តាមប្រសាសន៍លោកស្រី វ៉ធីធ្វីហាំង ប្រធានសមាគមសហព័ន្ធនារីស្រុកកូវង៉ាង ខេត្តត្រាវិញ សមាជិកគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្រ្តតែងសកម្មចូលរួមការចលនាកសាងគ្រួសារ “ ៥គ្មាន ៣ស្អាត” ដើម្បីរួមចំណែកអនុវត្តនូវលក្ខឋានកសាងជនបទថ្មី។
សមាជិកនារីភូមិហាញ់មី ឃុំមីឡុងបាក់ ថែទាំផ្កាតាមចិញ្ចើមថ្នល់។
អាស្រ័យសមាគមគ្រប់លំដាប់ថ្នាក់ជំរុញការឃោសនា ផ្សព្វផ្សាយចំណេះដឹង ក្រឹត្យច្បាប់ស្តីពីបរិស្ថាន ម្ល៉ោះហើយសមាជិកនារីទាំង ១០០% បានចុះឈ្មោះចូលរួមការចលនាកសាងគ្រួសារ “ ៥គ្មាន ៣ស្អាត”។ ក្នុងអំឡុង ៥ ឆ្នាំអនុវត្តស្រុកមានប្រជាជន ១២.៦៧៨/ ១៧.១៤៤ គ្រួសារ បានកៀកជិតខ្លឹមសារលក្ខឋានគ្រួសារទាំង ៨ ចំណុច “ ៥ គ្មាន ៣ស្អាត” ស្រូបអត្រា ៧៣,៩៥% (សម្រេចលក្ខឋាន ៣ ស្អាតចំនួន ១៤.១៩៧ គ្រួសារ ស្រូបអត្រា ៨២%)។
សមាគមសហព័ន្ធនារីឃុំមីឡុងបាក់ គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងឡាយ អនុវត្តមានប្រសិទ្ធភាពការចលនាកសាងគ្រួសារ “ ៥គ្មាន ៣ស្អាត” ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយនូវលក្ខឋានកសាងជនបទថ្មី ឆ្ពោះទៅរកឃុំជនបទថ្មីគំរូ។ ក្នុងការអនុវត្តលក្ខឋានបរិស្ថានទម្រង់ “ដងផ្លូវដាំផ្កា” បានចាត់ទុកជាចំណុចសំខាន់ក្នុងការការពារបរិស្ថានរបស់នារីឃុំ បង្កជាទេសភាពបរិស្ថានភ្លឺ-បៃតង-ជ្រះ -ស្អាត។ ទម្រង់នេះ រយៈពេលកន្លងទទួលបានការយកចិត្តទុកដាក់ចង្អុលការផ្ទាល់ពីសំណាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមជាមួយនឹងកិច្ចសហការដោយអស់ពីចិត្តពីថ្លើមរបស់ផ្នែក អង្គការមហាជននានា។ ឆ្លងតាមរយៈនោះ បានដាស់ស្មារតីភ្ញាក់រលឹកនិងភាពម្ចាស់ការរបស់ប្រជាជន ជាមួយនឹងទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធើ្វ”។
អ្នកមីង ត្រឹងធីលៀង នៅភូមិហាញ់មី ឃុំមីឡុងបាក់ ឱ្យដឹង៖ “ដងផ្លូវដាំផ្កានៅភូមិហាញ់មី មានដាំប្រភេទផ្កាម៉ោងដប់ ផ្កាតាំងយូជាដើម។ រៀងរាល់ថ្ងៃ គយគន់ផ្ការីកស្រស់បំព្រង ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ បំបាត់ភាពនឿយហត់ក្រោយពីប្រកបការងារ។ មិនត្រឹមតែគាំទ្រការចលនាកសាងគ្រួសារ “ ៥គ្មាន ៣ស្អាត” ផ្សារភ្ជាប់នឹងកសាងជនបទថ្មីគំរូ ខ្ញុំនៅទាំងចូលរួមការចលនាបងប្អូននារីក្នុងភូមិសកម្មថែទាំដងផ្លូវដាំផ្កា កសាងផើងផ្កានៅមុខផ្ទះ បង្កបរិវេណបរិស្ថានជ្រះ-ស្អាត”។
លោកស្រី វ៉ធីធ្វីហាំង អំណះអំណាង សមាគមបន្តការផ្សព្វផ្សាយក្នុងកម្មាភិបាល សមាជិកនារីអនុវត្តមានប្រសិទ្ធភាព “ ៥គ្មាន ៣ស្អាត” ឆ្លងតាមរយៈទង្វើជាក់ស្តែង ដូច៖ ចលនាបងប្អូននារីសាងសង់បង្គន់ស្របអនាម័យ; សម្អាតទេសភាពបរិស្ថាននៅមុខ ក្នុងនិងជុំវិញផ្ទះ; ដាំដើមឈើបៃតងជារបង ដាំផ្កានិងធ្វើផើងផ្កានៅមុខផ្ទះ និងធ្វើបង្គោលទង់ដែកដើម្បីព្យួរទង់ក្នុងឱកាសបុណ្យទានផ្សេងៗ រួមចំណែកបង្កទៅជាមុខមាត់ថ្មីសម្រាប់ស្រុកកំណើត៕
យោង៖ កាសែតត្រាវិញ - វិមាន