ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/12/2021 - 08:24

វៀត​ណាម​-កម្ពុជា​ បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​ការ​ងារ​ប្រ​ជា​ចលនា​

(Chinhphu.vn) - កាល​ពី​សប្តាហ៍​កន្លង​ នៅ​ហា​ណូយ​ សម​មិត្ត​ ប៊ូយធីមិញ​ហ្វាយ​ លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ បាន​ជួប​ពិភាក្សា​តាម​ប្រ​ព័ន្ធ​វីដេអូ​ ជា​មួយ​នឹង​លោក​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំ​អន សមាជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​កណ្ដាល​ ប្រ​ធាន​គណៈ​ចលនា​មហា​ជន​នៃ​គណៈ​កម្មា​ធិការ​កណ្តាល​ គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​

ទិដ្ឋ​ភាព​នៃ​កិច្ច​ពិភាក្សា​តាម​ប្រ​ព័ន្ធ​វីដេអូ​។​ រូប​៖ TTXVN

ក្នុង​កិច្ច​ពិភាក្សា​នេះ​ សំ​ដៅ​ដោះ​ដូរ​ពីស្ថាន​ភាព​របស់​គណៈ​បក្ស​រៀង​ៗ​ខ្លួន​ ប្រ​ទេស​រៀង​ៗ​ខ្លួន​; ការ​ងារ​ចលនា​មហា​ជន​របស់​គណៈ​បក្ស​រៀង​ៗ​ខ្លួន​; ចំ​ណង​មិត្ត​ភាព​នៃ​កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​គណៈ​ចលនា​មហា​ជន​មជ្ឈិម​បក្ស​នៃ​ភាគី​ទាំង​ពីរ​រយៈ​ពេល​កន្លង​ និង​ឯក​ភាព​លើ​ទិស​ដៅ​នៃ​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​ពេល​ខាង​មុខ​ រួម​ចំ​ណែក​ពូនជ្រំ​និង​ពង្រឹង​ចំ​ណង​មិត្ត​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រ​វេណី​ សហប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​ ឋិត​ថេរ​យូរ​អង្វែង​រវាង​វៀត​ណាម​-កម្ពុជា​។​

នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ លោក​ជំទាវ ម៉ែន សំ​អន ប្រ​ធាន​គណៈ​ចលនា​មហា​ជន​នៃ​គណៈ​កម្មា​ធិការ​កណ្តាល​ គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ បាន​អប​អរ​សាទរ​នូវ​សមិទ្ធ​ផល​ដ៏​ធំ​ធេង​ដែល​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​វៀត​ណាម​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​ ព្រម​ទាំង​វាយ​តម្លៃ​ខ្ពស់​ចំ​ណង​មិត្ត​ភាព​កម្ពុជា​-វៀត​ណាម​ កាន់​តែបាន​ពង្រឹង​ អភិ​វឌ្ឍន៍​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ លោក​ជំទាវ ម៉ែ​ន សំ​អន បាន​ជូន​ដំណឹង​អំ​ពី​ស្ថាន​ភាព​នយោ​បាយ​ សេដ្ឋ​កិច្ច​-សង្គម​ កិច្ច​ការ​បរទេស​; ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ របស់​កម្ពុជា​; ការ​ងារ​ចលនា​មហា​ជន​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង​ និង​ចំ​ណុច​សំ​ខាន់​ក្នុង​ការ​ងារ​នាពេល​ខាង​មុខ​ ព្រម​ទាំង​ថ្លែង​អំ​ណរ​គុណ​ដល់​បក្ស​ រដ្ឋ​ ប្រ​ជា​ជន​វៀត​ណាម​ ដែល​បាន​ជួយ​ប្រ​ជា​ជន​កម្ពុជា​រួច​ផុត​ពីរបប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត។​

អប​អរ​សាទរ​នូវ​សមិទ្ធផល​ដ៏​ធំ​ធេង​ សំ​ខាន់​លើ​គ្រប់​វិស័យ​ ដែល​គណៈ​បក្ស​ រាជ​រដ្ឋា​ភិបាល​ និង​ប្រ​ជា​ជន​កម្ពុជា​សម្រេច​បាន​ក្នុង​ពេល​កន្លង​ សម​មិត្ត​ ប៊ូយ​ធីមិញ​ហ្វាយ​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ជឿ​ជាក់​ថា​ ប្រ​ជា​ជន​កម្ពុជា​នឹង​ឆ្លង​កាត់​បាន​ការ​លំ​បាក​ នឹង​បន្ត​ទទួល​បាន​នូវ​សមិទ្ធ​ផល​ថ្មី​ៗ​ច្រើន​ទៀត​ នាំ​ប្រ​ទេស​កម្ពុជា​អភិ​វឌ្ឍ​សម្បូរ​រុងរឿង​។​ សម​មិត្ត​ ប៉ូយ​ធីមិញ​ហ្វាយ​ សម្តែង​នូវ​សេច​ក្តី​ត្រេក​អរ​ចំ​ពោះ​ចំ​ណង​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា​ បន្ត​ពង្រឹង​និង​បង្កើន​លើ​គ្រប់​វិស័យ​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​និង​អភិវឌ្ឍ​របស់​ប្រ​ទេស​រៀង​ៗ​ខ្លួន​ ក្នុង​នោះ​ មាន​ការ​រួម​ចំ​ណែក​ពីសំ​ណាក់​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​បក្ស​ទាំង​ពីរ។​

សម​មិត្ត​ ប៊ូយ​ធីមិញ​ហ្វាយ​ និង​លោក​ជំទាវ ម៉ែ​ន សំ​អន បាន​ដោះ​ដូរ​និង​ឯក​ភាព​លើ​ទិស​ដៅ​នៃ​កិច្ច​សហប្រ​តិបត្តិ​ការ​ក្នុង​ពេល​ខាង​មុខ​។​ ក្នុង​នោះ​ ភាគី​ទាំង​ពីរ​បន្ត​បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​ ពិសេស​ គឺ​ស្រទាប់​យុវ​វ័យ​រក្សា​និង​ពូនជ្រំ​នូវ​ចំ​ណង​មិត្ត​ភាព​រវាង​ប្រ​ទេស​ទាំង​ពីរ; បង្កើន​ការ​ដោះ​ដូរ​គណៈ​ប្រតិ​ភូ​ ដោះ​ដូរ​ព័ត៌​មាន​ ចែក​រំលែក​បទ​ពិសោធន៍​អំ​ពី​ការ​ងារ​ប្រ​ជា​ចលនា​; សហប្រតិ​បត្តិ​ការ​ គាំ​ទ្រគ្នា​ទៅ​វិញ​ទៅ​មក​អំ​ពី​បញ្ហា​អន្តរ​ជាតិ​និង​តំ​បន់​ដែល​ភាគី​ទាំង​ពីរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​។​ ភាគី​ទាំង​ពីរធ្វើ​សេនា​ធិការ​សហប្រតិ​បត្តិ​ការ​ស្អិត​ល្មួត​ក្នុង​កិច្ច​ចង្អុល​ការ​ គាំ​ទ្រ បង្ក​លក្ខណៈ​សម្រាប់​គណៈ​ប្រ​ជា​ចលនា​ទាំង​ពីរ​បក្ស​ ពិសេស​គឺ​ភូមិ​ភាគ​ដែល​មាន​ខែ្ស​បន្ទាត់​ព្រំ​ដែន​រួម​គ្នា​ ដោះ​ដូរ​បទ​ពិសោធន៍​និង​សហ​ប្រតិ​បត្តិ​ការ​ការ​ងារ​ប្រ​ជា​ចលនា​៕​

ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ