តាមប្រសាសន៍លោកត្រឹងក្វាងបាវ នាយកមន្ទីរអប់រំនិងបណ្តុះបណ្ដាលខេត្តគៀងយ៉ាង គុណភាពអប់រំក្នុងទូទាំងខេត្តបានកើនឡើងឥតឈប់ឈរ។ នោះគឺជាសមិទ្ធិផលនៃកងជួរគ្រូបង្រៀនដែលសម្រេច និងសម្រេចលើសបទដ្ឋាន ព្រមជាមួយនឹងលក្ខណៈបង្ហាត់បង្រៀនកាន់តែល្អប្រសើរ។
ឈុតរបាំគោះត្រឡោករបស់សិស្សអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ (រូបថតកាលពីជំងឺ COVID-១៩ មិនទាន់រាតត្បាត)។
តាមស្ថិតិរបស់ផ្នែកអប់រំខេត្តគៀងយ៉ាង ទូទាំងខេត្តមានសាលាសម្រេចបទដ្ឋានជាតិប្រមាណ ៥០% ។ ចំនួនសាលាក្រៅពីនេះ ក៏បានកសាងយ៉ាងរឹងមាំផងដែរ។ ឃុំ ទីប្រជុំជនទាំងអស់បានសម្រេចបទដ្ឋានឧត្តានកម្មអប់រំពីកម្រិតមតេ្តយ្យរហូតដល់ចំណេះទូទៅ។ ជាពិសេស ទោះបីខេត្តមានឃុំចំណុះកម្មវិធី ១៣៥ ឃុំកោះ ឃុំតំបន់ព្រំដែនជាច្រើនក៏ដោយ ប៉ុន្តែខេត្តគៀងយ៉ាងគឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងឡាយដែលសម្រេចបទដ្ឋានឧត្ដានកម្មអប់រំកម្រិតមតេ្តយ្យដល់កុមារអាយុ ៥ ឆ្នាំយ៉ាងឆាប់នៅតំបន់វាលរាបទន្លេគឺវឡុង។ លោកត្រឹងក្វាងបាវ បានលើកឡើងថា ការអប់រំកម្រិតមតេ្តយ្យគឺជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតអាកប្បកិរិយាសិក្សា ផ្នត់គំនិតអភិវឌ្ឍន៍ ហេតុនោះត្រូវមានការអប់រំគ្រប់ជ្រុងជ្រោយដល់កុមារ។ ប្រសិនបើមានវិធីសាស្រ្តអប់រំល្អ ទំនើប កុមារនឹងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ក្នុងវិថីសិក្សារបស់ខ្លួន។ អាស្រ័យហេតុនោះ ផ្នែកអប់រំខេត្តគៀងយ៉ាង តែងផ្តុំកម្លាំងរក្សា បន្តនិងលើកកម្ពស់គុណភាពឧត្តានកម្មកម្រិតសិក្សានេះ។
ទោះជាជួបលំបាកច្រើនដោយសារភូមិសាស្រ្តធំទូលាយ ប៉ុន្តែកងជួរគ្រូបង្រៀនរបស់ខេត្តគៀងយ៉ាង តែងខិតខំសិក្សារៀនសូត្រ លើកកម្ពស់កម្រិតវិជ្ជាជីវៈ។ មកទល់ពេលនេះ កម្មាភិបាលគ្រូបង្រៀនទាំងអស់ក្នុងទូទាំងផ្នែក បានសម្រេចនិងសម្រេចលើសបទដ្ឋាន។ អត្រាសម្រេចលើសបទដ្ឋាននៅកម្រិតមតេ្តយ្យគឺ ៧៦,៩២% បឋមសិក្សា ៩៤,៥៨% អនុវិទ្យាល័យ ៨៥,៤៧% វិទ្យាល័យ ១២% និងអប់រំជាប្រចាំ ១២,៥០%។ អ្នកគ្រូធីហុងវ៉ាង នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ ឱ្យដឹង៖ “ គណៈនាយកសាលាតែងបង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀនរៀនសូត្រលើកកម្ពស់កម្រិតវិជ្ជាជីវៈ ដើម្បីបង្ហាត់បង្រៀនឱ្យកាន់តែល្អប្រសើរ។ អាស្រ័យហេតុនោះ កងជួរគ្រូបង្រៀនរបស់សាលានាបច្ចុប្បន្ន អាចឆ្លើយតបតម្រូវការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនសមស្របជាមួយនឹងកម្មវិធីអប់រំថ្មី”។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “ផ្នែកអប់រំរួមជាមួយនឹងគណៈកសាងផែនការ បានសហការជាមួយនឹងវត្តទក្ខិណនិកាយខ្មែរ ចាត់តាំងបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលដល់សិស្សានុសិស្ស។ ផ្នែកអប់រំបានទុកថវិកាមួយចំណែកសម្រាប់រក្សាបន្តថ្នាក់រៀននេះ។ ពិសេស ប្រព័ន្ធសាលាជនជាតិអន្តេវាសិករបស់ខេត្ត ក៏បានវិនិយោគថវិកាមួយចំនួនធំ ដើម្បីរក្សាអនាម័យជ្រះស្អាត និងធានាសុវត្ថិភាពដល់សិស្សអន្តេវាសិក”៕
ហាថាញ-វិមាន