្តរជាតិវិញសឿង ។ រូប៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្រសួងការបរទេស គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង និងស្ថាប័នពាក់ព័ន្ធបន្តធ្វើឱ្យរួចរាល់សំណុំបែបបទដែលចាំបាច់ យោងតាមការកំណត់ដែលមានចែងក្នុងអនុក្រឹត្យលេខ ១១២/២០១៤/NĐ-CP ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ របស់រដ្ឋាភិបាល ដែលកំណត់អំពីការគ្រប់គ្រងច្រកទ្វារព្រំដែនដីគោក; ក្នុងករណីជំងឺ COVID-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ម៉្លោះហើយការររៀបចំពិធីបើកសម្ពោធ គឺអនុវត្តទៅតាមពេលវេលានិងទ្រង់ទ្រាយសមស្រប។
គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ទទួលរ៉ាប់រង សហការជាមួយនឹងក្រសួង ផ្នែកដែលពាក់ព័ន្ធ បន្តធ្វើឱ្យសុក្រឹតការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ចាត់ចែងកងកម្លាំងនិងបំពាក់បរិក្ខារនៅតំបន់ច្រកទ្វារដែលបានពោលខាងលើឱ្យសមស្របនឹងសេចក្ដីកំណត់របស់ច្បាប់៕
ប្រែសម្រួល៖លីសៀ