ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/11/2021 - 08:06

អាង​យ៉ាង​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១ - ២០២៥

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ទើប​ដាក់​ចេញ​ផែន​ការ​អនុវត្ត​កម្ម​វិធី​គោល​ដៅ​ជាតិ​ អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០។​ ដំ​ណាក់​កាល​ទី ១៖ ចាប់​ពីឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគ​មន៍​តំ​បន់​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​អាង​យ៉ាង​កាន់​តែអភិ​វឌ្ឍន៍ រួម​ចំ​ណែក​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ – សង្គម​នៅ​ភូមិ​ភាគ​។​ រូប​ថត​៖ ថាញ់ឡុង​

យោង​តាម​នោះ​ ខេត្ត​អាង​យ៉ាង​ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ នឹង​បង្កើន​កម្រិត​ចំ​ណូល​មធ្យម​ភាគ​រ​បស់​ជន​ជាតិ​ភាគ​តិច​ កើន​លើស ២ ដង បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២០; អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​ រៀង​រាល់​ឆ្នាំ​ថយ​ចុះ​ចាប់​ពី ៣% ដល់​ ៤%/ឆ្នាំ​; ខិត​ខំ​ឱ្យ​មាន​ភូមិ​ ឃុំ​ចំ​នួន​ ៥០% ចាក​ផុត​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង​។​ ខិត​ខំ​ឱ្យ​សម្រេច​ ១០០% ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ផ្លូវ​ចាក់​កៅ​ស៊ូ​ឬ​បេតុង​ចុះ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​; ភូមិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ៧០% មាន​ផ្លូវ​កសាង​រឹង​មាំ​ចុះ​ដល់​មជ្ឈ​មណ្ឌល​; កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​នៅ​បណ្ដា​ឃុំ​ដែល​លំ​បាក​ខ្លាំង​ (តំ​បន់ ៣) និង​ភូមិ​លំ​បាក​ខ្លាំង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; ចំ​នួន​សាលា​រៀន​ ថ្នាក់​រៀន​ សាលា​ជន​ជាតិ​អន្តេ​វា​សិក​ និង​ដំណាក់​សុខា​ភិបាល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​កសាង​រឹង​មាំទាំង​ ១០០% ។​ល។​ រហូត​ដល់​ឆ្នាំ​ ២០២៥ ខេត្ត​ដោះ​ស្រាយ​ជា​សារ​វន្ត​ស្ថាន​ភាព​ខ្វះ​ដី​សង់​ផ្ទះ​ ដី​បង្ក​បង្កើន​ផល​ជូន​ជន​ជាតិ​ភាគ​តិច​; អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្នុង​អា​យុ​ ៥ ឆ្នាំ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​សម្រេច​ជាង​ ៩៨% សិស្ស​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្រិត​អា​យុ​រៀន​កម្រិត​សិក្សា​សម្រេច​ជាង​ ៩៧% រៀន​អនុ​វិទ្យា​ល័យ​សម្រេច​ជាង​ ៩៥% រៀន​វិទ្យា​ល័យ​សម្រេច​ជាង​ ៦០%; ជន​ជាតិ​ភាគ​តិច​អា​យុ​ចាប់​ពី ១៥ ឆ្នាំ​ឡើង​ ទៅ​ចេះ​អា​នចេះ​សរ​សេរ​ស្ទាត់​ភាសា​សកលសម្រេច​ជាង​ ៩០%។​

ក្រៅ​ពីនោះ​ ចាប់​ពីពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០២៥ ខេត្ត​អាង​យ៉ាង​បន្ត​អភិ​រក្ស​និង​ពង្រីក​តម្លៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​; បន្ត​បណ្តុះ​បណ្ដាល​ រៀប​ចំ​គម្រោង​ កសាង​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ សំ​ខាន់​គឺ​ជន​ជាតិ​ភាគ​តិច​នៅ​នឹង​កន្លែង​។​ ធានា​អត្រា​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិច​ សម​ស្រប​នឹង​អត្រា​ប្រ​ជា​ជន​ជាជន​ជាតិ​នៅ​ភូមិ​ភាគ​នីមួយៗ៕​

         យោង​តាម​កាសែត​អា​ង​យ៉ាង​ -ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ